ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អធិការរង​ដៃ​ឆៅ​ស្រវឹង​ទាញ​កាំភ្លើង​បា.ញ់​ថៅកែ​ស្រី​២​គ្រាប់​ផ្អើល​ហាង

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ អធិការរង​នៃ​អធិការដ្ឋាន​នគ​បាល​ក្រុង​បា​វិត​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​កូនប្រុស​បង្កើត​លោក កែវ គង់ អធិការ​នគ​បាល​ក្រុង​បា​វិត​បាន​បាញ់ប្រហារ​ទៅ​លើ​ម្ចាស់​ហាង​តន្ត្រី​«​សំណាង អា​ណេ​»​ចំនួន​២​គ្រាប់​(​ខុស​១​គ្រាប់​)​ចំ​ក្បាល​១​គ្រាប់​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​ដួល​សន្លប់​នៅ​ក្នុង​ថ្លុកឈាម ។ បន្ទាប់​មក​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ប្រទេស​វៀតណាម​ដើម្បី​សង្គ្រោះ​បន្ទាន់…

ខេត្តស្វាយរៀង ៖ អធិការរង​នៃ​អធិការដ្ឋាន​នគ​បាល​ក្រុង​បា​វិត​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​កូនប្រុស​បង្កើត​លោក កែវ គង់ អធិការ​នគ​បាល​ក្រុង​បា​វិត​បាន​បាញ់ប្រហារ​ទៅ​លើ​ម្ចាស់​ហាង​តន្ត្រី​«​សំណាង អា​ណេ​»​ចំនួន​២​គ្រាប់​(​ខុស​១​គ្រាប់​)​ចំ​ក្បាល​១​គ្រាប់​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​ដួល​សន្លប់​នៅ​ក្នុង​ថ្លុកឈាម ។ បន្ទាប់​មក​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ប្រទេស​វៀតណាម​ដើម្បី​សង្គ្រោះ​បន្ទាន់ ។ ករណី​លោក​អធិការរង​បាញ់ប្រហារ​ម្ចាស់​ហាង​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​០០​នាទី​យប់ ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ក្នុង​ភោជនីយដ្ឋាន​តន្ត្រី​«​សំណាង អា​ណេ​»​ស្ថិត​ក្នុងភូមិ​តា​ពៅ សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ កែវ ចិ​ត្រា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​កូនបង្កើត​របស់​លោក កែវ គង់ អធិការ​នគរបាល​ក្រុង​បា​វិត ។

បើ​តាម​អ្នកស្រុក​ម្នាក់​បាន​ទម្លាយ​ឱ្យ​ដឹង​ថា មូលហេតុ​នាំ​ឱ្យ​លោក​អធិការរង​វ័យក្មេង​នេះ​ផ្ទុះ​កំហឹង​រហូត​ឈាន​ដល់​បាញ់ប្រហារ​ស្ត្រី​ម្ចាស់​ហាង​នេះ​បណ្ដាល​មក​ពី​ឪពុក​ជន​បង្ក​មាន​ទំនាក់​ស្នេហា​ជាមួយ​ស្ត្រី​រង​គ្រោះជា​ថៅកែ​ហាង​ខាងលើ ប៉ុន្តែ​លោក​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​បញ្ជាក់​ថា មូលហេតុ​ម្ចាស់​ហាង​លើក​ម្ហូប​មក​យឺត ។

បើ​តាម​មន្ត្រី​នគ​បាល​ក្រុង​បា​វិត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ កែវ ចិ​ត្រា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​តួនាទី​ជា​អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន ក្រោយ​ពី​ផឹ​ស៊ី​ស្រវឹង​បាន​ដក​កាំភ្លើងខ្លី​បាញ់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ សឿ​ន ស្រី​ណេ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ម្ចាស់​ភោជនីយដ្ឋាន​«​សំណាង អា​ណេ​»​មាន​ទីលំនៅ​ភូមិ​ក្រាំង​អាត ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យ​ឈ្មោះ កែវ ចិ​ត្ត្រា ហៅ​ចិត្ត បាន​ផឹកស្រា​ស្រវឹង​ហើយ​បាន​យក​កាំភ្លើងខ្លី​ម៉ាក NP-42 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៨ បាញ់​ទៅ​លើ​ជន​រង​គ្រោះ​ត្រូវ​ចំ​ក្បាល​មួយ​គ្រាប់​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​ដួល​សន្លប់​នៅ​ក្នុង​ថ្លុកឈាម​ដោយ​មិន​សង្ឃឹមថានឹង​មានជីវិត​រស់​នោះ​ទេ ។ ប្រភព​បន្ត​ថា បច្ចុប្បន្ន​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​នៃ​ប្រទេស​វៀតណាម រីឯ​ជនសង្ស័យ​ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ក៏​បាន​ចូលខ្លួន​ទៅ​សារភាព​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ផង​ដែរ ។

បើ​តាម​ប្រភព​ក្រៅផ្លូវការ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា ករណី​នេះ​បណ្ដាល​មក​ពី​ឪពុក​ជា​អធិការ​នគរបាល​ក្រុង​បា​វិត​នោះ​មាន​ទំនាក់​ស្នេហា​ជាមួយ​ស្រី្ត​ថៅកែ​ហាង​ខាងលើ​ទើប​បណ្ដាល​ឱ្យ​កូនប្រុស​ជា​អធិការរង​ប្រច័ណ្ឌ​ជំនួស​ម្ដាយ និង​ដោយសារ​ផឹកស្រា​ស្រវឹង​ក៏​ដក​កាំភ្លើង​បាញ់ប្រហារ​ស្ត្រី​រង​គ្រោះ​បែប​នេះ​តែ​ម្ដង ។

ទាក់ទិន​ករណី​នេះ​ដែរ​លោក​ឧត្តមសេនីយ៍ទោ កឹង ឃ​ន ស្នងការ​នៃ​ស្នងការ​ដ្នា​ន​នគ​បាល​ខេត្ត​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​បាញ់ប្រហារ​នេះ​ដោយសារ​ជន​ដៃដល់​ខឹង​ម្ចាស់​ហាង​យក​ម្ហូប​មក​យឺត​ពេក ។ លោកស្នងការ​បន្ត​ថា ជនសង្ស័យ​មន្ត្រី​ជំនាញ​បាន​កសាង​សំណុំ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ នេះ​ហើយ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​មិន​អាច​ទុក​បាន​នោះ​ទេ​ព្រោះ​នាំ​ឱ្យ​ប៉ះពាល់​ដល់​អង្គភាព និង​នគរបាល​ជាតិ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ