ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ ប្រាប់​ថា​នរណា​ក៏​អាច​ជោគជ័យ​បាន​ដែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ (Warren Buffett) របស់​ក្រុមហ៊ុន Bershire Hathaway ធ្លាប់​បាន​ចែករំលែក​ពី​ដំបូន្មាន​ដ៏​មាន​តម្លៃ​មួយ​ដែល​ជួយ​ឲ្យ​លោក​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ និង​ជោគជ័យ…

លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ (Warren Buffett) របស់​ក្រុមហ៊ុន Bershire Hathaway ធ្លាប់​បាន​ចែករំលែក​ពី​ដំបូន្មាន​ដ៏​មាន​តម្លៃ​មួយ​ដែល​ជួយ​ឲ្យ​លោក​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ និង​ជោគជ័យ នោះ​គឺ លោក​បាន​រៀន​សហការ​តែ​ជាមួយ​មនុស្ស​ដែល​លោក​ចូល​ចិត្ត ជឿជាក់ និង​កោតសរសើរ​តែ​ប៉ុណ្ណោះ ។

មូលហេតុ​អ្វី? យោង​តាម​លោក​បា​ហ្វេ មនុស្ស​មិន​អាច​ជោគជ័យ​បាន​ដោយ​សហការ​ជាមួយ​មនុស្ស​មិនល្អ​ទេ ។ មនុស្ស​ទាំងនេះ​មិន​ចាំបាច់​ជា​ជើងកាង ឬ​អ្នក​ជួញដូរ​ខុសច្បាប់​ទេ តែ​ជា​មនុស្ស​ទូទៅ​ដែល​ជឿជាក់​លើ​តម្លៃ​មិនល្អ ។ លោក​បា​ហ្វេ​បាន​បន្ត​ថា ការ​ប្រឡូក​ជាមួយនឹង​មនុស្ស​ទាំងនេះ​ផ្តល់​ហានិភ័យ​ដល់​អ្នក​យ៉ាង​ខ្លាំង ហើយ​អ្នក​អាច​កាន់តែ​ដូច​ពួក​គេ​នៅ​ថ្ងៃ​មុខ​ផង​ដែរ ។ លោក​បាន​បន្ថែម​ថា «​អ្នក​គួរ​រាប់អាន​មនុស្ស​ដែល​អ្នក​ចង់​ក្លាយទៅជា​» ។ ដើម្បី​ក្លាយជា​មនុស្ស​ទាំងនោះ​ពិតមែន លោក​បា​ហ្វេ​បាន​ចែករំលែក​ដំបូន្មាន​ខាងក្រោម​នេះ​ទៀត​៖

១. បោះបង់​ទំនាក់ទំនង​ដែល​មិនល្អ​សម្រាប់​អ្នក​៖
បើ​អ្នក​ពិតជា​ចង់​រាប់អាន​មនុស្ស​ដែល​ត្រឹមត្រូវ​ពិតមែន អ្នក​នឹង​ត្រូវ​បោះបង់​ទំនាក់ទំនង​ដែល​អ្នកមាន​ជាមួយ​មនុស្ស​ដែល​មិនល្អ​ក្នុង​ជីវិត​របស់​អ្នក ។ ពេល​ដែល​អ្នក​សម្រេចចិត្ត​ផ្លាស់​ប្តូ​រហើយ អ្នក​អាច​សម្រេច​ដោយ​ខ្លួនឯង​ពី​ពេលវេលា​ដែល​អ្នក​ចង់​បោះបង់​វា ។ ឧទាហរណ៍​ដូច​ជា អ្នក​មិន​ចូល​ចិត្ត​ប្រធាន​ក្រុម​របស់​អ្នក​ក្នុង​ក្រុមហ៊ុន​ជាដើម ។ អ្នក​ប្រហែលជា​ត្រូវ​រង​ចាំ​រហូត​ដល់​អ្នក​រកបាន​ការងារ​ល្អ​ច្បាស់លាស់​ជា​មុន​សិន​ហើយ​ទើប​កាត់​ផ្តាច់ទំនាក់ទំនង​ទាំងស្រុង ។

២. វាយតម្លៃ​ដៃគូ​អាជីវកម្ម​អ្នក​ឲ្យ​បាន​ច្បាស់លាស់​៖
កុំ​ចាំ​ដល់​ចុះហត្ថលេខា​សហការ​ទើប​ព្យាយាម​ស្គាល់​ដៃគូ​របស់​អ្នក ។ ពេលវេលា​ដែល​ល្អ​ជាងគេ​ក្នុង​ការ​វាយតម្លៃ​ដៃគូ​អាជីវកម្ម​គឺ​មុន​ពេល​អ្នក​ចាប់ផ្តើម​សហការ​គ្នា ។ អ្នក​អាច​មើល​លើ​ការ​សម្រេចចិត្ត​មុន​ៗ​របស់​មនុស្ស​ម្នាក់​នោះ និង​សួរ​យោបល់​ពី​មនុស្ស​ដែល​គួរ​ឲ្យ​ទុកចិត្ត​ជាដើម ។

៣. ជឿជាក់​លើ​ខ្លួនឯង​៖
អ្នក​គួរតែ​ផ្តល់​ឱកាស​ឲ្យ​មនុស្ស​គ្រប់​រូប តែ​អ្នក​ក៏​ត្រូវ​ជឿជាក់​លើ​អារម្មណ៍​របស់​ខ្លួន​ដែរ ។ បើ​អ្នកមាន​អារម្មណ៍មិនល្អ​ពី​មនុស្ស​ម្នាក់​ហើយ អ្នក​អាច​ព្យាយាម​តាមដាន​មើល​ថា​ម្នាក់​នោះ​ពិតជា​មិន​គួរ​ឲ្យ​ទុកចិត្ត​មែន ឬទេ ។ លោក បា​ហ្វេ និយាយ​មិន​ខុស​ទេ ។ អ្នក​នឹង​មាន​កំហុសឆ្គង​ដោយ​ជៀស​មិន​ផុត​ឡើយ ។ ហើយ​ពេល​ខ្លះ ឱកាស​ដែល​ល្អ​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​បិទ​ភ្នែក​ម្ខាង និង​បើកភ្នែក​ម្ខាង​ទទួលយក​ដៃគូ​សហការ​ដែល​មិនល្អ​សម្រាប់​អ្នក ។ តែ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​រៀនសូត្រ​ពី​កំហុសឆ្គង​ទាំងនេះ កែប្រែ និង​បន្តដំណើរ​ទៅ​មុខ​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ