ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ​មិន​មានទោស​ជា​មង្គល​ដ៏​ឧត្តម

4 ឆ្នាំ មុន

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្តែង​នៅ​ក្នុង​មង្គលសូត្រ​ទី​១៨​យ៉ាងនេះ​ថា អនវ​ជ្ជា​និ ក​ម្មា​និ កិរិយា​ប្រកបការងារ​ទាំងឡាយ​ដែល​មិន​មានទោស​ជា​ការងារ​ដ៏​ឧត្តម ។ ការងារ​ទាំងឡាយ​ដែល​ផ្ទុយ​នឹង​អំពើអាក្រក់ ទុច្ចរិត អយុត្តិធម៌​ទាំងឡាយ​លោក​ហៅ​ថា ការងារ​បរិសុទ្ធ ឬ​សម្មាអាជីវៈ…

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្តែង​នៅ​ក្នុង​មង្គលសូត្រ​ទី​១៨​យ៉ាងនេះ​ថា អនវ​ជ្ជា​និ ក​ម្មា​និ កិរិយា​ប្រកបការងារ​ទាំងឡាយ​ដែល​មិន​មានទោស​ជា​ការងារ​ដ៏​ឧត្តម ។

ការងារ​ទាំងឡាយ​ដែល​ផ្ទុយ​នឹង​អំពើអាក្រក់ ទុច្ចរិត អយុត្តិធម៌​ទាំងឡាយ​លោក​ហៅ​ថា ការងារ​បរិសុទ្ធ ឬ​សម្មាអាជីវៈ ។

ការងារ​ដែល​មិន​មានទោស​ដូច​ជា ការ​ចិញ្ចឹម​មាតាបិតា គ្រូអាចារ្យ ចាស់ព្រឹទ្ធាចារ្យ កុមារ​កំព្រា ជន​ពិការ អ្នក​កម្សត់​ទុរគត ការ​កសាង​សម្បត្តិ​សាធារណៈ​មាន ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ​ជាដើម និង​ការ​ចែកចាយ​សៀវភៅ​ធម៌អាថ៌ ក្បួនច្បាប់ ឬ​ពន្យល់​ផ្សព្វផ្សាយ​នូវ​ធម៌​ដ៏​ប្រពៃ​ដល់​អ្នក​ដទៃ​ដើម្បី​ឱ្យ​គេ​បាន​យល់​ស្គាល់​ខុស​ត្រូវ ល្អ​អាក្រក់ ហើយ​ព្យាយាម​ប្រព្រឹត្ត​តែ​អំពើ​ល្អ​តរៀង​ទៅ ។

ទាំងនេះ​គឺជា​ការងារ​មិន​មានទោស ហើយ​ផល​នៃ​សេចក្តី​ល្អ​នឹង​នាំ​មក​នូវ​មង្គល​ដ៏​ឧត្តម ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ