ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាំភ្លើងធំ Arsenal ទម្លាយ​មូលហេតុ​រើស Arteta ធ្វើ​ជា​គ្រូបង្វឹក

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា រយៈពេល​២​ស​ប្តា​ហ៍ បន្ទាប់​ពី​លោក Unai Emery បាន​ចាកចោល​តួនាទី​ជា​គ្រូបង្វឹក​នៅ Arsenal…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា រយៈពេល​២​ស​ប្តា​ហ៍ បន្ទាប់​ពី​លោក Unai Emery បាន​ចាកចោល​តួនាទី​ជា​គ្រូបង្វឹក​នៅ Arsenal ក្លិប​នេះ​បាន​តែងតាំង​អតីត​កីឡាករ Arteta មក​ជំនួស​តំណែង ក្នុង​កិច្ចសន្យា​រយៈពេល ៣ ឆ្នាំ​កន្លះ​។

មុន​នឹង Arteta ត្រូវ​បាន​គេ​សម្រេច​ឱ្យ​កាន់​តំណែង​នេះ គេ​ឃើញ​មាន​ជម្រើស​បេក្ខភាព​សម្រាប់​តំណែង​នេះ ដែល​សុទ្ធតែ​ជា​ឈ្មោះ​ល្បី​ៗ ។ ដូចនេះ​ហើយ បានជា​ពេល​នេះ​ប្រធាន​ក្លិប​ខាង​ផ្នែក​បាល់ទាត់ លោក Raul Sanllehi ពន្យល់​ប្រាប់​ពី​មូលហេតុ​ដែល Arsenal ជ្រើសរើស​យក Mikel Arteta ធ្វើ​ជា​គ្រូបង្វឹក​ជំនួស​កន្លែង​របស់ លោក Unai Emery​។

Brenadon Rodgers, Massimiliano Allegri និង Mauricio Pochettino គឺ​សុទ្ធតែ​ជា​ឈ្មោះ​បេក្ខភាព ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​តួនាទី ប៉ុន្តែ​ចុង​ក្រោយ​គឺជា Arteta ដែល​ជា​មនុស្ស​ម្នាក់​មិន​មានបទពិសោធន៍​កាន់​តំណែង​នេះ​។

លោក Sanllehi បាន​លើក​ឡើង​ថា​៖«​យើង​បាន​ជួប​បេក្ខជន​លំដាប់​កំពូល​ៗ ជា​ច្រើន ហើយ Mikel មាន​ភាព​លេចធ្លោ​ជាងគេ និង គឺជា​ជម្រើស​ល្អ​បំផុត​សម្រាប់​យើង​ទាំងអស់​គ្នា​។ Mikel យល់​ពី Arsenal បាន​ច្បាស់ ហើយ​នេះ​គឺជា​អ្វី​ដែល​មាន​ន័យ​សម្រាប់​អ្នកគាំទ្រ​របស់​ពួក​យើង​ជុំវិញ​ពិភពលោក​។ ពួក​យើង​រំពឹង​ឃើញ​គាត់​នាំ​មក​នូវ​រឿង​ល្អ​ៗ​មក​ដល់​ក្រុម នៅ​ពេល​យើង​ព្យាយាម​លេង​ឡើង​ជើង​វិញ​»​។

ប្រធាន​ខាងលើ​បាន​បន្ត​ថា​៖ «​ខ្ញុំ​ក៏​សូម​អរគុណ​ដល់​ការ​ប្រឹងប្រែង និង ភាព​ជា​អ្នកដឹកនាំ​របស់​លោក Freddie Ljungberg ផង​ដែរ​នា​ពេល​កន្លង​មក​។ Freddie និង Per គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​ក្រុម​គ្រួសារ Arsenal និង ជា​អ្នក​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ក្លិប​នេះ​»៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ