ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​ចាប់​ឡាន​ដឹកឈើ​២​គ្រឿង​ប្រគល់​ឲ្យ​មេព្រៃ​យក​មក​ទុក

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​ការិយាល័យ​នគរបាល​សេដ្ឋកិច្ច​ខេត្ត​បាន​ធ្វើការ​ចុះ​បង្ក្រាប​រថយន្ត​ដឹកឈើ​ចំនួន​២​គ្រឿង ខណៈ​គេ​ដឹង​ថា ដឹក​ចេញពី​ខេត្តព្រះវិហារ​ឆ្លងកាត់​ខេត្តសៀមរាប​ឆ្ពោះទៅ​កាន់​ខេត្តបន្ទាយមានជ័យ និង​មួយ​គ្រឿង​ទៀត​យក​មក​ចែកចាយ​ក្នុង​ទីរួមខេត្ត​សៀមរាប ។ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃ​ទី​២២…

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​ការិយាល័យ​នគរបាល​សេដ្ឋកិច្ច​ខេត្ត​បាន​ធ្វើការ​ចុះ​បង្ក្រាប​រថយន្ត​ដឹកឈើ​ចំនួន​២​គ្រឿង ខណៈ​គេ​ដឹង​ថា ដឹក​ចេញពី​ខេត្តព្រះវិហារ​ឆ្លងកាត់​ខេត្តសៀមរាប​ឆ្ពោះទៅ​កាន់​ខេត្តបន្ទាយមានជ័យ និង​មួយ​គ្រឿង​ទៀត​យក​មក​ចែកចាយ​ក្នុង​ទីរួមខេត្ត​សៀមរាប ។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែធ្នូ​នេះ ដែល​ក្នុង​នោះ​រថយន្ត​សាំ​យ៉ុ​ង​ឃាត់​បាន​នៅ​ជិត​សាលា​ប៉ូ​ដឺ​ប្រូ​ល ក្នុងភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប និង​មួយ​គ្រឿង​ទៀត​នៅ​ចំណុច​ភូមិ ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។

លោក​វរសេនីយ៍ទោ ម៉េ​ង សំណាង នាយ​រង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​ផ្ទាល់​ក្រោម​ការ​បញ្ជា​ពី​លោក​ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ក់ ធា​រ៉ា ស្នងការ​រង​ទទួល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប ។

លោក​បន្ត​ថា រថយន្ត​ដឹកឈើ​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង ពណ៌ (​ស​) ពាក់​ស្លាក​លេខ សៀមរាប 2A-7978 បើកបរ​ដោយ​ឈ្មោះ ម៉ា​ន់ វាសនា អាយុ​២៧​ឆ្នាំ រស់នៅ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ដឹក​ប៉ាក​កេ ៤០០​សន្លឹក និង​គ្រឿង​សិប្បកម្ម​មួយ​ចំនួន​ទៀត ។ លោក​បន្ត​ថា រថយន្ត​កែ​ច្នៃ​មួយ​គ្រឿង​ទៀត​ម៉ាក​ម៉ុង​ទី​រ៉ូ ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ ស​.​រ​១១៥ ដែល​មាន​ម្ចាស់​ឈ្មោះ នូ រ​ដ្ឋា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ បាន​ដឹក​ទ្វារ​ចំនួន​៣០​សន្លឹក ប្រភេទ​ឈើ​គគី ។

បន្ទាប់​ពី​ឃាត់​បាន​រួច​មក​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប​បាន​ប្រគល់​រថយន្ត​ទាំង​២​គ្រឿង និង​ឈើ​ទាំងនេះ​ទៅ​ឱ្យ​កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ