ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​ចេញ​ដីកាឃុំខ្លួន ថៅកែ​ស្ថានីយ​ប្រេង PTTដាក់​ពន្ធនាគារ ​មុន​កាត់ទោស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ឯក ប៉ូ​លី​ហ្វីល ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែធ្នូ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ថៅកែ​ស្ថានីយ​ប្រេង PTT…

រាជធានី​ភ្នំពេញ ៖ លោក ឯក ប៉ូ​លី​ហ្វីល ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែធ្នូ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ថៅកែ​ស្ថានីយ​ប្រេង PTT នៅជិត​រង្វង់​មូល​កួរស្រូវ ក្នុង​ខណ្ឌ ដង្កោ ដាក់​ពន្ធ​នាគារ​ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​នឹង​ការ​ប្រើ​អំពើ​ហិង្សា​យ៉ាង​ធ្ងន់​ទៅ​លើ​គ្រូបង្រៀន​ម្នាក់ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ខណៈ​មានការ​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​របស់​ខ្លួន ។ នេះ​បើ​តាម​មន្ត្រី​សាលាដំបូង បាន​ប្រាប់​ឱ្យ​ដឹង​នា​រសៀល​ថ្ងៃ​ដដែល ។

ថៅកែ​ស្ថានីយ​ប្រេង PTT នៅ​រង្វង់​មូល​កួរស្រូវ​នេះ​ឈ្មោះ សា​រុន វិធុ​រ៉ា​ក់ និង​កូនចៅ ត្រូវ​បាន​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រងអម​សាល​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់​ពី​បទ​«​ប្រើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​» ព្រោះ​អ្នក​ប្រព្រឹត្ត​មាន​គ្នា​ច្រើន យោង​តាម​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ ទៅ
លើ​ជន​រង​គ្រោះ​ឈ្មោះ អុ​ឹ​ម សិរី​រដ្ឋ ជា​គ្រូបង្រៀនដែល​ជាប់ចោទ​លួច​ចូល​បន្ទប់ទឹក​ស្ត្រី​លួច​ថត ។

លោក សា​រុន វិធុ​រ៉ា​ក់ ដែល​ជា​កូនប្រុសរបស់​លោក ច័ន្ទ សា​រុន អតីតរដ្ឋមន្ដ្រី​ក្រសួងកសិកម្ម និង​បច្ចុប្បន្ន​ជា​តំណាងរាស្ដ្រ​មណ្ឌល​តាកែវ បាន​រួម​ជាមួយ​បក្ខពួក​ប្រើ​ហិង្សា​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​លោក អុ​ឹ​ម សិរី​រដ្ឋ កាលពី​យប់​ថ្ងៃ​ទី១៦ ខែធ្នូ​កន្លង​ទៅ នៅ​ក្នុង​បរិវេណ​ស្ថានីយ​ប្រេងរបស់​ខ្លួន ដោយ​ពួក​គេ​ចោទ​គ្រូបង្រៀន​រូប​នេះ ថា​បាន​ចូល​ទៅ​អុកឡុក និង​ចូល​លួច​ថត​ក្នុង​បន្ទប់ទឹក​ស្រី ។ ប៉ុន្តែ​លោក អុ​ឹ​ម សិរី​រដ្ឋ បាន​ព្យា
យាម​ការពារ​ខ្លួន តែ​គេ​បែរជា​ចោទប្រកាន់​ហើយ​បាន​វាយដំ​បណ្តាល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ ។

មិនតែប៉ុណ្ណោះ លោក សា​រុន វិធុ​រ៉ា​ក់ ថែមទាំង​បង្ហោះ​វី​ដេ​អូ​រូប​គ្រូបង្រៀន​រូប​នេះ​ដែល​ត្រូវ ចងដៃ​ទៅ​ក្រោយ​និង​ចាប់​បោច​សក់ ដែល​ធ្វើ​ឱ្យ​មហាជន​ជា​ច្រើន​រិះគន់​យ៉ាង​ចាស់ដៃ ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​ដ៏​ព្រៃផ្សៃ​នេះ​។

អត្ថបទសរសេរ ដោយ