ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Arturo Vidal ចេញ​មុខ​បកស្រាយ​ពាក្យ​ច​ចាម​អារាម

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ជាមួយនឹង​តារា​ឆ្នើម​របស់​ក្លិប FC Barcelona មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង​ជាមួយនឹង​ការ​ផ្លាស់​ទៅ​កាន់​ក្លិប Inter Milan…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ជាមួយនឹង​តារា​ឆ្នើម​របស់​ក្លិប FC Barcelona មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង​ជាមួយនឹង​ការ​ផ្លាស់​ទៅ​កាន់​ក្លិប Inter Milan និង Manchester United ឥឡូវនេះ​គាត់​បាន​ចេញ​មុខ​បកស្រាយ​ពី​ពាក្យ​ចចាមអារ៉ាម​ទាក់ទង​នឹង​អនាគត​របស់​គាត់​។

ទោះបីជា​មិន​បាន​ចូល​លេង​ច្រើន​ជាមួយនឹង Barcelona នៅ​រដូវ​កាល​នេះ​ក៏​ដោយ Arturo Vidal បាន​ដើរតួ​យ៉ាង​សំខាន់​នា​ពេល​កន្លង​មក​។ Vidal បាន​រក​គ្រាប់​បាល់​ជូន​ក្លិប​បាន ៥​ដង ក្នុង​ការ​ប្រកួត​១៤​ដង នៅ​ក្នុង​រដូវ​កាល​នេះ ដែល​ធ្វើ​ឱ្យ​គេ​ក្លាយជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន បន្ទាប់​ពី Antoine Griezmann, Luis Suarez និង Lionel Messi​។

បន្ទាប់​ពី​ការ​លេង​ដ៏​អស្ចារ្យ​របស់​គាត់​ក្នុង​ជ័យជម្នះ ៤-១ លើ​ក្រុម Deportivo Alaves កាលពី​ស​ប្តា​ហ៍​មុន កីឡាករ​សញ្ជាតិ​ឈី​លី​រូប​នេះ​បាន​ទទូច​ថា គាត់​មាន​ភាព​ស្ងប់ស្ងាត់​ចំពោះ​អនាគត​នៅ Barcelona បើ​ទោះបីជា​មាន​ក្លិប​កំពូល​ៗ​នៅ​អឺរ៉ុប​ទាក់ទង​ជាមួយនឹង​គាត់​ក៏​ដោយ​។

យោង​តាម​សារព័ត៌មាន Alairelibre លោក Vidal បាន​និយាយ​ថា​៖«​ខ្ញុំ​មិន​ខ្វល់​ពី​អនាគត​របស់ខ្ញុំ​ទេ សូ​ម្បី​តែ​ពេល​នេះ​ក៏​ខ្ញុំ​កំពុង​តែ​សប្បាយ​នឹង​ថ្ងៃ​ឈប់​សម្រាក​ដែរ​។ ភ្នាក់ងារ​របស់ខ្ញុំ​កំពុង​តែ​ដោះស្រាយ​ហើយ​។ ខ្ញុំ​ពិតជា​ស្ងប់ស្ងាត់​និង​រីករាយ​ណាស់​នៅ Barcelona​។ ខ្ញុំ​ចាំ​មើល​ថា ពេល​ណា​ខ្ញុំ​នឹង​អាច​ទៅ​លេង​វិញ​។ វា​មិនមែន​ខ្ញុំ​ទេ​ដែល​ជា​អ្នក​សម្រេច​ថា​តើ​ត្រូវ​លេង​ឬ​អត់ ហើយ​ក្នុង​ករណី​ណា​ក៏​ដោយ​ខ្ញុំ​នឹង​ជួយ Barcelona ជា​និច្ច​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ