ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ដុក​ក្លិប​ឱ្យ​នាំ​យក​កីឡាករ Bayern Munich មក Barcelona

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ជើង​ខ្លាំង Lionel Messi ដែល​ល្បី​ថា​មាន​ទឹកមាត់ប្រៃ​នៅ Barcelona ត្រូវ​បាន​គេ​រាយការណ៍​មក​ថា…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ជើង​ខ្លាំង Lionel Messi ដែល​ល្បី​ថា​មាន​ទឹកមាត់ប្រៃ​នៅ Barcelona ត្រូវ​បាន​គេ​រាយការណ៍​មក​ថា ចង់ឱ្យ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ ចុះ​កុងត្រា​ជាមួយ​កីឡាករ​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​ម្នាក់​។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​អេ​ស្ប៉ា​ញ El Desmarque បានអោយ​ដឹង​ថា កីឡាករ វ័យ​៣២​ឆ្នាំ​រូប​នេះ ចង់ឱ្យ​ក្លិប Barca ចុះហត្ថលេខា​ជាមួយ​ខ្សែការពារ​ស្តាំ Joshua Kimmich របស់​ក្លិប Bayern Munich ។ តារា​អា​ឡឺ​ម៉​ង់​រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ពូកែ​ខាង​លេង​បាល់ និង យល់​ពី​ស្ថានភាព​បាល់ ដែល​កីឡាករ​អា​ហ្ស​ង់​ទី​ន Messi មាន​អារម្មណ៍​ថា ត្រូវការ​កីឡាករ​រូប​នេះ​មក​ឈរ​នៅ​ខ្សែការពារ​ផ្នែក​ខាងស្តាំ​។

អ្នកចាត់ការ Ernesto Valverde ហាក់ដូចជា​ចូល​ចិត្ត Sergi Roberto ជាង Nelson Semedo ក្នុង​តំណែង​នេះ បើ​ទោះបីជា​គាត់​មាន​សមត្ថភាព​ទាប​ជាង​នៅ​រដូវ​កាល​នេះ​ក៏​ដោយ​។ ទោះ​យ៉ាងណា​ក៏​ដោយ​វា​នឹង​ពិបាក​ក្នុង​ការ​ទាក់ទាញ Kimmich ឱ្យ​ឆ្ងាយ​ពី​ក្លិប​យក្ស Bundesliga ដែល​ចាត់​ទុក​គាត់​ជា​កីឡាករ​សំខាន់ មិន​ត្រឹមតែ​ស្រាប់​ក្រុម​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​អ្នកគាំទ្រ​ទៀត​ផង​។

កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ បាន​ចូលរួម​ជាមួយ​ក្លិប Bayern ពី​ក្លិប Stuttgart កាលពី ៤​ឆ្នាំ​មុន និង​បាន​ធ្វើការ​ជា​ក្រុម​ទៀងទាត់​ចាប់តាំងពី​បាន​តំណាង​ឱ្យ​ក្លិប​នេះ​ចំនួន ១៩៧​ដង មក​ទល់​ពេល​នេះ​។ គាត់​ក៏​បាន​ធ្វើ​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​រួច​ទៅ​ហើយ ដែល​គាត់​បាន​លេង ៤៨​ប្រកួត​ចាប់តាំងពី​គាត់​បាន​បង្ហាញខ្លួន​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​២០១៦​។

ក្នុង​ករណី​មួយ​ដែល​អាច​ឱ្យ កីឡាករ​អា​ល្លឺ​ម៉​ង់​រូប​នេះ​ចាក​ចេញពី​ក្លិប Bayern គឺ​ដោយសារ​តែ​ការ​លេង​មិន​បាន​ល្អ​របស់​ក្លិប​នៅ​ក្នុង​រដូវ​កាល​នេះ ដែល​ជាប់​ត្រឹមតែ​លេខ​៣​នៅ​លើ​តារាង​លី​គ​នៅ​ពេល​នេះ​។ យោង​តាម​សារព័ត៌មាន Transfermarkt បានឱ្យ​ដឹង​ថា Kimmich មាន​តម្លៃ​ប្រហែល ៨០​លាន​អឺ​រ៉ូ​។ ប៉ុន្តែ បើ​ទោះបីជា​យោង​ទៅ​តាម Transfermarkt ក៏​ដោយ ក៏​ក្រុម Bayern ទំនងជា​ទាមទារ​ច្រើន​ជាង​នេះ មុន​ពេល​សម្រេច​ឱ្យ Kimmich មក​តាម​ការ​ចង់​របស់ Messi ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ