ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ការ​ទូរ​ទាត់​រាជរដ្ឋាភិបាល​ឲ្យ​ក្រុមហ៊ុន​ឯកជន​សង់​អគ្គិសនី​ដោយ​ពន្លឺព្រះអាទិត្យ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​កំពុង​ពិភាក្សា និង​អនុម័ត​លើក​សេចក្តីព្រាងច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ទូរ​ទាត់​ឲ្យ​ក្រុម​ហ៊​ន​ឯកជន​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដោយ​ពន្លឺព្រះអាទិត្យ​លើ​របៀបវារៈ​មួយ​ចំនួន ។ សម័យប្រជុំ​លើក​ទី​៣ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ​នេះ ក្រោម​អធិបតីភាព​សម្តេច​ហេង​សំ​រិ​ន…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​កំពុង​ពិភាក្សា និង​អនុម័ត​លើក​សេចក្តីព្រាងច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ទូរ​ទាត់​ឲ្យ​ក្រុម​ហ៊​ន​ឯកជន​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដោយ​ពន្លឺព្រះអាទិត្យ​លើ​របៀបវារៈ​មួយ​ចំនួន ។

សម័យប្រជុំ​លើក​ទី​៣ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ​នេះ ក្រោម​អធិបតីភាព​សម្តេច​ហេង​សំ​រិ​ន ប្រធានរដ្ឋសភា ដោយ​មានការ​ចូលរួម​ពី​សមាជិក​រដ្ឋសភា​១១០​រូប ដោយ​ពិភាក្សា និង​អនុម័ត​នូវ​របៀបវារៈ​ដូច​ជា ១. សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន ហ្គ្រី​ន សឺ​ស្តែ​ន​ណេ​ប៊​ល វេន​ឈ័​រ (​ខេ​ម​បូ​ឌា​) ឯ​.​ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ អានុភាព​២០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តស្វាយរៀង ។

២. សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន រ៉ា​យ ផៅ​វ័​រ សឹ​ប​ផ្លា​យ ឯ​.​ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ អានុភាព​៣០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តបន្ទាយមានជ័យ ។ ៣.​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន រ៉ា​យ​សិន អេ​នើ​ជី (​ខេ​ម​បូ​ឌា​) បាត់ដំបង ឯ​.​ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​អានុភាព​៦០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តបាត់ដំបង ។

៤. សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន ស្នេ​ថេ​ក អ៊ី​ន​ហ្វី​នី​ត ឯ​.​ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ អានុភាព​៣០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តពោធិ៍សាត់ ។ ៥.​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន​ធី​អេស​ប៊ី​ភី សេ​កុង ផៅ​វ័​រ អ៊ែន មី​នើ​រ៉​ល ខម​ភេ​នី លី​មី​ធី​ត នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។

៦.​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន សេ​កុង សឺ​មម័ល ផៅ​វ័​រ ផ្លេ​ន ខម​ភេ​នី លី​មី​ធី​ត នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។

ក្នុង​សម័យប្រជុំ​ក៏​ពិភាក្សា​លើក​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​សម្រាប់​អនុវត្ត​បទបញ្ញត្តិ​នៃ​អនុសញ្ញា​សហប្រជាជាតិ​ស្តី​ពី​ច្បាប់​សមុទ្រ​ចុះ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​១៩៨២ ទាក់ទង​នឹង​ការ​គ្រប់គ្រង និង​ការ​អភិរក្ស​ផល​ស្តុក​ត្រី​ផ្លាស់​ទី​មធ្យម និង​ផល​ស្តុក​ត្រី​ផ្លាស់​ទី​ឆ្ងាយ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ