តាមក្បួនសម្គាល់មនុស្សខូច គ្រូហោរបានបញ្ជាក់ថា តាមទម្លាប់មនុស្សទូទៅបានវាយតម្លៃមនុស្សតាមលក្ខណៈទ្រង់ទ្រាយ និងលក្ខណៈរបស់មនុស្សជាក់ស្តែង ។ តទៅនេះជាលក្ខណៈ៦ចំណុច សម្រាប់កត់សម្គាល់មនុស្សមានល្បិចកល៖
១-មនុស្សប្រិចភ្នែកញាប់ តាមធម្មតាមនុស្សប្រភេទនេះតែងតែលួចសម្លឹងអ្នកដទៃធ្វើឱ្យគេមានអារម្មណ៍មិនល្អ អាចចាត់ថាជាជនមានចិត្តមិនល្អ និងមានល្បិចកលយ៉ាងពិសពុល ត្រូវមានស្មារតីប្រុងប្រយ័ត្នចំពោះមនុស្សប្រភេទនេះ ។
២-មនុស្សអណ្តាតវែងដូចអណ្តាតពស់ គឺជាមនុស្សពូកែនិយាយ ពូកែខាងវោហារ មានជំនាញខាងបញ្ចុះបញ្ចូលឱ្យជឿស៊ប់ដើម្បីទាញយកប្រយោជន៍ ។ ជនប្រភេទនេះមានអត្តចរិតក្រឡិចក្រឡុច ពិសពុល រប៉ិលរប៉ូចពិបាកជឿទុកចិត្តណាស់។
៣-អ្នកដែលមានធ្មេញដុះមិនស្មើគ្នា និងចន្លោះប្រហោង ជារឿយៗជាអ្នកនិយាយសម្តីចេញទៅហើយមិនប្រកាន់យកពាក្យសច្ចៈ គឺនិយាយឱ្យតែរួចពីមាត់ ហើយតែងតែនិយាយប៉ះពាល់ទៅដល់អ្នកដទៃ និងជាមនុស្សមាត់ដាច មិនចេះលាក់បាំងរឿងវ៉ាវដែលទទួលបាន ។
៤-មនុស្សដើរក្បាលរុលទៅមុខ ជំទើតកែងជើងផុតពីដី ការបោះជំហានបែបនេះ ក្បួនហោរអាចទស្សន៍ទាយបានថា ភាគច្រើនជាមនុស្សពោរពេញទៅដោយល្បិចកល ដូច្នេះត្រូវប្រុងប្រយ័ត្ន យកល្អកុំយកខ្លួនបៀតឱ្យសោះ ។
៥-មនុស្សបបូរមាត់ស្តើងចូលចិត្តប្រឌិតរឿងមិនពិត ជាមនុស្សលាក់ពុតត្បុតច្រើន មិនត្រូវជឿជាក់លើពាក្យសម្តីរបស់គេពេកទេ និងជាអ្នកចូលចិត្តនិយាយច្រើន និយាយអាក្រក់ពីអ្នកដទៃ ។
៦-ចំពោះមនុស្សមាត់វៀចពីកំណើត គឺជាប្រភេទមនុស្សបានត្រឹមតែចាក់បណ្តោយ អ៊ឺអើតែមាត់ប៉ុណ្ណោះ ហើយជួនពេលខ្លះមិនអាចគ្រប់គ្រងខ្លួនឯងបាន ក៏បញ្ចេញនូវពាក្យសម្តីទ្រគោះបោះបោក ពាក្យអសុរោះលើអ្នកដទៃដើម្បីរំសាយកំហឹងខ្លួន ដូច្នេះមនុស្សប្រភេទនេះពិបាករស់នៅជាមួយបំផុត ។
ទោះជាយ៉ាងណា នេះគឺគ្រាន់តែជាក្បួនហោរាសាស្ត្រប៉ុណ្ណោះ ពិតឬមិនពិត ត្រឹមត្រូវ អាក្រក់ ល្អយ៉ាងណានោះ អាស្រ័យលើលោកអ្នកជាអ្នកសេពគប់ផ្ទាល់ យើងខ្ញុំគ្មានបំណងធ្វើឱ្យប៉ះពាល់ដល់ប្រិយមិត្តសាមីលក្ខណៈរូបណានោះទេ ។ ដោយសាន សារិន
ចែករំលែកព័តមាននេះ