ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លែកទេ ! មង្គលការបង្ហាញ​ចម្រៀង​​ចាប៉ីដងវែងមកកំដភ្ញៀវ

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មានការចាប់អារម្មណ៍ជាខ្លាំង ​ដោយនៅក្នុងពិធី​មង្គល​ការ​មួយ​ធ្វើឡើង​​​តាម​​​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​ទូទៅ ប៉ុន្តែ​អ្វីដែលប្លែកគួរជាទីចាប់អារម្មណ៍នោះ ត្រូវបាន​បង្ហាញ​ពីការ​​​ច្រៀង​​ចម្រៀង​ចាប៉ី​ដង​វែង​ មកកំដ​​​​​​ភ្ញៀវ​កិត្ត​យស​នៅ​ក្នុងពេល​​ពិសារអាហារ​នា​ពេលរាត្រី ។ ពិធីមង្គលខាងលើ​បានរៀបចំធ្វើ​ឡើង​ កាលពី​ថ្ងៃ​ទី​២១…

ខេត្តកំពង់ស្ពឺ ៖ មានការចាប់អារម្មណ៍ជាខ្លាំង ​ដោយនៅក្នុងពិធី​មង្គល​ការ​មួយ​ធ្វើឡើង​​​តាម​​​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​ទូទៅ ប៉ុន្តែ​អ្វីដែលប្លែកគួរជាទីចាប់អារម្មណ៍នោះ ត្រូវបាន​បង្ហាញ​ពីការ​​​ច្រៀង​​ចម្រៀង​ចាប៉ី​ដង​វែង​ មកកំដ​​​​​​ភ្ញៀវ​កិត្ត​យស​នៅ​ក្នុងពេល​​ពិសារអាហារ​នា​ពេលរាត្រី ។

ពិធីមង្គលខាងលើ​បានរៀបចំធ្វើ​ឡើង​ កាលពី​ថ្ងៃ​ទី​២១ ធ្នូ ស្ថិតនៅ​ភូមិ​សំណង់ សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ​​ដែលកូន​កម្លោះមាន​​ឈ្មោះ​ហោ គ​ន្ធា​ និង​កូនក្រមុំ​ឈ្មោះ​ម៉ៅ ស្រី​និ​ច ។ ស្ថិតក្នុងសម្លៀកបំពាក់​អ្នក​ច្រៀងចម្រៀងចាប៉ី គឺបានស្លៀក​​លក្ខណៈ​ចងក្បិន​មក​​អង្គុយ​ដេញចាប៉ីច្រៀងយ៉ាងពីរោះរណ្តំចិត្ត ដែល​ធ្វើឱ្យមានការគាំទ្រជាខ្លាំងពីសំណាក់ភ្ញៀវ​​បានចូលរួម​ពិសារ​អា​ហារ​នារាត្រីនោះ ​​ ។

​ចាត់ទុកជា នេះជាលើកទី១ហើយ ដែល​ម្ចាស់​ដើមការ​បានជ្រើសយកការច្រៀងចម្រៀងចាប៉ីដងវែង​ និងការរាំរបាំក្ងោក មក​បង្ហាញជូនភ្ញៀវកិត្តិយស ដែល​ជាទូទៅ​គឺឃើញ​នៅមង្គលការ​នីមួយ​​ៗមានតែការ​ការ​ប្រគំតន្ត្រី​ច្រៀង​បុរាណ​-​សម័យតែ​​ប៉ុណ្ណោះ ។ ប៉ុន្តែចម្លែក​​ក្នុងមង្គលការ​នេះ ​បែរ​ជ្រើសយកសិល្បៈ​ទាំង​ពីរ២​​មកបង្ហាញ​កំដទៅ​វិញ ។

គួរបញ្ជាក់ថា ការមានគំនិត​នាំ​យកសិល្បៈចម្រៀងចាប៉ីដងវែង និងរាំរបាំក្ងោកខាងលើនេះ គឺមានចូលរួម​ផ្តួចផ្តើមឡើង​ដោ​យ​​លោក​ម៉ម វ៉ាន សមាជិកនៃគណមេធាវីនៃព្រះជាណាចក្រកម្ពុជា​​ផងដែរ ។

តោះ ចង់ដឹងច្បាស់សូមទស្សានាទាំងអស់គ្នា ៖​

អត្ថបទសរសេរ ដោយ