ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េតង់​កម្ពុជា​នាំ​យក​មេដាយ​7​គ្រឿង​ជូន​ជាតិ ក្នុង​ការ​ប្រកួត​ជើងឯក​អា​សុ​ី

4 ឆ្នាំ មុន

​ក្រុម​កីឡាករ​-​កីឡាការិនី​ប៉េតង់​កម្ពុជា បាន​នាំ​យក​មេដាយ​ចំនួន​៧​គ្រឿង​មក​ជូន​ជាតិ តាម​រយៈ​ការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី​៣“The 3rd Asian Patanque Champion ships 2019 Hanoi,…

​ក្រុម​កីឡាករ​-​កីឡាការិនី​ប៉េតង់​កម្ពុជា បាន​នាំ​យក​មេដាយ​ចំនួន​៧​គ្រឿង​មក​ជូន​ជាតិ តាម​រយៈ​ការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី​៣“The 3rd Asian Patanque Champion ships 2019 Hanoi, Vietnam” នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដែល​ការ​ប្រកួត​បាន​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់ ២៣ ខែធ្នូ ឆ្នាំ​២០១៩​។

លោក សូ ម៉ៃ​សុខ​គា អគ្គលេខាធិការ​សហព័ន្ធ និង​ជា​ប្រធាន​ប្រតិភូ​ដឹកនាំ​បាន​ឲ្យ​ដឹង​ថា ក្រុម​ប៉េតង់​​កម្ពុជា​ដណ្តើម​បាន​មេដាយ​ចំនួន​៧​គ្រឿង រួម​មាន​មេដាយមាស​ចំនួន​៥​គ្រឿង មេដាយ​ប្រាក់​ចំនួន​១​គ្រឿង និង​មេដាយ​សំរឹទ្ធ​ចំនួន​១​គ្រឿង ។ សម្រាប់​មេដាយមាស​ទី​១ ជា​មេដាយ​ក្រុម​បាន​ទៅ​លើ​កីឡាករ សុខ ចាន់​មាន កីឡាករ ញ៉ែ​ម បូ​រ៉ា កីឡាករ យ៉ា ចាន់​ដា​រ៉ា​រិ​ទ្ធ និង​​កីឡាករ យឹ​ម សុភ​ក្រ ដែល​បាន​យក ឈ្នះ​ក្រុម​កីឡាករ​ថៃ​ក្នុង​លទ្ធផល​១៣​ទល់​១២​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ។

មេដាយមាស​ទី​២ ទទួល​បាន​ពី​វិញ្ញាសា​វាយ​៣​នាក់​ទល់​៣​នាក់​យុវជន គឺ​មាន​កីឡាករ កុយ ភក្ត្រា កីឡាករ ទីវ រ​ដ្ឋា និង​កីឡាករ ជា ហេង​ឧត្តម​រស្មី យកឈ្នះ​កីឡាករ​ថៃ​ក្នុង​លទ្ធផល​១៣​ទល់​៤​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ។

ចំណែក​មេដាយមាស​ទី​៣​បាន​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ ដោយ​កីឡាការិនី កែ ឡេ​ង បាន​យក​ឈ្នះ​កីឡាការិនី​ថៃ​ក្នុង​លទ្ធផល​៤២​ទល់​២៤ និង​មេដាយមាស​ទី​៤​ក៏​បាន​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​ដូច​គ្នា​ដោយ​កីឡាករ សុខ ចាន់​មាន បាន​យកឈ្នះ​កីឡាករ​ថៃ ក្នុង​លទ្ធផល​៤៦​ទល់​៣៤​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ។ មេដាយមាស​ទី​៥ ជា​មេដាយ​ពានរង្វាន់​សមាគម​បាន​លើក្រុមកីឡា​​ការិនី ។

ចំណែក​មេដាយ​សំរឹទ្ធ​១​រកបាន​ដោយ​កីឡាករ ភាព សុ​រ៉ា​ឃី​ម លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ និង​មេដាយ​ប្រាក់​១​រកបាន​លើ​វិញ្ញាសា​ចម្រុះ​៣​នាក់​ទល់​នឹង​៣​នាក់​(​បុរស​២​នាក់​-​នារី​១​នាក់​)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ