ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​ប្រាក់​រៀល​យ៉ាងណា​ដែរ​ធៀប​នឹង​ប្រាក់​ប្រទេស​មួយ​ចំនួន

4 ឆ្នាំ មុន

ជា​ធម្មតា​អត្រា​ប្តូរ​ប្រាក់​តែងតែ​មានការ​ប្រែប្រួល​ស្ទើរតែ​រាល់ថ្ងៃ ដូច្នេះ​ប្រាក់​រៀល​ខ្មែរ​មាន​ហាងឆេង​យ៉ាងណា​ទៅ​ធៀប​ជាមួយ​ប្រាក់​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ដើម​ស​ប្តា​ហ៍​នេះ ។ ធនាគារជាតិ នៃ​កម្ពុជា​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ​នេះ គឺ ១​ដុល្លារ​អា​មេ​រិ​ក​ស្មើនឹង​៤០៥៥​រៀល ។…

ជា​ធម្មតា​អត្រា​ប្តូរ​ប្រាក់​តែងតែ​មានការ​ប្រែប្រួល​ស្ទើរតែ​រាល់ថ្ងៃ ដូច្នេះ​ប្រាក់​រៀល​ខ្មែរ​មាន​ហាងឆេង​យ៉ាងណា​ទៅ​ធៀប​ជាមួយ​ប្រាក់​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ដើម​ស​ប្តា​ហ៍​នេះ ។ ធនាគារជាតិ នៃ​កម្ពុជា​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ​នេះ គឺ ១​ដុល្លារ​អា​មេ​រិ​ក​ស្មើនឹង​៤០៥៥​រៀល ។

ជាមួយ​គ្នា​នេះ ១​ដុល្លារ​អូស្ត្រាលី​ទិញ​ចូល ២៧៩៩​រៀល លក់​ចេញ ២៨២៧​រៀល​, ១​អឺ​រ៉ូ​ទិញ​ចូល ៤៤៩២​រៀល លក់​ចេញ ៤៥៣៧​រៀល និង ១០០​យ៉េន​ជប៉ុន​ទិញ​ចូល ៣៧០៥​រៀល លក់​ចេញ ៣៧៤២​រៀល ។ សម្រាប់​លុយ​យន់​ចិន គឺ ១​យន់​ទិញ​ចូល ៥៧៩​រៀល លក់​ចេញ ៥៨៥​រៀល​, ១០០​វ៉ុ​ន​កូរ៉េ​ទិញ​ចូល ៣៤៩​រៀល លក់​ចេញ ៣៥៣​រៀល និង​១​ដុល្លារ​សិង្ហ​បុរី​ទិញ​ចូល ២៩៩៣​រៀល លក់​ចេញ ៣០២៣​រៀល​។

ចំពោះ​លុយ​បាត​ថៃ គឺ ១​បាត​ទិញ​ចូល ១៣៤​រៀល លក់​ចេញ ១៣៦​រៀល និង ១០០០​ដុ​ង​វៀតណាម​ទិញ​ចូល ១៧៥​រៀល លក់​ចេញ ១៧៧​រៀល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ