ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក វ៉ា​ត់ ចំរើន ៖ ការ​ប្រកួត​កីឡា​អប​អរ​បុណ្យ​សមុទ្រ​លើក​ទី​8 ទទួល​​ជោគ​ជ័យ​​ធំ​2

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពត ៖ ការ​ប្រកួត​កីឡា​អបអរ បុណ្យ​សមុទ្រ​លើក​ទី​៨​នៅ​ខេត្តកំពត​ដែល បាន​រៀបចំ​ធ្វើ​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២០​ដល់​២២ ធ្នូ ឆ្នាំ​២០១៩​បាន​បញ្ចប់​ដោយ​ជោគជ័យ​តាម​រយៈ​លេច​ចេញ​នូវ​សមិទ្ធផល​ធំ​ៗ​ពីរ គឺ​ការ​ចូលរួម​លេង​ផ្ទាល់ និង​កំណើន​អ្នកចូលរួម​ទស្សនា​។ លោក…

ខេត្តកំពត ៖ ការ​ប្រកួត​កីឡា​អបអរ បុណ្យ​សមុទ្រ​លើក​ទី​៨​នៅ​ខេត្តកំពត​ដែល បាន​រៀបចំ​ធ្វើ​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២០​ដល់​២២ ធ្នូ ឆ្នាំ​២០១៩​បាន​បញ្ចប់​ដោយ​ជោគជ័យ​តាម​រយៈ​លេច​ចេញ​នូវ​សមិទ្ធផល​ធំ​ៗ​ពីរ គឺ​ការ​ចូលរួម​លេង​ផ្ទាល់ និង​កំណើន​អ្នកចូលរួម​ទស្សនា​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) បាន​ឲ្យ​ដឹង​ថា រយៈពេល ៣​ថ្ងៃ​មកនេះ ក្រៅពី​សកម្មភាព​តាំងពិព័រណ៍ សិល្បៈ និង​សកម្មភាព​ផ្សេង​ៗ សកម្ម​ភាព​កីឡា​ក៏​ទទួល​បាន​ជោគជ័យ​យ៉ាង​អធិកអធម​ផង​ដែរ រហូត​ទទួល​បានការ​កោតសរសើរ​ពី​ប្រតិភូ​កីឡា​អន្ដរជាតិ ដែល​បាន​អញ្ជើញ​ចូលរួម​ព្រឹត្តិការណ៍​នេះ​ទៀត​ផង​។

លោក​ថា ជោគជ័យ​ឆ្នាំ​នេះ ទី​១-​យើង​បាន​ដំឡើង​គុណភាព​ក្នុង​ការ​រៀបចំ​ពី​កម្រិត​ពាក់ កណ្ដាល​អាជីព ទៅ​កម្រិត​អាជីព ។ តាម​ការ​វាយតម្លៃ គ្រាន់តែ​អ្នកចូលរួម​លេង​ផ្ទាល់ គឺ​មាន​រហូត​ដល់​ជាង​៣​ពាន់​នាក់ តាំងពី​អ្នក​រត់ ជិះ​កង់ លើក​ទម្ងន់ និង​កីឡាករ​អន្ដរជាតិ​ជាដើម ដែល​បង្ហាញ​ពី​កា​រវិ​វត្ត​និង​រីក​ចម្រើន​ថ្មី​មួយ​សម្រាប់​សកម្មភាព​កីឡា ។

ទី​២-​កា​រវិ​វត្ដ​ផ្នែក​អ្នក​ទស្សនា និង​គាំទ្រ ដោយ​ឆ្នាំ​នេះ មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​បរទេស​ច្រើន​បាន​ចូលរួម​ទស្សនា​ផ្ទាល់ ពិសេស​កីឡា​២​ប្រភេទ ដែល​ទាក់ទាញ​អ្នក​ទស្សនា​ច្រើន​ជាងគេ គឺ​កីឡាប្រដាល់​គុន​ខ្មែរ​អន្ដរជាតិ និង​ម៉ូតូ​ទឹក ដែល​ជា​ការ​ប្រកួត​លក្ខណៈ​អន្ដរជាតិ ហើយ​បាន​ទាក់ទាញ​អ្នក​ទស្សនា​ប្រមាណ ១៥.០០០​នាក់ ក្នុង​រយៈពេល ៣​ថ្ងៃ ។

ជាមួយ​គ្នា​នេះ​លោក វ៉ា​ត់ ចំរើន ក៏​បាន​អះអាង​ផង​ដែរ​ថា នៅ​ក្នុង​បុណ្យ​សមុទ្រ​ឆ្នាំ​ក្រោយ​ៗ ដើម្បី​ចូលរួម​ជាមួយ​សកម្មភាព​របស់​រាជរដ្ឋាភិបាល និង​ក្រសួងទេសចរណ៍ NOCC នឹង​ព្យាយាម​បង្កើន​​ការ​ប្រកួត​កម្រិត​ថ្នាក់​ជាតិ ទៅ​រក​កម្រិត​អន្ដរជាតិ​កាន់តែ​ច្រើន​ដើម្បី​បង្កើន​ភាព​ទាក់ទាញ និង​មាន​និរន្ដរភាព​ក្នុង​ការ​អភិវឌ្ឍ​នូវ​ព្រឹត្តិការណ៍​កីឡា​អបអរ​ពិធីបុណ្យ​សមុទ្រ​ជា​រៀង​រាល់​ឆ្នាំ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ