ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​សណ្តាប់ធ្នាប់​ខណ្ឌ​សែន​សុខ​បើក​រ៉ឺ​ម៉ក​កង់​បី​ជែង​ទាញ​បំពង់​ទីប​គំរាម​រក​វាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា យុវជន​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​យក​ទៅ​សាកសួរ ក្រោយ​ពី​ខឹង​សណ្តាប់ធ្នាប់​ខណ្ឌ​សែន​សុខ បើក​រឺ​ម៉ក​កង់​បី​ជែង​បាន​ដក​ដំបង​បំពង់​ទីប​គំរាម​រក​វាយ ករណី​ខាងលើ​កើតឡើង កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ខែធ្នូ​នេះ នៅ​ចំណុច​មុខ​វត្ត​ទឹកថ្លា…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា យុវជន​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​យក​ទៅ​សាកសួរ ក្រោយ​ពី​ខឹង​សណ្តាប់ធ្នាប់​ខណ្ឌ​សែន​សុខ បើក​រឺ​ម៉ក​កង់​បី​ជែង​បាន​ដក​ដំបង​បំពង់​ទីប​គំរាម​រក​វាយ ករណី​ខាងលើ​កើតឡើង កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ខែធ្នូ​នេះ នៅ​ចំណុច​មុខ​វត្ត​ទឹកថ្លា តាម​ផ្លូវ​សហព័ន្ធ​រុ​ស្សី ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

យុវជន​ខាងលើ​ទី​១- ឈ្មោះ ផូ ផ​ល្លី អាយុ​២១​ឆ្នាំ មុខរបរ​ជាង​ជួសជុល រថយន្ត​ស្នាក់​នៅ​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។ ទី​២-​ឈ្មោះ ឈុ​ន លី​ហេង អាយុ​២២​ឆ្នាំ មុខរបរ
ជាង​ជួសជុល​រថយន្ត​ស្នាក់​នៅ​ជាមួយ​គ្នា ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ​យុវជន​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ប្រភេទ​កូន​ទា​ជិះ​ឌុ​ប​គ្នា​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​មក​ដល់​គោលដៅ​ខាងលើ
ស្រាប់តែ​មាន​សណ្តាប់ធ្នាប់​ខណ្ឌ​សែន​សុខ បើក​រឺ​ម៉ក​កង់​បី​ដើរ​ប្រមូល​សំរាម​បាន​បើក​ជែង​ម៉ូតូ​យុវជន​ទាំង​២​នាក់ ធ្វើ​ឲ្យ​យុវជន​ខាងលើ​ខឹង​បាន​ដក​ដំបង​បំពង់​ទីប​ពីលើ​ម៉ូតូ​មក​កាន់​គំរាម​រក​វាយ​ភ្លាម​ៗ​ត្រូវ​បាន​សមត្ថកិច្ច​ឃើញ​ក៏​ឃាត់​ទាំង​២​នាក់​យក​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​តែ​ម្តង ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយ​យក​មក​សាកសួរ​ក៏​បាន​ធ្វើការ​អប់រំ រួច​ឲ្យ​អាណាព្យាបាល​មក​ធ្វើការ​ធានា​រួច​ត្រឡប់​ទៅ​ផ្ទះ​វិញ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ