ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​នៅ​ហុងកុង​ សម្ដែង​សាមគ្គី​ភាព​​ជាមួយ​ពួក​អ៊ួ​យ​ហ្គួ​រ

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ពួក​បាតុករ​ស្និទ្ធ​ប្រជាធិបតេយ្យ​ហុងកុង កាលពី​រសៀល​ថ្ងៃ​ទី​២២​ធ្នូ​បាន​ប្រមូលផ្ដុំ​គ្នា សម្ដែង​សាមគ្គីភាព​ជាមួយ​ពួក​ជនជាតិភាគតិច​អ៊ិ​ស្លា​ម​អ៊ួ​យ​ហ្គួ​រ​ក្នុង​ប្រទេស​ចិន​។ ពួក​គេ​បាន​ប្រៀបធៀប​វាសនា​ពួក​គេ​ទៅ​នឹង​វាសនា​របស់​ពួក​អ៊ួ​យ​ហ្គួ​រ ដែល​បែប​នេះ​នាំ​ឲ្យ​ចិន​មាន​កំហឹង​។ កងកម្លាំង​ប៉ូលិស​បាន​ធ្វើ្វ​​អន្តរាគមន៍​ដើម្បី​បំបែក​បាតុកម្ម​នោះ បន្ទាប់​ពី​ពួក​អ្នក​តវ៉ា​នាំ​គ្នា​ទាញ​ទម្លាក់​ទង់ជាតិ​ចិន​ពី​អគារ​មួយ​របស់​រដ្ឋាភិបាល​។ ការ​បង្កើត​ប្រព័ន្ធ​ត្រួតពិនិត្យ​និង​ពន្ធនាគារ​នានា…

ក្រុង​ហុងកុង ៖ ពួក​បាតុករ​ស្និទ្ធ​ប្រជាធិបតេយ្យ​ហុងកុង កាលពី​រសៀល​ថ្ងៃ​ទី​២២​ធ្នូ​បាន​ប្រមូលផ្ដុំ​គ្នា សម្ដែង​សាមគ្គីភាព​ជាមួយ​ពួក​ជនជាតិភាគតិច​អ៊ិ​ស្លា​ម​អ៊ួ​យ​ហ្គួ​រ​ក្នុង​ប្រទេស​ចិន​។ ពួក​គេ​បាន​ប្រៀបធៀប​វាសនា​ពួក​គេ​ទៅ​នឹង​វាសនា​របស់​ពួក​អ៊ួ​យ​ហ្គួ​រ ដែល​បែប​នេះ​នាំ​ឲ្យ​ចិន​មាន​កំហឹង​។
កងកម្លាំង​ប៉ូលិស​បាន​ធ្វើ្វ​​អន្តរាគមន៍​ដើម្បី​បំបែក​បាតុកម្ម​នោះ បន្ទាប់​ពី​ពួក​អ្នក​តវ៉ា​នាំ​គ្នា​ទាញ​ទម្លាក់​ទង់ជាតិ​ចិន​ពី​អគារ​មួយ​របស់​រដ្ឋាភិបាល​។

ការ​បង្កើត​ប្រព័ន្ធ​ត្រួតពិនិត្យ​និង​ពន្ធនាគារ​នានា ក្នុង​តំបន់​ស៊ី​ន​ជាំ​ង​ចិន​ដែល​មាន​ជនជាតិ​ភាគតិច​អ៊ួ​យ​ហ្គួ​រ ត្រូវ​បាន​តាមដាន​ដោយ​ព្រូ​យ​បារម្ភ​នៅ​ហុងកុង ជា​កន្លែង​កើត​មាន​ចាប់តាំងពី​ខែមិថុនា​មក នូវ​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​បំផុត ក្រោយ​ការ​ប្រគល់​ដែនដី​នោះ​មក​ឲ្យ​ចិន​វិញ​ពី​ឆ្នាំ​១៩៩៧​មក​។ តំបន់​ពាក់កណ្ដាល​ស្វយ័ត​ហុងកុង ជួប​ប្រទះ​នឹង​បាតុកម្ម​ជាប់​រដឹក​ដើម្បី​បរិហារ​ការ​ចុះ​ថយ​នៃ​សេរីភាព​ឬ​ការ​តបត​ដោយ​ហិង្សា​របស់​ប៉ូលិស​ក្នុង​បាតុកម្ម​។

ជា​ញឹកញាប់​គេ​ស្ដាប់​ឮ​ពួក​បាតុករ​ហុងកុង​ស្រែក​ពាក្យ​នានា​ស្និទ្ធ​ពួក​អ៊ួ​យ​ហ្គួ​រ តែ​លើក​នេះ​ពួក​គេ​បាន​ប្រមូលផ្ដុំ​គ្នា​ជា​ពិសេស សម្ដែង​ការ​គាំទ្រ​និង​សាមគ្គីភាព​ចំពោះ​ពួក​អ៊ូយ​ហ្គួ​រ​។ មនុស្ស​ប្រមាណ​​ជា​១០០០​នាក់់​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ទីលាន​មួយ​ទល់មុខ​មាត់សមុទ្រ ដើម្បី​ស្ដាប់​បណ្ដា​វាគ្មិន​ដែល​អះអាង​ថា ចិន​អាច​អនុវត្ត​នៅ​ហុងកុង​ការ​បង្ក្រាប​ដូច​នៅ​ស៊ិ​ន​ជាំ​ង​។

បាតុករ​ម្នាក់​បាន​ស្រែក​តាម​ប្រដាប់​បំពង​សំឡេង​ថា យើង​មិន​ត្រួ​វ​បំភ្លេច​ពួក​អ្នក​ដែល​ប្រកាន់​ឆន្ទៈ ដូច​ការ​តស៊ូ​របស់​យើង​ដើម្បី​សេរីភាព​និង​លទ្ធិប្រជាធិបតេយ្យ និង​ចងកំហឹង​ចំពោះ​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន​ឡើយ​។ បាតុករ​ច្រើន​នាក់​គ្រវី​ទង់​របស់​តួរ​គី​ស្ថាន​ខាងកើត ជា​ទង់​ប្រើ​ដោយ​ពួក​បំបែក​ខ្លួន​អ៊ួ​យ​ហ្គូ​រ​។

ក្នុង​នាម​នៃ​ការ​តស៊ូ​ប្រឆាំង​លទ្ធិ​បំបែក​ខ្លួន​និយម​និង​ភេរវកម្ម​អ៊ិ​ស្លា​ម​និយម ចិន​បាន​ពង្រឹង​យ៉ាង​ខ្លាំង​បណ្ដា​វិធានការ​ត្រួតពិនិត្យ​នៅ​ស៊ី​ន​ជាំ​ង ចាប់តាំងពី​ប្រមាណ​ជា​២​ឆ្នាំ​មក​ហើយ​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ