ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់ ! កុមារ​អាយុ​៨​ឆ្នាំ អាច​រក​លុយ​បាន​២៦​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

4 ឆ្នាំ មុន

មាន​វិធី​ច្រើន​ណាស់​ដែល​មនុស្ស​ម្នាក់​អាច​អនុវត្ត​ដើម្បី​រក​លុយ​បាន​ច្រើន ហើយ​សូ​ម្បី​តែ​ក្មេង​អាយុ ៨​ឆ្នាំ​ម្នាក់​ក៏​អាច​មាន​សមត្ថភាព​ក្នុង​ការ​សម្រេច​បាន​គោលដៅ​នេះ​ដែរ ។ ទស្សនាវដ្តី Forbes បាន​ឲ្យ​ដឹង​ក្នុង​ពេល​ថ្មី​ៗ​នេះ​ថា កុមារ​ឈ្មោះ រ៉ៃ​អេ​ន ខា​ជី…

មាន​វិធី​ច្រើន​ណាស់​ដែល​មនុស្ស​ម្នាក់​អាច​អនុវត្ត​ដើម្បី​រក​លុយ​បាន​ច្រើន ហើយ​សូ​ម្បី​តែ​ក្មេង​អាយុ ៨​ឆ្នាំ​ម្នាក់​ក៏​អាច​មាន​សមត្ថភាព​ក្នុង​ការ​សម្រេច​បាន​គោលដៅ​នេះ​ដែរ ។ ទស្សនាវដ្តី Forbes បាន​ឲ្យ​ដឹង​ក្នុង​ពេល​ថ្មី​ៗ​នេះ​ថា កុមារ​ឈ្មោះ រ៉ៃ​អេ​ន ខា​ជី (Ryan Kaji) ដែល​មាន​អាយុ​៨​ឆ្នាំ រក​ចំណូល​បាន​ដល់​ទៅ​២៦​លាន​ដុល្លារ​ពី​វី​ឌី​អូ​ដែល​ខ្លួន​បង្ហោះ​លើ YouTube ក្នុងឆ្នាំនេះ ។

កុមារ​នេះ​បាន​ចាប់ផ្តើម​ចែករំលែក​ពី​វី​ដេ​អូ​បង្ហាញ​ពី​ខ្លួន​កំពុង​លេង​របស់​លេង និង​ធ្វើ​ពិសោធន​វិទ្យា សាស្ត្រ​ផ្សេង​ៗ ។ តែ​កុមារ​នេះ​មិនមែន​ជា​ក្មេង​តែ​មួយ​រូប​ដែល​ជួយ​រក​ទ្រព្យ​រាប់​លាន​ដុល្លារ​ដល់​គ្រួសារ​ទេ ។ កុមារី អាន់​ណា​ស្តា​សៀ រ៉ា​ដ​ហ្សី​ន​ស្កា​យ៉ា (Anastasia Radzinskaya) រក​ចំណូល​បាន​១៨​លាន​ដុល្លារ​ដែរ ក្នុងឆ្នាំនេះ​ដោយ​គ្រាន់តែ​ថត​វី​ដេ​អូ​ប្រលែង​លេង​ជាមួយនឹង​ឪពុក​របស់​ខ្លួន ។

Forbes បាន​កត់​សម្គាល់ថា មនុស្ស​ម្នាក់​អាច​រក​ចំណូល​បាន​ច្រើន​លើ YouTube ប្រសិនបើ​ពួក​គេ​ចេះ​ពី​គន្លឹះ​សំខាន់​ៗ​មួយ​ចំនួន ហើយ​កុមារ​ជា​ទូទៅ​តែងតែ​ចូល​ចិត្ត​មើល​កុមារ​ដទៃ​លេង​សប្បាយ ។ តែ​គ្រាន់តែ​បង្ហោះ​វី​ដេ​អូ​ទាំងនេះ គឺ​មិន​គ្រប់គ្រាន់​ក្នុង​ការ​ជួយ​ឲ្យ​ពួក​គេ​រក​លុយ​បាន​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ឡើយ ។ ដូច​តារា​វ័យក្មេង​ខាងលើ​អ្នក​ទាំង​ពីរ​មាន​ក្រុមហ៊ុន​ធំ​ៗ​ដែល​ចុះ​កុងត្រា​ជាមួយ​ដើម្បី​ឲ្យ​ពួក​គេ​ផ្សាយពាណិជ្ជកម្ម​ឲ្យ ។

តែ​វិធី​រក​លុយ​នេះ​អាច​នឹង​ត្រូវ​បញ្ចប់​ក្នុង​ពេល​ខ្លី​ខាង​មុខ ព្រោះតែ YouTube ទើបតែ​ចេញ​វិធានការ​ថ្មី ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចោទប្រកាន់​ពី​គណៈកម្មាធិការ​ពាណិជ្ជកម្ម​អា​មេ​រិ​កថា បាន​ល្មើស​នឹង​ច្បាប់​ការពារ​ឯកជន​ភាព​លើ​អ៊ី​ន​ធើ​ណេ​តរបស់​កុមារ ។

ជា​លទ្ធផល ក្រុមហ៊ុន​នេះ​បាន​និយាយ​ថា​ពួក​គេ​នឹង​ហាម​មិន​ឲ្យ​មានការ​ផ្សាយពាណិជ្ជកម្ម​លើ YouTube ដែល​មាន​គោលដៅ​លើ​កុមារ ។ លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន​អាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​កាន់តែ​មានការ​លំបាក​ក្នុង​ការ​រក​វី​ឌី​អូ​សម្រាប់​កុមារ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ