ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ បើ​ផ្សារ​គំរូ​ដោះ​ដូរ​ទំនិញ​កម្ពុជា -​វៀតណាម​បរាជ័យ​នឹង​ដក​អភិបាលខេត្ត​ត្បូង ឃ្មុំ​ចោល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​បាន​ព្រមាន​ថា ប្រសិនបើ​ផ្សា​រដោះ​ដូរ​ទំនិញ​កម្ពុជា វៀតណាម និង​ជា​ផ្សារ​គំរូ​បរាជ័យ​នោះ​អភិបាលខេត្ត​ត្បូងឃ្មុំ​នឹង​ត្រូវ​ដក​ចោល ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​បាន​ព្រមាន​ថា ប្រសិនបើ​ផ្សា​រដោះ​ដូរ​ទំនិញ​កម្ពុជា វៀតណាម និង​ជា​ផ្សារ​គំរូ​បរាជ័យ​នោះ​អភិបាលខេត្ត​ត្បូងឃ្មុំ​នឹង​ត្រូវ​ដក​ចោល ។

សម្តេច​តេ​ជោ​ហ៊ុន សែន បាន​បញ្ជាក់​ថា ក្នុង​ពិធី​សម្ពោធ​ដាក់​ដំណើរ​ផ្សារ​គំរូ​ដោះ​ដូរ​ទំនិញ​រវាង​កម្ពុជា និង​វៀតណាម នៅ​ព្រំដែន​កម្ពុជា វៀតណាម​នៅ​ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែធ្នូ​នេះ បញ្ជាក់​ថា បើ​ផ្សារ​គំរូ​នេះ​បរាជ័យ​នោះ​ការ​បង្កើត​ផ្សារ​ផ្សេង​ក៏​បរាជ័យ​ដែរ ដូច្នេះ អភិបាលខេត្ត ត្រូវ​តែ​គិតគូរ​រឿង​នេះ បើ​មិន​ដូច្នេះ​ទេ និង​ដក​ចេញពី​តំណែង ។

សម្តេច​បាន​គូសបញ្ជាក់​ថា ៖«​ផ្សារ​នេះ​ជា​ផ្សារ​គំរូ បើ​ផ្សារ​នេះ​បរាជ័យ​ផ្សារ​ដែល​យើង​គ្រោង​បង្កើត​ទៀត​ក៏​គ្មាន​វឌ្ឍនភាព​ទេ ។ អី​ញ្ចឹ​ង​អភិបាល​នៅ​កន្លែង​នេះ​ត្រូវ​មើល​ផ្សារ​នេះ ។ បើ​ផ្សារ​នេះ​បរាជ័យ​លោក​ឯង​ក៏​មិន​អាច​ឈរជើង​នៅ​កន្លែង​នេះ​ទេ ខ្ញុំ​ដក​ចោល ។ រឿង​យើង​និយាយ​ឲ្យ​ច្បាស់​» ។ សម្តេច​ក៏​បាន​ព្រមាន​ថា តិច​ពេល​ប្រជាពលរដ្ឋ​នាំ​ទំនិញ​ចេញ​យក​លុយ​ប៉ុណ្ណេះ នាំ​ចូល​យក​លុយ​ប៉ុណ្ណោះ រឿង​នេះ​ត្រូវ​និយាយ​ឲ្យ​ហើយ ។ រឿង​នេះ​ជា​ប្រតិភូកម្ម បើ​មិន​អាច​គ្រប់គ្រង​បាន គឺ​ចប់​ហើយ មិន​ចាំបាច់​មក​គ្រប់គ្រង​ខេត្ត​នេះ​ទៀត​ទេ ។

សម្តេច​តេ​ជោ​បាន​បន្ត​ថា រាជរដ្ឋាភិបាល​បាន​ខិតខំ​ធ្វើការ​ប្រែក្លាយ​តំបន់​អតីត​សមរភូមិ​ទាំងអស់​ឲ្យ​ទៅ​ជា​តំបន់​ទីផ្សារ និង​ប្រែក្លាយ​តំបន់​ព្រំដែន​ទាំងអស់​ទៅ​ជា​ព្រំដែន​សន្តិភាព សន្តិភាព និង​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ ។ ជាក់ស្តែង​ជាង​៤០​ឆ្នាំ​មុន និង​៤០​ឆ្នាំ​ក្រោយ យើង​ឃើញ​មានការ​អភិវឌ្ឍ​យ៉ាងណា ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​វៀតណាម​ព្រមព្រៀង​ជា​ផ្លូវការ​បាន​ទិញ​ស្រូវ​ពី​កម្ពុជា​៣០​ម៉ឺន​តោន ។

ដូច​ច្នេះ​សូម​ក្រសួងពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​ធ្វើការ​គ្រប់គ្រង​ឲ្យ​បាន​ទាំង​សង​សាង ព្រោះថា នៅ​កន្លែង​នេះ ជា​កន្លែង​លក់ដូរ​មួយ​ដែល​មាន​សណ្តាប់ធ្នាប់ និង​ត្រូ​ត​ពិនិត្យ​បាន ។ សម្តេច​ក៏​បាន​បញ្ជាក់​ថា ពី​ការ​ត្រួតពិនិត្យ​មិនមែន​ជា​ឧបសគ្គ​រារាំង​ដល់​នៃ​ការ​ដល់​ដូរ​ធ្វើ​ពាណិជ្ជកម្ម​របស់​ប្រជាជន​ទេ ។

មន្ត្រី​គយ និង​មន្ត្រី​អន្តោប្រវេសន៍​មិន​ត្រូវ​ធ្វើការ​រំខាន​ណាមួយ​ដល់​ប្រជាជន​រកស៊ី​នៅ​តំបន់​ផ្សារ​គំរូ​នេះ​ទេ ។ ប្រសិនបើ​មានការ​រំខាន​ណាមួយ​នៅ​តំបន់​នេះ ហើយ​នៅ​តំបន់​នេះ​ប្រជាពលរដ្ឋ​និង​បង្កើត​ច្រក​របៀប​រកស៊ី​ដោយ​ខ្លួនឯង ប៉ុន្តែ​កុំ​ឲ្យ​ធ្វើ​ជា​បញ្ហា​គ្រប់គ្រង​មិន​បាន ។ បើ​គ្រប់គ្រង​មិន​បាន​នឹង​បើកដៃ​ឲ្យ​ឧក្រិដ្ឋជន​ធ្វើ​ចរាចរណ៍​គ្រឿងញៀន និង​ធ្វើ​ឧក្រិដ្ឋកម្ម​ផ្សេង​ៗ​ទៀត​នៅ​តាម​ច្រក​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ