ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​ចំណុច​ពិសេស​ដែល​លោក Elon Musk ខុស​ពី​មនុស្ស​ទូទៅ !

4 ឆ្នាំ មុន

នៅ​ពេល​ដែល​លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស់ (Elon Musk) អាយុ ១៧​ឆ្នាំ លោក​បាន​ចាក​ចេញពីផ្ទះ​នៅ​អា​មេ​រិ​ក​ខាងត្បូង​មក​កាន់​ប្រទេស​កា​ណា​ដា​វិញ ដើម្បី​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Queen’s…

នៅ​ពេល​ដែល​លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស់ (Elon Musk) អាយុ ១៧​ឆ្នាំ លោក​បាន​ចាក​ចេញពីផ្ទះ​នៅ​អា​មេ​រិ​ក​ខាងត្បូង​មក​កាន់​ប្រទេស​កា​ណា​ដា​វិញ ដើម្បី​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Queen’s University ។ នៅ​ឆ្នាំ​ទី​១​របស់​លោក​លោក ម៉ាស់ បាន​ស្គាល់​មិត្ត​ជិត​ស្និ​ទ្ធិ​របស់​ខ្លួន គឺ​លោក ណា​វេ​ដ ហ្វា​រូ​ក (Navaid Farooq) ដែល​ជា​ជនជាតិ​កា​ណា​ដា​ម្នាក់ ។

យោង​ទៅ​តាម​សៀវភៅ Elon Musk: Tesla, SpaceX, and the Quest for a Fantastic Future បាន​ឲ្យ​ដឹង​ថា អ្នក​ទាំង​ពីរ​បាន​ជិត​ស្និ​ទ្ធិ​នឹង​គ្នា​ព្រោះតែ​មាន​ប្រវត្តិ​រស់នៅ​បរទេស និង​ចំណូលចិត្ត​លើ​ហ្គេ​ម​ដែល​តម្រូវ​ឲ្យ​មានការ​ប្រើ​យុទ្ធសាស្ត្រ ។

លោក ហ្វា​រូ​ក បាន​រៀនសូត្រ​ជា​ច្រើន​ពី​លោក ម៉ាស់ ហើយ​លោក​មើលឃើញ​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​លោក ម៉ាស់ ខុស​ពី​មនុស្ស​ទូទៅ​ដែល​លោក​ស្គាល់ ។ លោក​បាន​និយាយ​ក្នុង​សៀវភៅ​ខាងលើ​ថា «​ពេល​ដែល​អ៊ី​ឡុ​ន​ចាប់ផ្តើម​ធ្វើ​អ្វីមួយ គេ​ចាប់ផ្តើម​បង្កើត​ចំណាប់អារម្មណ៍​លើ​វា​ដែល​ខុស​ពី​មនុស្ស​ដទៃ​» ។ លោក​បាន​បន្ត​ថា លោក អ៊ី​ឡុ​ន អាច​ធ្វើ​អ្វីមួយ​ជាប់​រហូត​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ដើម្បី​សម្រេច​វា​ឲ្យ​បាន ហើយ​ពួក​លោក​ជា​មនុស្ស​ដែល​អាច​នៅ​ម្នាក់ឯង​ក្នុង​ពិធីជប់លៀង​ណាមួយ​ដោយ​មិន​ខ្វល់ខ្វាយ​ពី​អ្នក​ដទៃ ។

នៅ​សាកលវិទ្យាល័យ លោក ម៉ាស់ យកចិត្តទុកដាក់​លើ​ការ​អប់រំ​របស់​លោក​ណាស់ ។ លោក​បាន​រៀន​ផ្នែក​អាជីវកម្ម ចូលរួម​ការ​ប្រកួតប្រជែង​និយាយ​ជា​សាធារណៈ និង​ប្រកួតប្រជែង​ពិន្ទុ​ជាមួយ​មិត្ត​រួម​ថ្នាក់​ថែម​ទៀត ។

អ្នកស្រី ចា​ស្ទី​ន ម៉ាស់ (Justine Musk) ដែល​ជា​ភរិយា​ដំបូង​របស់​លោក ម៉ាស់ បាន​ប្រាប់​ដែរ​ថា លោក ម៉ាស់ មាន​ទម្លាប់​តេ​ទៅ​កាន់​មនុស្ស​ម្នាក់​រហូត​ដល់​គេ​លើក​ទូរស័ព្ទ ហើយ​ថែម​ទាំង​ចូល​ចិត្ត​ប្រៀបធៀប​ពិន្ទុ​ជាមួយ​អ្នកស្រី​ទៀត​ផង ។ https://images.app.goo.gl/8S2CQBy6Ny3iYf5n7 អ្នក​ទាំង​ពីរ​បាន​រៀន​ផ្នែក​ចិត្តសាស្ត្រ​ជាមួយ​គ្នា ហើយ​បន្ទាប់​ពី​ការ​ប្រលង​មួយ អ្នកស្រី​ទទួល​បាន​៩៧​ពិន្ទុ ហើយ​លោក​ម៉ាស់​បាន ៩៨ ពិន្ទុ ។ តែ​លោក​បាន​ទៅ​តវ៉ា​ជាមួយនឹង​សាស្ត្រាចារ្យ​រហូត​ដល់​បាន ២​ពិន្ទុ​ចុង​ក្រោយ ។

មក​ដល់​បច្ចុប្បន្ន​នេះ​លោក ម៉ាស់ នៅ​តែ​មាន​ទម្លាប់​វក់វី​នឹង​ការ​ធ្វើ​អ្វីមួយ​រហូត​ដល់ទី​បញ្ចប់​មិន​ថា​វា​ជា​កិច្ចការ​អ្វី​ទេ ។ កាលពី​ខែវិច្ឆិកា​ឆ្នាំ ២០១៨​កន្លង​មក​លោក​បាន​និយាយ​ក្នុង​បទ​សម្ភាស​មួយ​ថា​លោក​បាន​ធ្វើការ ១២០​ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍​ឯណោះ​ដើម្បី​ព​ន្លឿ​ន​ផលិតកម្ម​រថយន្ត Tesla Model 3 របស់​លោក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ