ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី Protex Fun Run សម្រេច​បាន​លទ្ធផល​ជាទី​ពេញចិត្ដ​ក្រោយ​បញ្ចប់​​ការ​ប្រកួត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សូម​គោរព​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​បាន​ជ្រាប​ថា កម្មវិធី Protex Fun Run ដែល​ជា​កម្មវិធី​រត់ប្រណាំង​បែប​សប្បាយ​ៗ​ដោយ​សេរី និង​បាន​អនុញ្ញាត​ឲ្យ​សាធារណជន​ទាំងអស់​មាន​ពេលវេលា​សប្បាយ​រីករាយ​ទទួលយក​បទ​ពិសោធន៍​ថ្មី​ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភក្តិ​ដែល​មាន​វិញ្ញាសារ​រត់ប្រណាំង​ជា​លក្ខណៈ​គ្រួសារ…

រាជធានី​ភ្នំពេញ ៖ សូម​គោរព​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​បាន​ជ្រាប​ថា កម្មវិធី Protex Fun Run ដែល​ជា​កម្មវិធី​រត់ប្រណាំង​បែប​សប្បាយ​ៗ​ដោយ​សេរី និង​បាន​អនុញ្ញាត​ឲ្យ​សាធារណជន​ទាំងអស់​មាន​ពេលវេលា​សប្បាយ​រីករាយ​ទទួលយក​បទ​ពិសោធន៍​ថ្មី​ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភក្តិ​ដែល​មាន​វិញ្ញាសារ​រត់ប្រណាំង​ជា​លក្ខណៈ​គ្រួសារ និង​បុគ្គល​ក្រោម​ការ​រៀបចំ​ដឹកនាំ​ដោយ​ក្រុមហ៊ុន​សាប៊ូ​ដុស​ខ្លួន​ប្រូ​ថិ​ក ដែល​បាន​ប្រព្រឹត្ដិ​ទៅ​កាលពី​ថ្ងៃអាទិត្យ ទី​២២ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ក្នុង​បរិវេណសួន​ប្រាជ្ញា​បារ​មី ក្បែរ​សណ្ឋាគារ​សុខា​ភ្នំពេញ​ កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​បញ្ចប់​ទៅ​ដោយ​រលូន និង​សម្រេច​បាន​លទ្ធផល​ជាទី​ពេញចិត្ដ​សម្រាប់​អ្នក​ដែល​បាន​ចូលរួម​ទាំង​អស់​គ្នា​។

លោក អ៊ី​ស សា​រ៉ា ប្រធាន​គ្រប់គ្រង​ទីផ្សារ​ស្លាក​សញ្ញា​ប្រូ​ថិ​ក (Protex) ប្រចាំ​កម្ពុជា​បានឱ្យ​ដឹង​ថា ការ​បង្កើត​កម្មវិធី​នេះ​ឡើង​ដើម្បី​ឱ្យ​សាធារណជន​ចូលរួម​សប្បាយ​ៗ​ក្នុង​ការ​រត់ប្រណាំង​ជាមួយ​គ្រួសារ​របស់​ពួក​គេ​ដើម្បី​សុខភាព និង​ពី​វិធី​ការពារ​ស្បែក​ផង​ដែរ​។ ព្រឹត្តិការណ៍​នេះ ក៏​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ម៉ាក​សញ្ញា​ផលិតផល​ប្រូ​ថិ​ក​របស់​ខ្លួន​ផង​ដែរ ឱុ្យ​សាធារណជន​បានឃើញ​នូវ​ផលិតផល​ថ្មី​ៗ​របស់​ខ្លួន ។

លោក​បន្ត​ថា ឆ្នាំ​នេះ គឺជា​លើក​ទី​១​ហើយ ក៏​ទទួល​បានការ​គាំទ្រ​ជា​ច្រើន​ពី​ប្រជាជន​កម្ពុជា ដូច្នេះ​នៅ​ឆ្នាំ​ក្រោយ​ៗ​ប្រហែលជា​យើង​អាច​នឹង​រៀបចំ​កម្មវិធី​នេះ​បន្ត​ទៀត ដើម្បី​បង្កើត​បរិយាកាស​សប្បាយ​ៗ​ដល់​ប្រជាជន​កម្ពុជា​យល់​ដឹង​ពី​បញ្ហា​សុខភាព​ស្បែក និង​រាង​កាយ និង​អាច​បង្ហាញ​ឱ្យ​ប្រជាជន​កម្ពុជា​នូវ​ផលិតផល​ថ្មី​ៗ​របស់​ប្រូ​ថិ​ក​ផង​ដែរ ។

គួរ​បញ្ជាក់​ថា តាម​រយៈ​កម្មវិធី​នេះ ក៏​បាន​រក​ឃើញ​បេក្ខជន និង​ក្រុម​គ្រួសារ​ជ័យ​លា​ភី​ទាំង​៣ ចំណាត់ថ្នាក់ សម្រាប់ ២ វិញ្ញាសារ ដោយ​ជ័យ​លា​ភី​លក្ខណៈ​គ្រួសារ ចម្ងាយ ៣​គ​.​ម ទាំង​៣ ចំណាត់ថ្នាក់ ដោយ​ចំណាត់ថ្នាក់​ទី​១ បាន​ទៅ​លើ​លោក Hol Varin ប្រើ​ពេល ២៣​នាទី និង​១៨,៤៣​វិនាទី ទទួល​បាន​ទឹកប្រាក់ ២.៤០០.០០០​រៀល ចំណាត់ថ្នាក់​ទី ២ បាន​ទៅ​លើ​គ្រួសារ​លោក ផេង ភក្ដី ប្រើ​ពេល ២៣​នាទី និង​២២,៥៦​វិនាទី ទទួល​បាន​ទឹកប្រាក់ ១.៤០០.០០០​រៀល ឯ​ចំណាត់ថ្នាក់​ទី​៣ បាន​ទៅ​លើ​លោក Loy Sokly ប្រើ​ពេល ២៤​នាទី និង​៣៣,៨២​វិនាទី ទទួល​បាន ៦០​ម៉ឺន​រៀល ។

សម្រាប់​វិញ្ញាសា​លក្ខណៈ​បុគ្គល ៥​គ​.​ម ចំណាត់ថ្នាក់​ទី​១ បាន​ទៅ​លើ​លោក ឈុ​ន ប៊ុ​ន​ថន ប្រើ​ពេល ១៦​នាទី និង​៣០,០៦​វិនាទី ទទួល​បាន ១.៤០០.០០០​រៀល ចំណាត់ថ្នាក់​ទី​២ បាន​ទៅ​លោក ញ៉ា ហ៊ុយ​ភេ​ង ប្រើ​ពេល ១៧​នាទី និង​២២,៧២​វិនាទី ទទួល​បាន ១.០០០.០០០​រៀល និង​ចំណាត់ថ្នាក់​ទី​៣ បាន​ទៅ​លើ​ឈ្មោះ Neil Banchi ដោយ​ប្រើ​ពេល ១៧​នាទី និង​៣១,១៨​វិនាទី ទទួល​បាន ៦០០.០០០​រៀល ផង​ដែរ ។

ក្រោម​រូបភាព​នៃ​ការ​ចូលរួម​របស់​ភ្ញៀវ​កិត្តិយស​ទាំងអស់​គ្នា យើង​ទទួល​បាន​មិន​ត្រឹមតែ​ការ​រក​ឃើញ​ម្ចាស់​ជ័យ​លា​ភី​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ធ្វើ​ឱ្យ​យើង​ទាំងអស់​គ្នា​មើលឃើញ​ថា ការ​ប្រកប​កិច្ចការ​ប្រចាំ​ថ្ងៃ​ក្ដី ឬ​ការ​កម្សាន្ដ​ក្ដី គឺ​ទាមទារ​ឱ្យ​មាន​វិធីសាស្ដ្រ​ក្នុង​ថែរក្សា​ការពារ​ស្បែក​ខ្លួន​ដើម្បី​បង្កើន​ទំនុកចិត្ដ​ខ្ពស់ ។

ក្រុមហ៊ុន​សាប៊ូ​ដុស​ខ្លួន​ប្រូ​ថិ​ក សូម​អរគុណ​ទៅ​ដល់​ភ្ញៀវ​កិត្តិយស​ទាំងអស់​ដែល​បាន​ចូលរួម​គាំទ្រ​ផលិតផល​ប្រូ​ថិ​ក និង​ដៃគូ​សហការ​ទាំងអស់​ដែល​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ធ្វើ​ឱ្យ​កម្មវិធី​នេះ សម្រេច​​​ទៅ​បាន​ដោយ​ជោគជ័យ​។ សូម​ជូនពរ​មាន​សុខភាព​ល្អ និង​រកស៊ី​មានបាន​គ្រប់​ក្រុម​គ្រួសារ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ