ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ស្ត្រី​ម្នាក់​បាត់បង់​ជីវិត​នៅ​មុខ​ផ្ទះ ដោយ​មិនដឹង​មូលហេតុ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ស្ត្រី​ម្នាក់​បាត់បង់​ជីវិត​នៅ​មុខ​ផ្ទះ​គេ​ដោយ​មិនដឹង​មូលហេតុ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​១០ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ស្ត្រី​ម្នាក់​បាត់បង់​ជីវិត​នៅ​មុខ​ផ្ទះ​គេ​ដោយ​មិនដឹង​មូលហេតុ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​១០ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។

ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ តាំង ចិន្តា អាយុ​៤០​ឆ្នាំ មុខ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ក្ដី ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ ខេត្តកណ្ដាល​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​បាន​ប្រាប់​អោយ​ដឹង​ថា គាត់​តែងតែ​ឃើញ​ស្ត្រី​រង​គ្រោះ​ខាងលើ​ដើរមក​ដេក​នៅ​មុខ​ផ្ទះ​គេ​រាល់ថ្ងៃ ហើយ​មិនដឹង​ថា ស្ត្រី​រង​គ្រោះ​រស់នៅ​ទីណា​នោះ​ទេ ទើបបាន​ជា​មក​ដេក​តាម​ផ្ទះ​គេ​បែប​នេះ ហើយ​ពួក​គាត់​ឃើញ​ស្ត្រី​ខាងលើ​នេះ​ដួច​ជា​ជនអនាថា​អ​ញ្ចឹ​ង ព្រោះ​មិន​ដែល​ឃើញ​គាត់​ទៅ​ណា​ទេ តែងតែ​ដើរ​សុំ​លុយ​គេ​បាន​យក​ទៅ​ទិញ​ស្រា​ផឹក ។ ស្រាប់តែ​នៅ​យប់​នេះ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​១០​ប្រទះ​ឃើញ​បាត់បង់​ជីវិត​នៅ​មុខ​ផ្ទះ​គេ​បែប​នេះ​ទៅ​វិញ​។

ក្រោយ​ពី​សមត្ថកិច្ច​ចុះ​មក​ដល់​កន្លែង​កើតហេតុ​បាន​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​សំបុត្រ​កំណើត​១, សៀវភៅ​គ្រួសារ​១ និង​លិខិត​បញ្ជក់​ទីលំនៅ​ផង​ដែរ​។

បន្ទាប់​ពី​ឃើញ​បែប​នេះ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​១០​មានការ​ងឿងឆ្ងល់​ថា ហេតុ​អ្វី​បានជា​ស្ត្រី​រង​គ្រោះ​មិន​ទៅ​រស់​ជា​ម្ដាយ​ឪពុក បែរជា​មក​ធ្វើ​ជា​ជនអនាថា​ដើរ​សុំ​លុយ​គេ​ទៅ​វិញ ហើយ​មិនដឹង​ជា​មានរឿង​អ្វី បានជា​ស្ត្រី​រង​គ្រោះ​មិន​ហ៊ាន​ទៅ​ផ្ទះ​នៅ​ឯ​ភូមិ​ព្រែក​ក្ដី ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ ខេត្តកណ្ដាល​។

បច្ចុប្បន្ន ស្ត្រី​ដែល​បាត់​បង់ជីវិត​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​រួម​ជាមួយ​លោក​ចៅសង្កាត់​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត រង់ចាំ​បងប្អូន​មក​ទទួលយក​ទៅ​ធ្វើបុណ្យ តែបើ​បងប្អូន​មិន​មក​ទទួលយក​ទេ មាន​តែ​បូជា​តែ​ម្ដង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ