ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ជើង​ខ្លាំង​២​នាក់​ដែល​ពូកែ​​​Hackហ្វេ​ក​ប៊ុ​ក​បន្លំ​ខ្ចី​លុយ​រាប់​ម៉ឺន​​ដុល្លារ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖​ ជន​Hacker​ចំនួន​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​ខេត្ត​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ល្ងាច​ថ្ងៃ​ទី​២០ ធ្នូ ​​ស្ថិត​នៅ​កន្លែង​ផ្សេង​គ្នាក្នុង​ក្រុង​បាត់​ដំបង​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ចូលHack អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​អ្នក​ដទៃ…

ខេត្តបាត់ដំបង​ ៖​ ជន​Hacker​ចំនួន​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​ខេត្ត​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ល្ងាច​ថ្ងៃ​ទី​២០ ធ្នូ ​​ស្ថិត​នៅ​កន្លែង​ផ្សេង​គ្នាក្នុង​ក្រុង​បាត់​ដំបង​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ចូលHack អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​អ្នក​ដទៃ ដើម្បី​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ ។

លោក​ឈឿ​ង គឹ​ម​សុង នាយ​កា​រិ​យា​ល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលបាន​ឱ្យ​ដឹង​ថា ជន​Hackerទាំង​២​នាក់​នោះ​​ ម្នាក់​ឈ្មោះ សេង ភា​រ៉ា ហៅពេទ្យ ភេទប្រុស​ អាយុ​២៩​ឆ្នាំ មានមុខ​របរ​ជាពេទ្យធ្មេញ​ រស់នៅ​ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​បាណ​ន់ និង​ម្នាក់​ទៀត ឈ្មោះ ឈុ​ន ពិសិដ្ឋ ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ​។

លោកនាយ​ការិយាល័យ​រូប​នេះ​បាន​ប្រាប់​ថា កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​Hacker គណនី​យ​ហ្វេ​ស​ប៊ុ​ក​ទាំង​២​នាក់​នេះ ក៏​មាន​កិច្ចសហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្ម​ទ​ណ្ឌ​​​កំរិត​ធ្ងន់នៃ​ស្នងការ​ខេត្ត​កែប ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្តបាត់ដំបង​ ។ បើ​តាម​បណ្ដឹង ជន​ទាំង​២​នាក់​នេះ​បាន​ប្រព្រឹត្ត​បទល្មើស​នេះ​យ៉ាង​ធំដុំ​ នៅលើក​ចុង​ក្រោយ​ថ្មី​ៗ​នេះ​​នៅ​ក្នុង​ខេត្ត​កែប ​។

បើ​តាម​ព្រឹ​ត្ត​ហេតុ​ប្រព្រឹត្ត​បទល្មើស ជន​ទាំង​២​នាក់​នេះ ធ្លាប់​ចូល​Hack គណនី​​​ហ្វេស​ប៊ុ​ក​គេ​ជា​ច្រើន​ករណី ដើម្បី​យក​មក​ប្រើប្រាស់​ក្នុង​គោលដៅ​ទុ​ច្ច​រិតបន្លំ​«ឆាត​»ខ្ចី​លុយ​អ្នក​ដទៃ​រាប់​ម៉ឺន​ដុល្លារ ​។ ក្រោយ​ពី​បន្លំ​ឆាត​ខ្ចី​លុយ​គេ​បាន​សម្រេច ជន​នេះ​បាន​ណែនាំ​ឱ្យ​ម្ចាស់​លុយ​នោះ​វេរ​តាម​បណ្ដាញ​វេ​រលុយ​នានា​មក​ឱ្យ​ខ្លួន​ជា​បន្ត​បន្ទាប់​។

តាម​ការ​បំភ្លឺ​ខ្លះ​ៗ​ពី​ជន​រង​គ្រោះ​បាន​និយាយ​ថា ជន​ទុ​ច្ច​រិត​ឈ្មោះ​ឈុ​ន ពិសិដ្ឋ និងឈ្មោះ​សេង ភា​រ៉ា ហៅ​ពេទ្យនេះ​ បាន​លួច​ចូល​គ្រប់គ្រង​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​អ្នក​ដទៃ រួច​បន្លំ​ឆាត​មក​សុំ​ខ្ចី​លុយ​ម្ចាស់​អា​ខោ​ន​នានា ដែល​ស្និទ្ធ ​និង​ម្ចាស់​អា​ខោ​ន​ដែល​ខ្លួន​លួច​ចូល​នោះ ​។ ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា ដោយសារ​តែ​ឃើញ​ម្ចាស់​អា​ខោ​ន​ដែល​ត្រូវ​គេ​Hack ជា​មនុស្ស​ស្គាល់គ្នា​ជិត​ស្និត ទើប​សម្រេច​ឲ្យ​លុយ​ខ្ចី​។ ប៉ុន្តែ​ក្រោយ​ពី​បាន​វេ​រ​លុយ​ឱ្យជន​ទុ​ច្ច​រឹត​រួចរាល់ ក៏​មានការ​សង្ស័យ ហើយ​បាន​ទំនាក់ទំនង​សួរនាំ​រវាង​ម្ចាស់​អា​ខោ​ន​និង​ម្ចាស់​លុយ ទើប​ដឹង​ថា ចាញ់បោក​ជន​Hacker តែ​អ្វី​ៗ​ជ្រុល​ហូ​ស​អស់​ទៅ​ហើយ​។

លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា កន្លង​ទៅ ជន​ម្នាក់​ឈ្មោះ​ឈុ​ន
ពិ​សិ​ដ្ធ ធ្លាប់​ត្រូវ​បាន​កម្លាំង​ស្នងការ​ខេត្ត​ចាប់​បញ្ជូន​ទៅ​ឲ្យ​ក្រសួង​ម្ដង ហើយ​ពាក់ព័ន្ធ​នឹង​បទល្មើស Hacker គណនី​ហ្វេ​ស​ប៊ុ​ក​អ្នក​ដទៃ​នេះ​ដែរ​ ។ ប៉ុន្តែ​ក្រោយ​ពី​រួច​ទោសទណ្ឌ ជន​នេះ​មិន​រៀងចាល​ ហើយ​ថែម​ទាំង​នាំ​បក្សពួក​ប្រព្រឹត្ត​បទល្មើស​ដដែល​នេះ​យ៉ាង​កក្រើក​និង​ជា​ច្រើន​លើក​ទៀត រហូត​ត្រូវបាន​ចាប់ខ្លួន​ជា​ថ្មី ក្នុង​បទល្មើស​ដដែល​ៗ​ ។

លោកស្នងការ​រង​បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វើការ​សាកសួរ និងបាន​ប្រគល់​ជូន​ទៅ​កម្លាំង​ការិយាល័យ​ជំនាញ នៃ​ស្នងការ​ខេត្ត​កែប ដើម្បី​ចាត់​បន្ត​តាម​នីតិវិធី​ ។

អត្ថបទសរសេរ ដោយ