ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ចី​ម៉ូតូ​ជិះ​ទៅ​យក​ខោអាវ​មួយ​ភ្លែត ដឹង​អី​បាត់​រហូត​ ៨​ខែ​ក្រោយ​អស់លក្ខណ៍

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​បោក​យក​ម៉ូតូ​១​គ្រឿង​ពី​បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់ ដោយ​ប្រាប់​ថា​ខ្ចី​ជិះ​ទៅ​យក​ខោ​អា​តែ​មួយ​ភ្លែត​ទេ ព្រោះតែ​ជា​មនុស្ស​ធ្លាប់​ស្គាល់គ្នា ទើប​បុរស​អ្នក​រត់​ម៉ូតូឌុប​ព្រម​ឲ្យ​ខ្ចី ស្រាប់តែ​ជន​នោះ​យក​ទៅ​លក់​ក្នុង​តម្លៃ​៤០០​ដុល្លារ រួច​គេចខ្លួន​បាត់​ស្រមោល​តែ​ម្ដង ជា​ហេតុ​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​គ្មាន​ម៉ូតូ​សម្រាប់​រត់​ឌុ​បរក​ប្រាក់​ចិញ្ចឹមជីវិត​ឡើយ ហើយ​ជន​រង​គ្រោះ​ខំ​តាម​រក​ជនសង្ស័យ​អស់​រយៈពេល​៨​ខែ…

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​បោក​យក​ម៉ូតូ​១​គ្រឿង​ពី​បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់ ដោយ​ប្រាប់​ថា​ខ្ចី​ជិះ​ទៅ​យក​ខោ​អា​តែ​មួយ​ភ្លែត​ទេ ព្រោះតែ​ជា​មនុស្ស​ធ្លាប់​ស្គាល់គ្នា ទើប​បុរស​អ្នក​រត់​ម៉ូតូឌុប​ព្រម​ឲ្យ​ខ្ចី ស្រាប់តែ​ជន​នោះ​យក​ទៅ​លក់​ក្នុង​តម្លៃ​៤០០​ដុល្លារ រួច​គេចខ្លួន​បាត់​ស្រមោល​តែ​ម្ដង ជា​ហេតុ​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​គ្មាន​ម៉ូតូ​សម្រាប់​រត់​ឌុ​បរក​ប្រាក់​ចិញ្ចឹមជីវិត​ឡើយ ហើយ​ជន​រង​គ្រោះ​ខំ​តាម​រក​ជនសង្ស័យ​អស់​រយៈពេល​៨​ខែ រហូត​មក​ដល់​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ ទើប​ជួប​ក៏​បាន​ឃាត់ខ្លួន​ប្រគល់​ជូន​នគរបាល​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។

ជន​ឆបោក​ខាងលើ​នោះ​ឈ្មោះ​សៀម ឌឿ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ទឹកជា ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ចំណែក​បុរស​ជា​អ្នក​រត់​ឌុ​បរង​គ្រោះ​ឈ្មោះ​ជ័យ ភ័​ស្ត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ដំណាក់​អំពិល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ រីឯ​ម៉ូតូ​មួយ​គ្រឿង​ដែល​បាត់បង់​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GJ-៩៦៧៤ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​តាំងពី​វេលា​ម៉ោង​៤​និង​៥​នាទី​រសៀល​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៩ ម្ល៉េះ​ដោយពេល​នោះ​ជន​រង​គ្រោះ​បាន​រត់​ឌុ​ប​ហើយ​បាន​ត្រូវ​បាន​ប្អូន​ជនសង្ស័យ​ហៅ​ឲ្យ​ដឹក​ទៅ​ផ្ទះ លុះ​ពេល​ទៅ​ដល់ ជនសង្ស័យ​ក៏​បាន​ខ្ចី​ម៉ូតូ​ពី​ជន​រង​គ្រោះ​ដោយ​និយាយ​ថា «​ទៅ​យក​ខោអាវ​មួយ​ភ្លែត​» ប៉ុណ្ណោះ ខណៈនោះ​ដោយសារ​តែ​ជា​មនុស្ស​ស្គាល់គ្នា ទើប​ជន​រង​គ្រោះ​ព្រម​ឲ្យ​ខ្ចី ហើយ​ជនសង្ស័យ​ក៏​បាន​ជិះ​ទៅ​បាត់​រហូត​តែ​ម្ដង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា រហូត​មក​ដល់​ថ្ងៃ​ទី​២៣ ខែធ្នូ ទើប​ជន​រង​គ្រោះ​តាម​រក​ឃើញ​ជនសង្ស័យ​ក៏​ឃាត់ខ្លួន​ប្រគល់​ជូន​នគរបាល​ចាត់ការ​តាម​ច្បាប់ ហើយ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ឆបោក​យក​ម៉ូតូ​ពី​ជន​រង​គ្រោះ​បាន​សម្រេច​មែន រួច​ហើយ​ជិះ​យក​ទៅ​លក់​នៅ​ម្តុំ​ភូមិ​អូ​ដឹ​ម សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រាក់​ចំនួន​៤០០​ដុល្លារ រួច​យក​មក​ចាយវាយ​អស់ហើយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ