ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​ធនា​គារ​ជាតិនៃ​កម្ពុជា​និងក្រុម​ហ៊ុនអ៊ែត​វូត​ឧបត្ថម្ភ​​ដល់កង​ទ័ព

13 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ កាល​ពី​ថ្ងៃទី១៩ ​កុម្ភៈ ឆ្នាំ ២០​១១ គណៈ​ប្រតិ​ភូ​ធនា​គារ​ជាតិនៃ​កម្ពុជា ​​និង​ក្រុម​ហ៊ុន​អែត​វូត ដែលដឹកនាំ​ដោយ​​លោកជា​ ចាន់​តូ ​​ទេសា​ភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ចុះ ​សួរ​សុខទុក្ខ​ នាយ​ទាហាន នាយទា​ហាន​រង និង​​ពលទា​ហាន​ក្នុង​​កងពល​តូច​​អន្តរាគមន៍​លេខ​១ ដែល​ឈរ​ជើង​នៅទិស​​អូរ​តាថាវ​ ។ នៅ​ក្នុង​ឱកាស​នោះ​លោក​ឧត្តម​​​សេនីយ៍ទោ ព្រហ្ម ​ផេង ​មេបញ្ជា​ការ​​​កង​ពលតូច​អន្តរា​គមន៍​​លេខ១ បាន​រាយ​ការណ៍​​ជូន​គណៈ​​ប្រតិភូ​​អំពី​សភាព​ការណ៍​ទូ​ទៅ

ខេត្តព្រះវិហារ ៖ កាល​ពី​ថ្ងៃទី១៩ ​កុម្ភៈ ឆ្នាំ ២០​១១ គណៈ​ប្រតិ​ភូ​ធនា​គារ​ជាតិនៃ​កម្ពុជា ​​និង​ក្រុម​ហ៊ុន​អែត​វូត ដែលដឹកនាំ​ដោយ​​លោកជា​ ចាន់​តូ ​​ទេសា​ភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ចុះ ​សួរ​សុខទុក្ខ​ នាយ​ទាហាន នាយទា​ហាន​រង និង​​ពលទា​ហាន​ក្នុង​​កងពល​តូច​​អន្តរាគមន៍​លេខ​១ ដែល​ឈរ​ជើង​នៅទិស​​អូរ​តាថាវ​ ។

នៅ​ក្នុង​ឱកាស​នោះ​លោក​ឧត្តម​​​សេនីយ៍ទោ ព្រហ្ម ​ផេង ​មេបញ្ជា​ការ​​​កង​ពលតូច​អន្តរា​គមន៍​​លេខ១ បាន​រាយ​ការណ៍​​ជូន​គណៈ​​ប្រតិភូ​​អំពី​សភាព​ការណ៍​ទូ​ទៅ នៅ​តាម​​ព្រំ​ដែន​ប្រា​សាទ​​ព្រះវិហារ​​ មុន​ពេល​ការ​ផ្ទុះ​សង្គ្រាម​កាល​ពីថ្ងៃទី៤ កុម្ភៈ ​រហូត​មក​ដល់​ក្រោយ​​ថ្ងៃដែល​ក្រុមប្រឹក្សា​សន្តិ​សុខ​នៃអង្គ​ការ​សហ​ប្រជាជាតិ​ប្រជុំ​​​សម្រេច​​ឱ្យ​ប្រទេស​កម្ពុជា និង​ប្រ​ទេស​សៀម ឈប់​បាញ់​គ្នា​ជា​អចិន្ត្រៃយ៍​ ។ ប៉ុន្តែ​ទោះ​ជា​មានសេចក្តី​​សំរេច​​របស់អង្គ​ការ​សហ​ប្រជា​ជាតិ​ក៏​ដោយ ក៏​កងទ័ព​សៀម​នៅ​តែ​គប់គ្រាប់​បែក​​​​ និងបាញ់​ផ្លោង​កាំ​ភ្លើង​ធំ​ចូល​​មកក្នុងទឹកដី​នៃប្រទេស​កម្ពុជា​ពីរ​​បីថ្ងៃ​ក្រោយមកទៀត ដោយ​មិន​បាន​គោរព​​​បទឈប់បាញ់គ្នាឡើយ ។

លោក​មេ​បញ្ជា​ការ​បានថ្លែង​អំណរ​គុណ​​យ៉ាង​ជ្រាល​ជ្រៅ​​ដល់គណៈ​ប្រតិភូ​​ដែល​ដឹកនាំ​​​ដោយ​លោក​​ជា​ ចាន់​តូ ទេសា​ភិបាល​ធនា​គារ​​ជាតិ​នៃ​កម្ពុជា និង​ក្រុម​ហ៊ុនអ៊ែត​វូត ដែល​បាន​មក​សួរ​សុខ​ទុក្ខ​​​នាយ​ទា​ហាន​ នាយ​​ទា​ហាន​រង ​ និង​ពល​ទា​ហាន និង​បាន​​នាំយកអំណោយ​ជា​ថវិកា​​ និងគ្រឿងឧបភោគ​ បរិភោគ​មកឧបត្ថម្ភ​​ដល់​កង​ទ័ព​យើង​ជា​បន្ត​បន្ទាប់​រហូត​មក។ ក្រោយ​ពី​បានស្តាប់​សេចក្តី​រាយ​ការណ៍​​អំពី​សភាព​ការណ៍​​នៅ​តាមព្រំ​ដែន​​ប្រា​សាទ​ព្រះ​វិហារ ​រួច​មក លោក​ទេ​សា​ភិបាលធនា​គា​រជាតិ​នៃ​កម្ពុជា បាន​ថ្លែង​អំណរគុណ​ដល់​លោក​ព្រហ្ម ​ផេង ​មេ​បញ្ជា​ការ​ នាយ​ទាហាន​ នាយ​ទាហាន​រង ពល​ទាហាន និង​ក្រុម​គ្រួសារ​ទាំង​អស់ នៅ​ក្នុង​កង​ពល​តូច​អន្ត​រាគមន៍​​​លេខ១ និងបាន
កោត​​សរ​សើរ​​ដល់​វីរ​ភាព​​ដ៏អង់អាច​ក្លា​ហាន​របស់យុទ្ធជន​​យើង​​ដែល​​ហ៊ា​នធ្វើពលិ​កម្ម​​គ្រប់​បែបយ៉ាង​ ដើម្បី​ការពារ​អធិបតេយ្យ​ និងបូរណ​ភាព​​​ទឹក​ដីមិន​ឱ្យ​សត្រូវ​ឈ្លាន​ពាន​បានឡើយ។

លោកទេ​សា​ភិបាល​ធនា​គារ​ជាតិ​នៃ​កម្ពុជា​ក៏​បាន​លើកឡើងពីប្រសាសន៍​​ប្រកប​​ដោយ​គតិ​បណ្ឌិត​របស់​សម្តេចអគ្គ​​មហា​សេនា​បតី តេជោ ហ៊ុន សែន ​អំពីសមរ​ភូមិ​​មុខ​ផ្សារ​ភ្ជាប់​នឹង​សមរ​ភូមិ​ក្រោយ ​ដែល​សម្តេច​​តែង​តែ​​គិតគូ​​រ​ដល់​​សមរ​ភូមិ​មុខជានិច្ច បើ​ទោះ​បី​​ជា​សម្តេច​​មានការ​មមាញឹក​ក្នុងការ​ងារ​​យ៉ាង​ណា​ក៏​ដោយ ។ យើង​ទាំង​អស់គ្នា​ដែល​ជា​នាយ​ទាហាន នាយ​ទា​ហាន​រង និងពល​ទាហានទាំង​អស់ ត្រូវ​​ចេះ​ស្រឡាញ់​​គ្នា​​ជួយ​យក​អា​សាគ្នា ជា​ពិសេស​​បញ្ហា​ហូប​ចុក ត្រូវ​មាន​អនា​ម័យ ដើម្បី​ថែរក្សា​​សុខ​ភាព​ ហើយ​ត្រូវ​​​ប្រុង​ប្រយ័ត្ន​​ខ្ពស់ក្នុងការងារ ដើម្បី​ត្រៀម​​ត​ទល់​ជា​មួយ​សត្រូវ​ដែលមានបំណង​​ឈ្លានពាន​ទឹក​​ដី​យើង ។

លោក​​​​ទេ​សា​ភិបាល​ដែល​ជា​ប្រធាន​​គណៈ​ប្រតិភូ​ក៏​បានប្រកាស​នូវ​អំណោយដែល​យក​មក​​ចែក​ជូននៅពេលនោះ​រួម​មាន​​អង្ករ៥តោន មី​២០០កេស ទឹកដោះគោ​១០​កេស ត្រី​ខ​កំប៉ុង​២០កេស ទឹក​ស៊ី​អ៊ីវ១២០យួរ ទឹកត្រី​១២០​យួរ ​អំបិល៣០០គីឡូ​ក្រាម ​សៀង ២៥០គីឡូក្រាម ​ឆៃប៉ូវ ២៥០គីឡូ​ក្រាម ​​ទឹកបរិសុទ្ធ​១០០​កេស ស្ករ​គ្រាប់​១០កេស កាហ្វេ​៥កេស ស្ករ.ស ១០​បាវ កៅស៊ូ​តង់​៥០​ផ្ទាំង (តង់​១​ទំហំ​១២​ម៉ែត្រ​ការ៉េ) ​និង​ថវិកា​៣៥.០០០.០០០រៀល ។ គ្រួសារ​​យុទ្ធ​ជន​ចំនួន​១៨​គ្រួសារ​ក្នុង​១​គ្រួសារ​​ទទួល​បាន​ឃីត​១កញ្ចប់ និងថវិកា​៥០.០០០​រៀល ។ ក្រុម​ហ៊ុនអែត​វូត​ ក៏​បាន​ផ្តល់​អំណោយ​ជា​ទឹកបរិ​សុទ្ធ​១០០កេស ​ត្រី​ខ៣០​កេស ​ស្ករ.ស​៥០​​គីឡូ​ក្រាម ​នំ​ធុង​៣០​ធុង ផ្លែ​ត្រឡាច​១០០​គីឡូ​ក្រាម ​ផ្លែ​ល្ពៅ​១០០​គីឡូក្រាម ​និង​ថវិកា​២០​លាន​រៀល ។ ​ដោយឡែក​​ កាលពីថ្ងៃទី៧ កុម្ភៈ ​ឆ្នាំ២០១១ លោកជា​ ចាន់តូ ​និងលោកជំទាវ​ខៀវ ស៊ីណា បានឧបត្ថម្ភ​ស័ង្កសី​៤០០​សន្លឹក វិទ្យុទាក់​ទង ​មី ត្រី​ខ អស់ថវិកា​សរុប​ជាង១៣​លាន​រៀល​ផង​ដែរ ៕