ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីកស្រះទុកប្រើប្រាស់​ ស្រាប់តែប្រទះឃើញ​ជិត​១០គ្រាប់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

រាជធានីភ្នំពេញ ៖ គ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ​ចំនួន៧គ្រាប់​ត្រូវបានប្រគល់ជូនអង្គភាពស៊ីម៉ាក់​នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីយកទៅធ្វើការ​កម្ទេច​ចោល ។ នេះបើយោងតាមការឲ្យដឹងពីលោក​វរសេនីយ៍ទោ សៅ  សារឿន…

រាជធានីភ្នំពេញ ៖ គ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ​ចំនួន៧គ្រាប់​ត្រូវបានប្រគល់ជូនអង្គភាពស៊ីម៉ាក់​នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីយកទៅធ្វើការ​កម្ទេច​ចោល ។ នេះបើយោងតាមការឲ្យដឹងពីលោក​វរសេនីយ៍ទោ សៅ  សារឿន អធិការនគរបាលស្រុកថ្មពួកបានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ។

លោក​វរសេនីយ៍ទោ សៅ  សារឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងទៀតថា នៅថ្ងៃទី២១ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ មានប្រជាពលរដ្ឋ​ម្នាក់​ជាម្ចាស់ដី​ឈ្មោះ ឈន់ ភារុណ ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានជួលអេស្ការវ៉ា​ទ័រមួយគ្រឿងដើម្បីធ្វើការជីកស្រះទុកទឹកសម្រាប់ប្រើប្រាស់ក្នុងដីចម្ការមួយកន្លែង​មាន​ចម្ងាយប្រមាណជា២.០០០ម៉ែត្រ ខាងជើងភូមិតាសៀវ ឃុំគោកកឋិន ស្រុកថ្មពួក ស្រាប់តែ​​ប្រទះឃើញ​គ្រាប់​ប្រភេទ B40 ចំនួន៧គ្រាប់ និងសាស B.40 ចំនួន១០ ដែលនៅសែសសល់ពីសម័យសង្រ្គាម  ហើយបានរាយការណ៍មកកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល​ឃុំគោកកឋិន ដើម្បីរក្សាទុក ។

ដោយពិនិត្យឃើញគ្រាប់ទាំងនោះមានខូចគុណភាពនិងមានសភាពចាស់ៗ ទើប​កម្លាំងនគរបាលប៉ុស្តិ៍បានធ្វើការហ៊ុម​ព័ទ្ធទីនោះជា​បណ្តោះអាសន្ន មិន​ឲ្យមានបងប្អូនប្រជាពលរដ្ឋទៅក្បែរ ក្រែងមានគ្រោះថ្នាក់ ។ លុះនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ក៏​បានប្រគល់គ្រាប់ទាំង​នោះ​ជូនអង្គភាពស៊ីម៉ាក់ដើម្បី​យកទៅធ្វើការបំផ្លាញចោល ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ