ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Carlo Ancelotti ចេញពី Napoli ទៅ​ធ្វើ​ព្យុះ​ភ្លៀង​នៅ​អង់គ្លេស

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អតីត​គ្រូបង្វឹក Real Madrid និង Bayern Munich…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អតីត​គ្រូបង្វឹក Real Madrid និង Bayern Munich លោក Carlo Ancelotti ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ថ្មី​របស់​ក្លិប Everton ។

លោក Ancelotti ត្រូវ​បាន​គេ​បណ្តេញ​ចេញពី​ក្លិប Serie A Napoli កាលពី​ស​ប្តា​ហ៍​មុន បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជំនះ​ក្នុង​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់ UEFA Champions League​។ ត្រឹមតែ​ពេល​ប៉ុន្មាន​ថ្ងៃ​សោះ គាត់​បាន​រក​ឃើញ​ក្លិប​ថ្មី​សម្រាប់​ដឹកនាំ​ភ្លាម​។

គ្រូបង្វឹក​សញ្ជាតិ​អ៊ី​តា​លី​រូប​នេះ បាន​មក​កាន់​តំណែង​ជា​គ្រូបង្វឹក បន្ត​ពី​អតីត​គ្រូបង្វឹក Marco Silva ដែល​ត្រូវ​បាន​បណ្តេញចេញ​កាលពី​ដើមខែ​នេះ ក្រោយ​ពី​ដឹកនាំ​ទទួល​បាន​លទ្ធផល​មិនល្អ​។ លោក Ancelotti នៅ​ពេល​នេះ បាន​ចុះ​កុងត្រា​ជាមួយនឹង​ក្លិប​ស្ករ​គ្រាប់ Everton រយៈពេល​បួន​ឆ្នាំ​។

លោក Ancelotti បាន​ប្រាប់​លើ​វេ​ប​សាយ​ផ្លូវការ​របស់​ក្លិប Everton ថា​៖«​នេះ​គឺជា​ក្លិប​ដ៏​អស្ចារ្យ​មួយ ដែល​មាន​ប្រ​វ​តិ្ត​សាស្ត្រ​ដ៏​សំបូរ​បែប​និង​មាន​អ្នកគាំទ្រ​ជា​ច្រើន​។ យើង​ឃើញ​មាន​ចក្ខុវិស័យ​ច្បាស់លាស់​ពី​ម្ចាស់​និង​ក្រុមប្រឹក្សាភិបាល​របស់​ក្លិប ក្នុង​ការ​នាំ​មក​នូវ​ភាព​ជោគជ័យ​និង​ពាន​។ នោះ​គឺជា​អ្វី ដែល​លេចធ្លោ​សម្រាប់​ខ្ញុំ​ក្នុង​នាម​ជា​គ្រូបង្វឹក និង ធ្វើ​ឱ្យ​ខ្ញុំ​ចង់​មក​ធ្វើការ​ជាមួយនឹង​មនុស្ស​គ្រប់​គ្នា​នៅ​ទី​នេះ ដើម្បី​ធ្វើ​ឱ្យ​ចក្ខុវិស័យ​នេះ​ក្លាយទៅជា​ការ​ពិត​»​។

លោក​បាន​បន្ត​ថា​៖«​ខ្ញុំ​បានឃើញ​ពី​ការ​លេង​រយៈពេល​ពី​រស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ដែល​កីឡាករ​សុទ្ធតែ​មាន​សមត្ថភាព​ខ្ពស់​។ ខ្ញុំ​សូម​សរសើរ​ដល់ Duncan សម្រាប់​ការ​ដឹកនាំ​បាន​ល្អ​។ ការ​រៀបចំ​ល្អ វិន័យ​រឹង​មាំ និង​ការ​លើកទឹកចិត្ត​ត្រឹមត្រូវ គឺជា​ធាតុ​ផ្សំ​សំខាន់​ៗ​មួយ​ចំនួន​នៅ​ក្នុង​បាល់ទាត់ ហើយ​ខ្ញុំ​ពិតជា​រីករាយ​ដែល​គាត់​នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​ក្រុម នៅ​ក្នុង​ដំណើរ​ខាង​មុខ​»៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ