Cavani ខ្សែប្រយុទ្ធជើងខ្លាំងរបស់ PSG ព្រមព្រៀងជាមួយក្លិបយក្សអេស្ប៉ាញហើយ
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ខណៈដែលជើងខ្លាំងខាងស៊ុតបាល់បញ្ចូលទី Edinson Cavani របស់ក្លិប PSG ជិតផុតកុងត្រានៅពេលខាងមុខឆាប់ៗនេះ…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ខណៈដែលជើងខ្លាំងខាងស៊ុតបាល់បញ្ចូលទី Edinson Cavani របស់ក្លិប PSG ជិតផុតកុងត្រានៅពេលខាងមុខឆាប់ៗនេះ…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ខណៈដែលជើងខ្លាំងខាងស៊ុតបាល់បញ្ចូលទី Edinson Cavani របស់ក្លិប PSG ជិតផុតកុងត្រានៅពេលខាងមុខឆាប់ៗនេះ គេត្រូវបានរាយការណ៍មកថា បានព្រមព្រៀងជាមួយនឹងក្លិបយក្សអេស្ប៉ាញហើយ។
កីឡាករវ័យ៣២ឆ្នាំរូបនេះ កំពុងតែស្ថិតនៅរយៈពេល៦ខែចុងក្រោយនៃកុងត្រារបស់ខ្លួនឯង ជាមួយនឹងការនៅលេងឱ្យក្លិបអ្នកមានបារាំង PSG ហើយត្រូវបានគេរំពឹងថា នឹងចាកចេញពីក្លិបនេះ បន្ទាប់ពីចំណាយពេល៧ឆ្នាំកន្លងមក។
Cavani ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លិបមួយចំនួននៅទូទាំងទ្វីបអឺរ៉ុប រួមទាំងក្រុមនៅអង់គ្លេសផងដែរ ប៉ុន្តែឥឡូវនេះត្រូវបានគេរាយការណ៍ថា បានឈានដល់កិច្ចព្រមព្រៀងមួយជាមួយ Atletico Madrid ដែលយោងទៅតាមសារព័ត៌មាន GianlucaDiMarizio.com ។
ទោះយ៉ាងណាក្លិបទាំង២ មិនទាន់ឈានដល់ការព្រមព្រៀងថាពេលណាពិតប្រាកដនោះទេ ទោះបីអ្នកកាសែតអ៊ីតាលីលោក Gianluca DiMarizio បានអះអាងថា PSG សង្ឃឹមថានឹងរកលុយពីកិច្ចព្រមព្រៀងនេះ។
ប្រសិនបើ Cavani មិនចាកចេញនៅក្នុងទីផ្សារដោះដូរកីឡាករនៅខែមករានេះទេ PSG នឹងត្រូវខាតធ្ងន់ហើយ ព្រោះតែ Cavani នឹងអាចទៅលេងឱ្យក្លិបផ្សេងដោយមិនគិតថ្លៃផ្តាច់កុងត្រា ៕
ចែករំលែកព័តមាននេះ