ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​ជ្រើសរើស​ជើងឯក រដូវ​កាល​ថ្មី ចាប់ផ្ដើម​ទាក់ទាញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទើបតែ​ចាប់ផ្ដើម​ការ​ប្រកួត​ជ្រើសរើស​ជើងឯក បាន​២​ស​ប្ដា​ហ៍​ប៉ុណ្ណោះ តែ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក ក្នុង​ប្រភេទ​ទម្ងន់​៦៣.៥ ចាប់ផ្ដើម​ទទួល​ការ​ចាប់អារម្មណ៍​គួរ​អោយ​សរសើរ​។ ការ​ប្រកួត​កីឡាប្រដាល់​រវាង រឿង សា​រ័​ត្ន…

រាជធានី​ភ្នំពេញ ៖ ទើបតែ​ចាប់ផ្ដើម​ការ​ប្រកួត​ជ្រើសរើស​ជើងឯក បាន​២​ស​ប្ដា​ហ៍​ប៉ុណ្ណោះ តែ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក ក្នុង​ប្រភេទ​ទម្ងន់​៦៣.៥ ចាប់ផ្ដើម​ទទួល​ការ​ចាប់អារម្មណ៍​គួរ​អោយ​សរសើរ​។

ការ​ប្រកួត​កីឡាប្រដាល់​រវាង រឿង សា​រ័​ត្ន និង សល់ ពិសិដ្ឋ នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ កាលពី​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៩ គឺជា​អ្វី​ដែល​អ្នក​ទស្សនា​យល់​ឃើញ​បែប​នេះ​។ ម្នាក់​ៗ​លើក​ឡើង​ថា ស​ប្តា​ហ៍​ទី​២ ឆាកប្រយុទ្ធ​ជ្រើសរើស​ជើងឯក​ក្នុង​ប្រភេទ​ទម្ងន់​៦៣.៥​គីឡូក្រាម រដូវ​កាល​ទី​៧ ល្អមើល និង​ទាក់ទាញ​ខ្លាំង​។

បើ​ទោះបីជា​មាន​អ្នក​ចាញ់​នា​វិនាទី​ចុង​ក្រោយ​ត្រឹម​ទឹក​ទី​១ តែ​កម្រិត​នៃ​ការ​ចាញ់​ឃើញ​ថា​មាន​បច្ចេកទេស​ខ្ពស់​ធ្វើ​ឱ្យ​ដៃគូ​ឈ្នះ ពិបាក​ទប់ទល់​បែកញើស​ម្តង​ៗ ។ អ្នក​ទស្សនា​ម្នាក់​សរសើរ​ថា គូ​ដណ្តើម​ពានរង្វាន់​ស​ប្តា​ហ៍​ទី​២ ពិតជា​រំលេច​ក្បាច់​គុណ​បាន​ល្អ​រៀង​ៗ​ខ្លួន​។ នេះ​ជា​កម្មវិធី​ប្រកួត​កីឡាប្រដាល់​កំពូល​ជើងឯក TV5 BOXING KNOCK OUT SERIES(K-Cement) ដែល​បាន​រៀបចំ​ឡើង កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ធ្នូ ឆ្នាំ​២០១៩ មុន​នេះ​។

គូ​ដណ្តើម​ពាន​កីឡាករ រិ​ន សា​រ័​ត្ន មក​ពី​ក្លិប​កងទ័ពជើងទឹក ប្រកួត​ជាមួយ កីឡាករ សល់ ពិសិដ្ឋ ក្លិប​កុសល​កីឡា​។ អ្វី​ដែល​មិន​នឹក​ស្មាន​ដល់ រិ​ន សា​រ័​ត្ន​បាន​ផ្តួល​គូប្រកួត ឱ្យ​សន្លប់​ត្រឹម​ទឹក​ទី​១ បង្ក​ឱ្យ​ដៃគូ​មានការ​ភ្ញាក់ផ្អើល​បំផុត ហើយ​សា​រ័​ត្ន​បាន​ផ្តួល​គូប្រកួត​យ​តវ៉ា​លែង​ចេញ​នៅ​ពេល​ភ្លាត់ស្នៀត​។

បើក​ការ​ប្រកួត​ម្នាក់​ៗ​បាន​ផ្ចិតផ្ចង់​តែ​ម្តង គ្រប់​វិធី​បង្ហាញ​សុទ្ធតែ​ស្តែង​ឱ្យ​ឃើញ​យកជ័យ​ជំនះ​ទៅ​កាន់​ជុំ​ទី​២​រៀង​ៗ​ខ្លួន​។ វាយតប​ទៅ​តប​មក សា​រ័​ត្ន ដាល់​ចុំ​គោលដៅ ទៅ​លើ​ពិសិដ្ឋ ឱ្យ​ដាច់​ផ្ងារ​បាត់​ជំហរ​តតាំង​លែង​រួច​។ នេះ​ជា​ជ័យ​ជំនះ​មួយ​ធ្វើ​ឲ្យ​អ្នក​ចាញ់​មិន​អស់ចិត្ត​តែ​ម្តង ព្រោះ​ការ​តាំងចិត្ត​ហ្វឹកហាត់​តាំងពី​ដើម​ទី​មក​ត្រូវ​រលត់​ទៅ​បាត់ លឿន​ស្ទើរតែ​មិន​ជឿ ជា​ពិសេស​បាត់​ឱកាស​ដណ្តើម​ប្រាក់​លាន​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ