ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថា​គុក គុក​មែន ! ថៅកែ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ PTT ដែល​ព្រួត​គ្នា​វាយ​គ្រូបង្រៀន​ត្រូវ​ជាប់​ពន្ធនាគារ​…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​លោក ឯក ប៉ូ​លី​ហ្វីល ចៅក្រម​ស៊េី​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៩ នេះបាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ថៅកែ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​លោក ឯក ប៉ូ​លី​ហ្វីល ចៅក្រម​ស៊េី​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៩ នេះបាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ថៅកែ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ PTT ដាក់​ព​ន្ធា​ន​គារ​ជា​បណ្តោះអាសន្ន​ហើយក្រោម​ការ​ចោទប្រកាន់​ពី​បទ«​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស» ។ បទល្មើស​ខាងលើ​នេះ​យោង​តាម​បញ្ញា​តិ​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ តម្រូវ​ឲ្យ​ផ្តន្ទាទោស​លើ​ជនជាប់ចោទដាក់ពន្ធនាគារ​ពី​២​ទៅ​៥​ឆ្នាំ និង​មាន​ពិន័យ​ជា​ប្រាក់​ថែម​ទៀត​ផង ។ ជនសង្ស័យ​ឈ្មោះ សា​រុន វី​ថូ​រ៉ាត់ ជា​កូន​ប្រុស​តំណាងរាស្ត្រ ច័ន្ទ សា​រុន ។

ក្នុង​នោះ​មាន​បក្ស​ជា​កូនចៅ​ថៅកែ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ ​PTT មួយ​ចំនួន​ទៀតពាក់​ពន្ធ​អំពើ​ហិង្សា​ព្រួត​គ្នា​វាយ​គ្រូបង្រៀន​ម្នាក់ ដែល​ច្រឡំ​ចូល​បន្ទប់ទឹក​ស្ត្រី ដោយ​មានការ​ចោទប្រកាន់​ថា បាន​លួច​ថតរូប​អាក្រាត​នារី​ក្នុង​បន្ទប់ទឹក​នោះផង​ដែរ ។

ដោយ​ណែ​ក​គ្រូបង្រៀន​ឈ្មោះ អ៊ឹម សិរី​រដ្ឋ ដែល​រង​នូវ​ការ​ចោទប្រកាន់​នោះ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​អនុញ្ញាតិ​ឲ្យ​ទៅ​ផ្ទះ​វិញ ក្រោយ​ពេល​បញ្ចប់​ការ​សាកសួរ បើ​តាម​លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង នឹង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹង​ប្រាប់​បណ្តាញ​អ្នក​សារព័ត៌មាន ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ