ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Chivas XV ឬ Chivas 15 ឆ្នាំ ស្កុ​ត​វិ​ស្គី បង្ហាញ​រូបរាង​ជា​ផ្លូវការ​ក្នុង​ក្លឹ​ប QK

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិ​ស្គី ដែល​សម្រិតសម្រាំង និង​ដាក់​បន្ទំ​ក្នុង​បា​រែ​ល​ដែល​បាន​ផលិត​ស្រា Grande Champagne Cognac មាន​អាយុកាល ១៥…

រាជធានី​ភ្នំពេញ ៖ វិ​ស្គី ដែល​សម្រិតសម្រាំង និង​ដាក់​បន្ទំ​ក្នុង​បា​រែ​ល​ដែល​បាន​ផលិត​ស្រា Grande Champagne Cognac មាន​អាយុកាល ១៥ ឆ្នាំ ផលិត​ឡើង​សម្រាប់​កម្មវិធី​ជប់លាង ឬ​ជួបជុំ បាន​បង្ហាញខ្លួន​ជា​ផ្លូវការ​កាលពី​រាត្រី​ថ្ងៃ​ទី ២០ ខែធ្នូ នៅ​ក្លឹ​ប​កម្សាន្ត QK ដោយ​មាន​អ្នកចូលរួម​យ៉ាងច្រើន​កុះករ​ពី​ភ្ញៀវ​កិត្តិយស និង​មានការ​ចូលរួម​ពី​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ ផង​ដែរ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​នាំ​ចូល​ស្រា​នេះ​មក​កម្ពុជា បានអោយ​ដឹង​ថា ដើម្បី​រក្សា​បាន​នូវ​ស្តង់ដារ​នៃ​ការ​ផលិត Chivas XV បាន​ផលិត​ឡើង​ពី​ការ​លាយ​បញ្ចូល​គ្នា​នូវ Malts និង Grain វិ​ស្គី ដែល​បាន​ដាក់​បន្ទំ​នៅ​ក្នុង​បា​រែ​ល​ឈើ​ដែល​ប្រើ​ដើម្បី​ផលិត Grande Champagne Cognac ។ Grande Champagne Cognac គឺជា​ប្រភេទ Cognac មួយ​ប្រភេទ​ដែល​ផលិត​ឡើង​សម្រាប់​លាយ​បញ្ចូល​ក្នុង​ការ​ផលិត​ស្រា Cognac ដែល​ប្រណីត​ៗ​នៅ​លើ​ពិភពលោក​ដែល​មានគុណ​ភាព​ខ្ពស់ ។

លោក Sandy Hyslop អ្នកឯកទេស​ផលិត​ស្រា Chivas បាន​មាន​ប្រសាសន៍​ថា យើង​ជឿជាក់​ថា​ការ​លាយ​បញ្ចូល​គ្នា​តែងតែ​ផ្តល់​នូវ​លទ្ធផល​ដ៏​អស្ចារ្យ មិន​ថា​នៅ​ក្នុង​ជីវិត​រស់នៅ​ជាក់ស្តែង ឬ​នៅ​ក្នុង​ការ​ផលិត​ស្រា​ស្កុ​ត​វិ​ស្គី នោះ​ទេ ។ ជាក់ស្តែង Chivas XV គឺជា​វិ​ស្គី​ដែល​ឆ្លុះ​បញ្ចាំង​ពី​ភាព​ជោគជ័យ​នៃ​ការ​រួម​ប​ញ្ជូ​ល​គ្នា​រវាង​ទំនៀមទំលាប់ និង​ចំណង់​ចំណូលចិត្ត​ជាមួយនឹង​ការ​និយម​ចែករំលែក​ពី​បទ​ពិសោធន៍​នៃ​ការ​រស់នៅ​របស់​មនុស្ស​ម្នាក់​ៗ​នៅ​ក្នុង​យុគសម័យ ។ ទោះបី​អ្នកជា​អ្នកជំនាញ ឬ​ជា​អ្នក​ទើបតែ​ចាប់ផ្តើម​ទទួលយក​បទ​ពិសោធន៍​របស់​វិ​ស្គី​ក៏​ដោយ តែ​អ្នក​នៅ​តែ​អាច​រីករាយ​ជាមួយនឹង​ការ​ទទួលទាន​វា​នៅ​ក្នុង​គ្រប់​កាលៈទេសៈ និង​គ្រប់​កម្មវិធី​អបអរ​ផ្សេង​ៗ ។

ដើម្បី​រក្សា​នូវ​លក្ខណៈ​ពិសេស​ជា​ស្រា​ស្កុ​ត​វិ​ស្គី​ដ៏​ប្រណីត Chivas នៅ​តែ​បន្ត​នូវ​កេរដំណែល​នៃ​ការ​លាយ​បញ្ចូល​នូវ​វិ​ស្គី​ល្អ​ៗ​ជា​ច្រើន​មុខ​បញ្ចូល​គ្នា ផ្អែក​ទៅ​តាម​រូបមន្ត​ក្នុង​ការ​ផលិត​វិ​ស្គី​ដែល​បង្កើត​ឡើង​ដោយ​លោក Jame និង John Chivas នៅ​ក្នុង​សតវត្ស​ទី ១៩ នៅ​ក្នុង​ប្រទេស​ស្កុ​តឡែ​ន ។ មក​ទល់​នឹង​ពេល​នេះ រូបមន្ត​នៃ​ការ​ផលិត​វិ​ស្គី​ដ៏​អស្ចារ្យ​នេះ​មាន​អាយុកាល​ជាង ២០០ ឆ្នាំ ត្រូវ​បាន​គេ​យក​មក​បន្ត​ដើម្បី​លាយ​បញ្ចូល​គ្នា​ក្នុង​ការ​ផលិត​វិ​ស្គី​ដែល​មាន​រសជាតិ​ផ្លែ​ឈើ​ដ៏​ឈ្ងុយ​ឈ្ងប់ និង ស្រាល​ស្រទន់​ស្រប​ទៅ​តាម​រូបមន្ត​ដើម​របស់ Chivas ។

ដើម្បី​ស្តែង​ពី​លក្ខណៈ​ពិសេស​នេះ Chivas XV ត្រូវ​បាន​ផលិត​ឡើង​ជាមួយនឹង​ដប​ពីរ​ប្រភេទ​ផ្សេង​គ្នា​ដែល​មាន​រូបរាង​កាន់តែ​លេចធ្លោ​ជាង​មុន​ប្រៀប​ជាមួយនឹង Chivas ដែល​ដាក់​លក់​នៅ​លើ​ពិភពលោក ពោល​គឺ​ដប​ដែល​មាន​ពណ៌​មាស​ដែល​មាន​ភាព​ទាក់ទាញ និង​ដប​ថ្លា​ដែល​ដាក់​នៅ​ក្នុង​ប្រអប់​ដែល​មាន​ពណ៌​មាស ស័ក្តិសម​បំផុត​សម្រាប់​ការ​ធ្វើ​អំណោយ​ជូន​ទៅ​អ្នក​ដែល​និយម​ចូល​ចិត្ត​ស្រា​វិ​ស្គី ។

នៅ​ក្នុង​ការ​សម្ពោធ​នូវ​ផលិតផល​ថ្មី​មួយ​នេះ ក្រុមហ៊ុន​ជឿជាក់​ថា​ជោគជ័យ​នៅ​តែ​កើតឡើង​ដោយ​ការ​រួម​បញ្ចូល​គ្នា ហើយ​ផលិតផល​ថ្មី​មួយ​នេះ​នឹង​មានការ​ដាក់​លក់​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ផង​ដែរ​ដែល​ដប​មាន​ពណ៌​មាស អាច​រក​ទិញ​បាន​នៅ​តាម​បណ្តា​ភោជនីយដ្ឋាន និង​ក្លឹ​ប​កម្សាន្ត​នានា ហើយ​ដប​ថ្លា​មាន​លក់​នៅ​តាម​ដេប៉ូ​ចែកចាយ​របស់ ក្រុមហ៊ុន ភើ​ណូ​ដ រី​ខា​ដ (​ខេ​ម​បូ​ដ​) ដែល​មាន​ដូច​ខាងក្រោម​៖

រាជធានី​ភ្នំពេញ (Phnom Penh)៖

  • ហាង​លក់​ភេសជ្ជៈ ឆេ​ង ហ៊ី លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 012 686 289
  • ហាង​លក់​ភេសជ្ជៈ ជីវ ហៃ លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 012 967 669
  • ហាង​លក់​ភេសជ្ជៈ ហុ​ក ស្រៀ​ង លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 078 594 695
  • ហាង​លក់​ភេសជ្ជៈ សុភមង្គល លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 012 811 741
  • ហាង​លក់​ភេសជ្ជៈ មេ​ហ្គា លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 015 857 777
  • ហាង​លក់​ភេសជ្ជៈ Brand Work លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 095 999 979
    ខេត្ត​ព្រះ​សីហ​នុ (Kampong Som) ៖
  • ហាង​លក់​ភេសជ្ជៈ សា​មូ​ដឺ​រ៉ា លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 012 693 168
    ខេត្តសៀមរាប (Siem Reap) ៖
  • ហាង​លក់​ភេសជ្ជៈ ចៅ សាំង​ហុ​ក លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 081 605 000
    ខេត្តបាត់ដំបង (Battambang) ៖
  • ហាង​លក់​ភេសជ្ជៈ សុខ ខេ​ង លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 012 683 546
    ខេត្តកំពង់ចាម (Kampong Cham) ៖
  • ហាង​លក់​ភេសជ្ជៈ លាង ស្រ៊ី លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 012 558 154
    ខេត្តបន្ទាយមានជ័យ (Banteay Meanchey) ៖
  • ហាង​លក់​ភេសជ្ជៈ ទៀ ណាំ​ហាក់ លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 077 787 809 ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ