ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដេញថ្លៃ​ស្តា​រអាង​និង​ប្រឡាយ​9​គម្រោង ទម្លាក់​តម្លៃ​ជាង​40​ភាគរយ

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ​កន្លង​ទៅ នៅ​សាល​ប្រជុំ​សាលាស្រុក​ស្វាយជ្រំ មានការ​រៀបចំ​ការ​ដាក់​ដេញថ្លៃ​គម្រោង​ស្តា​រអាង​ធម្មជាតិ​និង​ស្តារ​ប្រឡាយ​សរុប​ចំនួន​៩គម្រោង ដោយ​មាន​ក្រុមហ៊ុន​ចំនួន​២៣​មក​ពីខេត្តកំពង់ចាម ខេត្តព្រៃវែង និង​ក្រុមហ៊ុន​ក្នុង​ខេត្តស្វាយរៀង​ចុះ​ឈ្មោះ​ចូល​ដេញថ្លៃ ។…

ខេត្តស្វាយរៀង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ​កន្លង​ទៅ នៅ​សាល​ប្រជុំ​សាលាស្រុក​ស្វាយជ្រំ មានការ​រៀប
ចំ​ការ​ដាក់​ដេញថ្លៃ​គម្រោង​ស្តា​រអាង​ធម្មជាតិ​និង​ស្តារ​ប្រឡាយ​សរុប​ចំនួន​៩គម្រោង ដោយ​មាន​ក្រុមហ៊ុន​ចំនួន​២៣​មក​ពីខេត្តកំពង់ចាម ខេត្តព្រៃវែង និង​ក្រុមហ៊ុន​ក្នុង​ខេត្តស្វាយរៀង​ចុះ​ឈ្មោះ​ចូល​ដេញថ្លៃ ។ ជា​លទ្ធផល មាន​តែ​ក្រុមហ៊ុន​ជាង​១០​ប៉ុណ្ណោះ​ក្នុង​ខេត្តស្វាយរៀង ដាក់​សំបុត្រ​ដេញថ្លៃ ឯ​ក្រុមហ៊ុន ដែល​មក
​ពី​ខេត្ត​ផ្សេង​បាន​ដើរ​ចេញពី​កន្លែង​ដេញថ្លៃ​យ៉ាង​ស្ងៀមស្ងាត់ ។ ពេល​បើក​សំបុត្រ​ដេញថ្លៃ​គឺ​ជាប់​៦​គម្រោង គ្មាន​ក្រុមហ៊ុន​ដាក់​ដេញថ្លៃ​២​គម្រោង និង​១​គម្រោង​គ្មាន​សុពលភាព ។

បើ​តាម​អ្នកចូលរួម​ដេញថ្លៃ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ដែល​មក​ចុះ​ឈ្មោះ​ដាក់​ដេញថ្លៃ​ហើយ តែ​បែរជា​ដើរ​ចេញ​មិន​ដាក់​ប្រអប់​សំបុត្រ​ដេញថ្លៃ​នោះ គឺ​មក​ពី​ដេញថ្លៃ​ក្រៅ​សង្វៀន​ឬ​ហៅ​ឲ្យ​ស្រួល​ស្តាប់​ថា ដេញថ្លៃ​ទឹកតែ​មិន​ត្រូវ ឬ​គេ​ហៅ​ថា​បែក​គម្រោង ។ កន្លង​មក អ្នក​ខ្លះមក​ចូលរួម​គឺ​មិន​ចង់​ដាក់​ដេញថ្លៃ​ទេ ពួក​គេ​មក​ទាមទារ​យក​ថ្លៃ​ទឹកតែ​១​លាន​២​លានរៀល អ្នកខ្លះ​ទារ​ថ្លៃ​ទឹកតែ​រហូត​ដល់​២​ពាន់​ដុល្លារ​ក៏​មាន ដោយ​ប្តូរ​មិន​ដាក់​ប្រអប់​សំបុត្រ​ដេញថ្លៃ ហើយ​យក​ប្រាក់​ទឹកតែ​ត្រឡប់​ទៅ​ស្រុក​វិញ ។ ប៉ុន្តែ​លើក​នេះ​មាន​អ្នកជំនាញ​ឯកទេស​ឯករាជ្យ​មក​ពី​ក្រុមហ៊ុន​ឯកជន បាន​ចុះ​ពិនិត្យ​ការដេញថ្លៃ និង​តាម​ពិនិត្យ​វាយតម្លៃ​ការ​អនុវត្ត​ដំណើរការ​ដេញថ្លៃ និង​អនុវត្ត​គម្រោង​ទើប​ពួក​គេ​ដើរ​ចេញ​មិន​ចូលរួម​ដេញថ្លៃ ។

ក្នុង​ការ​ដេញថ្លៃ​នេះ ក្រុមហ៊ុន​សុគន្ធ​សម្បត្តិ​៥៥៥ ទទួល​បាន​ចំនួន​៤​គម្រោង ៖ ទី​១-​ឃុំ​ក្រួស គម្រោង​ស្តា​រអាង​ធម្មជាតិ មាត់លើ​២៥​ម៉ែត្រ ជម្រៅ​២,៥០​ម៉ែត្រ បាត​ក្រោម​១៥​ម៉ែត្រ ដាក់​លូ​២​កន្លែង ស្លាក​សញ្ញា​គម្រោង​១ ដែល​មាន​តម្លៃ​ប៉ាន់ស្មាន​១៧០.០៨៨.៧០០​រៀល ដេញ​បាន​តម្លៃ​ទាប​៩៨.០០០.០០០​រៀល ។
ទី​២-​ឃុំ​ឈើទាល គម្រោង​ស្តារ​ប្រឡាយ​មួយខ្សែ​ប្រវែង​១.៧៧០​ម៉ែត្រ ជម្រៅ​មធ្យម​២,២៥​ម៉ែត្រ បាត​ក្រោម​១,៥០​ម៉ែត្រ ដាក់​លូ​២​កន្លែងនិង​ដាក់​ស្លាក​គម្រោង​១ តម្លៃ​ប៉ាន់ស្មាន​ចំនួន​៩១.៦៩៧.៨០០​រៀល ដេញ​បាន​តម្លៃ​ទាប​៥៧.៨៦០.០០០​រៀល ។

ទី​៣-​ឃុំ​តា​សួ​ស គម្រោង​ស្តារ​ប្រឡាយ​ដី​ប្រវែង​៨៧០​ម៉ែត្រ ជម្រៅ​១,៧​ម៉ែត្រ បាត​ក្រោម​១,៥​ម៉ែត្រ ដាក់​លូ​២​កន្លែង ស្លាក​សញ្ញា​គម្រោង​១ តម្លៃ​ប៉ាន់ស្មាន​៤៦.៧១៨.​៧០០​រៀល ដេញ​តម្លៃ​ទាប​២៩.៩២០.០០០​រៀល ។ ទី​៤-​ឃុំ​ក្រោលគោ គម្រោង​ស្តារ​ប្រឡាយ​ប្រវែង​៦០០​ម៉ែត្រ ជម្រៅ​១,៤៥​ម៉ែត្រ បាត​ក្រោម១,៥​ម៉ែត្រ ដាក់​លូ​៨​កន្លែង ស្លាក​គម្រោង​១ តម្លៃ​ប៉ាន់ស្មាន​៨៥.៤៤២.៣០០​រៀល ដេញ​តម្លៃ​ទាប​៦០.០០០.​០០០​រៀល ។ទី​៥-​ឃុំ​ស្វាយ​យារ គម្រោង​ស្តារ​ប្រឡាយ​១​ខ្សែ​ប្រវែង​២.៣៥០​ម៉ែត្រ បាត​ក្រោម​២​ម៉ែត្រ ជម្រៅ​០,៨៩​ម៉ែត្រ ដាក់​លូ​កាត់​ប្រឡាយ​១​កន្លែង និង​ស្លាក​សញ្ញា​គម្រោង​១ តម្លៃ​ប៉ាន់ស្មាន​៦០.០៨៥.​៧០០​រៀល ដេញ​បាន​តម្លៃ​ទាប​៤០.៤៣០.០០០​រៀល ។

រីឯ​ឃុំ​បា​សាក់ គម្រោង​ស្តារ​ប្រឡាយ​ប្រវែង​១.៤០០​ម៉ែត្រ បាត​ក្រោម​១,៥​ម៉ែត្រ ជម្រៅ​មធ្យម​១,៦៤​ម៉ែត្រ ដាក់​ស្លាក​សញ្ញា​គម្រោង​១​តម្លៃ​ប៉ាន់ស្មាន​៤៨.៤៦០.៤០០​រៀល ។ អ្នក​ដេញថ្លៃ​ឈ្មោះ អ៊ុ​ន វី​រៈ ក្រុម​ហ៊ុន​ថេ​ង វណ្ណ​ថេ​៦៦៦ ដេញថ្លៃ​បាន​តម្លៃ​ទាប​៣១.២៤៧.៥០០​រៀល ។ ចំណែក​ឃុំ​ធ្លក គម្រោង​ស្តារ​ប្រឡាយ​ប្រវែង៥០០​ម៉ែត្រ ជម្រៅ​១,៣១​ម៉ែត្រ បាត​ក្រោម​១,៥ម៉ែត្រ ដាក់​លូ​១​កន្លែង តម្លៃ​ប៉ាន់ស្មាន​ចំនួន​២៣.៦៥៣.៣០០​រៀល ។ អ្នក​ដេញថ្លៃ​ឈ្មោះ សុវណ្ណ ពៅ​ភិ​រត្ន ក្រុមហ៊ុន​រម្យ​ខ​ត្តិ​យា ខន់​ស្ត្រា​ក់សិន ដេញថ្លៃ​ទាប​ជាង​២​ក្រុមហ៊ុន​ផ្សេង​ទៀត ក៏​ប៉ុន្តែ​គណៈកម្មការ​ពិនិត្យ​កែតម្រូវ​ឃើញ​ថា តម្លៃ​ទាប​ពេក​២.០១៧.០០០​រៀល (​គ្មាន​សុពលភាព​) ។

ចំណែក​២​គម្រោង​ទៀត​គ្មាន​ក្រុមហ៊ុន​ដាក់​ដេញថ្លៃ​ទេ ។ លោក មួន សុខុម វិស្វករ​ឯករាជ្យ​មាន​ប្រសាសន៍​ថា ប្រសិនបើ​ក្រុមហ៊ុន​ដាក់​ដេញថ្លៃដាក់​តម្លៃ​កាន់តែ​ទាប លោក​នឹង​ចុះ​ពិនិត្យ​ការអនុវត្ត​គម្រោង​កាន់តែ​ម៉ត់ចត់​ហើយ ។ បើ​ពិនិត្យ​ឃើញ​ខុស​ប្រក្រតី​ពី​កិច្ចសន្យា លោក​នឹង​រាយការណ៍​ជូន​ក្រសួង និង​ម្ចាស់​គម្រោង​ធ្វើ
អធិការកិច្ច និង​ឲ្យ​ក្រុមហ៊ុន​នោះ​អនុវត្ត​តាម​កិច្ចសន្យា ៕​

អត្ថបទសរសេរ ដោយ