ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​សំណុំរឿង​នាយ​ចឺម​​បែកក្បាល ជន​ដៃដល់​ត្រូវ​​​តុលាការ​ឃុំខ្លួន​​

4 ឆ្នាំ មុន
  • ប៉ៃលិន

រាជធានី​ភ្នំពេញ ៖ ចាប់ពី​វេលា​ទៀប​ភ្លឺ​ ថ្ងៃ​ទី​១៨ ធ្នូ រហូត​មក​ដល់​ថ្ងៃ​ទី​២០ ធ្នូ រឿងរ៉ាវ​របស់​តារាចម្រៀង​នាយ​​ចឺម ដែល​រង​អំពើ​ហិង្សា​ពី​សំណាក់​ជន​បង្កឈ្មោះ ង៉ែត…

រាជធានី​ភ្នំពេញ ៖ ចាប់ពី​វេលា​ទៀប​ភ្លឺ​ ថ្ងៃ​ទី​១៨ ធ្នូ រហូត​មក​ដល់​ថ្ងៃ​ទី​២០ ធ្នូ រឿងរ៉ាវ​របស់​តារាចម្រៀង​នាយ​​ចឺម ដែល​រង​អំពើ​ហិង្សា​ពី​សំណាក់​ជន​បង្កឈ្មោះ ង៉ែត លី​ទី នៅ​តែ​ជា​ប្រធានបទ​ដែល​គ្រប់​គ្នា​តាមដាន​និង​ចាប់អារម្មណ៍ ទាំង​មហាជន​ទូទៅ រួម​ទាំង​អ្នកគាំទ្រ​ផ្អើល​ពេញ​ប្រទេស ជុំវិញ​ដើមហេតុ​នៃ​ការ​ផ្ទុះ​ហិង្សា និងដំណោះស្រាយ​តាម​ផ្លូវច្បាប់ ។

បន្ទាប់​ពី​កើត​មាន​អំពើ​ហិង្សាបណ្ដឹង​របស់​ជន​រង​គ្រោះ​(​នាយចឺម​)​ត្រូវ​បាន​ធ្វើការ​ទាមទារ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ។ ប៉ុន្តែ​ដោយសារពុំ​មានការ​ស្រុះស្រួល​គ្នា​ពី​ភាគី​ជន​រង​គ្រោះ និង​អ្នក​បង្ក​ទើប​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​ចាត់ការ​តាម​នីតិវិធី នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ ។ លោក​អធិការ​នគរ​បាល​ស្រុក​សាលា​ក្រៅ​បាន​បញ្ជាក់​ថា ករណី​នេះ​ត្រូវ​បាន​រៀបចំ​បញ្ជូន​សំណុំរឿង​បន្ត​ទៅ​កាន់​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ខណៈ​ដែល​ការ​ដោះស្រាយ​សំណង​រវាង​នាយ ចឺម និង​អ្នក​បង្ក​ហិង្សា​មិន​អាច​សម្រុះសម្រួល​គ្នា​បាន​ឡើយ ។

លោក​ថា នៅ​ក្នុង​ការ​ដោះស្រាយ​ជំហាន​ដំបូង គឺ​នាយ ចឺម បាន​ទាម​ទារជំងឺចិត្ត​ចំនួន​៣​ម៉ឺន​ដុល្លារ តែ​ភាគី​បង្ក​សុំ​ត្រឹម​១​ម៉ឺន​ដុល្លារ ។ សមត្ថកិច្ច​សាលា​ក្រៅ​ច្រានចោល​ព័ត៌មាន​ថា អ្នកមាន​អំណាច​កាង​ការពារ​ជន​បង្ក
លោក​អធិការ​នគរបាល​ស្រុក​ក៏​បាន​ច្រានចោល​ព័ត៌មាន​ដែល​លោក ហេង ឡុ​ង បាន​និយាយ​ថា ភាគី​ជន​បង្ក​មានការ​ជួយ​អន្តរាគមន៍​ពី​សំណាក់​បុគ្គល​មាន​អំណាច​ពីក្រោយ​ខ្នង ដែល​មក​កាង​ដើម្បី​បន្ធូរបន្ថយ​ប្រាក់​ពី​ការ​ទាមទារ​សំណង​ជំងឺ​ចិត្ត មក​នៅ​ត្រឹម​៥០០​ដុល្លារ​នោះ ព្រោះ​លោក​ធ្វើ​រឿង​មួយ​នេះ មិន​មាន​អ្នក​ណា​អន្តរាគមន៍​នោះ​ទេ ។ ដោយឡែក​ចំពោះ​ដើមហេតុ​នៃ​អំពើ​ហិង្សា​នេះ ត្រូវ​បាន​លោក​បញ្ជាក់​ថា កើត​ចេញពី​ការ​ឆាត​ឆ្លើយឆ្លង រវាង​នាយ​ចឺម​និង​ជន​បង្ក​ដែល​ក្លែងខ្លួន​ជានា​រី​សង្សារ​(​យក​ហ្វេ​ស​ប៊ុ​ក​លេង​)​ដើម្បី​ណាត់ជួប​គ្នា​ជាមួយ​នាយ ចឺម ។

លោក​បាន​និយាយ​ទៀត​ថា បើ​តាម​ចម្លើយ​សួរនាំ​គឺ​ដំបូង​ឡើយ ផ្តើម​ចេញពី​ការ​ឆ្លើយឆ្លង​គ្នា​តាម​ការ​លេង​ឆាត​ហ្វេ​ស​ប៊ុ​ក រវាង​នាយ​ចឺម និង​អ្នក​បង្ក​ហិង្សា ដែល​បន្លំ​ជានា​រី​សង្សារ​របស់​ខ្លួន រួច​ក៏​ណាត់ជួប​គ្នា ទើប​កើត​មានរឿង​ហិង្សា​ចូល​ទៅ​វាយ​តែ​ម្តង ។ លោក​ថា ក្រោយ​ពេល​ឆ្លើយឆ្លង​ឆាត​រួច ជន​បង្ក​ខាងលើ​(​បុរស​ជា​សង្សារ​នារី​ម្ចាស់ AcountFacebok)​ក៏​បាន​ទៅ​ជួប​នាយ ចឺម ឈាន​ដល់​ការ​ប្រើ​ហិង្សា​តែ​ម្តង ។
ជុំវិញ​ការ​ប្រើ​កំហឹង​លើ​នាយ​ចឺម ពី​សំណាក់​យុវជន​ឈ្មោះ ង៉ែត លី​ទី ដោយសារ​តែ​ការ​ប្រចណ្ឌ​ញ៉ែ​សង្សារ​របស់​ខ្លួន​នោះ គឺ​ខុសឆ្គង​ដោយសារ​តែ​នារី​ជា​សង្សារ​មិន​ទាន់​ក្លាយជា​ប្រពន្ធ​ស្របច្បាប់​របស់​ខ្លួន​នោះ​ទេ គឺ​បាន​ត្រឹម​ជា​ស្រី​ស្នេហ៍ ដែល​ខ្លួន​គ្មាន​សិទ្ធិ​ទៅ​វាយ​មនុស្ស​ទី​៣​បាន​នោះ​ឡើយ ។

កាលពី​រសៀល​ថ្ងៃ​ទី​១៩ ធ្នូ បើ​តាម​ការ​ឲ្យ​ដឹង​បន្ថែម​ពី​លោក កង សា​រុន នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បាន​បញ្ជាក់​ថា ករណី​សំណុំរឿង​របស់​នាយ ចឺម ត្រូវ​បាន​បញ្ជូន​ដល់​លោក​ហើយ តែ​មិន​ទាន់​ទាក់ទង​ទៅ​ភាគី​ជន​រង​គ្រោះ​ដែល​ជាដើម​បណ្តឹង​សួរនាំ​ពី​បញ្ហា​សំណង​បន្ថែម​ចំពោះ​រឿងរ៉ាវ​នេះ​បាន​នៅឡើយ​ទេ ។ លោក​ថា​សំណុំរឿង​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ប៉ៃលិន​នៅ​ថ្ងៃ​ទី​២០ ធ្នូ ។

លោក ហេង ឡុ​ង ប្តេជ្ញា​ជួយ​រក​យុត្តិធម៌​សម្រាប់​នាយ​ចឺម
បើ​តាម​ការ​ប្រកាស​ជំហរ​របស់​លោក ហេង ឡុ​ង ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​ក្នុង​ការ​ស្វះ​ស្វែងរក​យុត្តិធម៌​ជូន​នាយ ចឺម បាន​លើក​ឡើង​ថា លោក​ទូរស័ព្ទ​ទៅ​នាយ ចឺម ពេល​នេះ​ពាក្យបណ្ដឹង បាន​មក​ដល់​ខេត្ត​ប៉ៃលិន​ហើយ គាត់​ក៏​កំពុង​តែ​ចូល​ទៅ​បំភ្លឺ ។ លោក​ក៏​អគុណ​សិល្បករ​-​សិល្ប​ការិនី​ទាំងអស់ ដែល​បាន​សំណូមពរ​ឲ្យ​លោក​ជួយ​រក​យុត្តិធម៌​ជូន​នាយ ចឺម បន្ទាប់​ពី​បានឃើញ​វី​ដេ​អូ​វាយប្រហារ​ដ៏​ព្រៃផ្សៃ​បែប​នេះ ។

លោក​បញ្ជាក់​ថា សំណាង​ហើយ​ដែល​ជន​បង្ក​មិន​មាន​កាំភ្លើង​នៅ​ក្នុង​ដៃ បើ​មិន​ដូច្នេះ​ទេ មិនដឹង​វាសនា​នាយ​ចឺម​នឹង​ទៅ​ជា​យ៉ាងណា​ទេ​។ សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​ត្រៀម​មេធាវី​ជូន​នាយ ចឺម រួចរាល់​ហើយ ។ កុំ​បារម្ភ​អំពី​អន្តរាគមន៍​អ្នកមាន​អំណាច​លោក​ជឿជាក់​លើ​ច្បាប់​ប្រទេស​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ។

ធ្លាយ​សារ​ឆាត​ឆ្លើយឆ្លង​តាម​ហ្វេ​ស​ប៊ុ​ក​បែរជា​លុប​ឆាត​ខាង​ស្រី
រឿងរ៉ាវ​ទាក់ទង​នឹង​ការ​ប្រើ​ហិង្សា​លើ​តារាចម្រៀង​ប្រចាំ​ផលិតកម្ម សាន់​ដេ នាយ ចឺម ត្រូវ​បាន​ជន​បង្ក​វាយ​នឹង​ឈើ​ជ្រុង​បណ្តាល​ឱ្យ​រង​របួស​បែកក្បាល​ដេរ​៥​ថ្នេរ ព្រោះតែ​ភ្លើង​ប្រចណ្ឌ ។ ចំពោះ​ការ​ទាក់ទង​សង្សារ​របស់​ខ្លួន​នៅ​មិន​ទាន់​ឃើញ​ស​-​ខ្មៅ​នោះ​ទេ ទោះបី​ជន​បង្ក​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ក្តី ។
ជន​បង្ក​មានឈ្មោះ ង៉ែត លី​ទី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន រស់នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​ជន​បង្ក​បាន​យក​កំណាត់ឈើ​វាយ​ទៅ​ជន​រង​គ្រោះ​ឈ្មោះ សុខ មេ​សា ហៅ នាយ ចឺម បណ្តាល​ឱ្យ​មាន​រង​របួស​ត្រង់​កំភួនដៃ​ទាំង​សងខាង បែកក្បាល​ចំនួន​៥​ថ្នេរ និង​បែក​ទូរស័ព្ទ iPhone ខ្ទេច​អស់​១​គ្រឿង ។

សារ​ក្នុង​ឆាត​ឆ្លើយឆ្លង​មួយ​នេះ ត្រូវ​បាន​បណ្តាញ​សង្គម​ជា​ច្រើន​បាន​បង្ហោះ​ត​ៗ​គ្នា តែ​បាន​លុប​ភាគី​ខាង​ស្រី ។ ទោះជា​យ៉ាងណា​ក៏​ដោយ​មក​ដល់​ពេល​នេះ អ្នក​សារព័ត៌មាន​យើង​មិន​ទាន់​អាច​ទំនាក់ទំនង​ទៅ​នាយ ចឺម ដើម្បី​សុំ​ការ​បកស្រាយ​បំភ្លឺ​លម្អិត ពី​រឿង​នេះ​បាន​នៅឡើយ​ទេ ខណៈ​មហាជន​ជា​ច្រើន​ងឿងឆ្ងល់ និង​ចង់​ដឹង​ថា តើ​ជា​ការ​ពិត​ដូច​ការ​ចោទ​ទាក់ទង​សង្សារ​គេ​មែន ឫ​យ៉ាងណា ?

ព័ត៌មាន​ថ្មី​ពី​នាយ​ចឺម មិន​មាន​ច្រើន​នោះ​ទេ ដែល​តាម​រយៈ​លោក ហេង ឡុ​ង បាន​បង្ហោះ​សារ​និង​រូប​នាយ​ចឺម​ដេក​ក្នុង​រថយន្ត​ដាក់​សេរ៉ូម ដោយ​សរសេរ​ថា សូម​គោរព​ថ្លែងអំណរគុណ​ដល់​បងប្អូន​មហាជន​ទាំងអស់ ដែល​បាន​គាំទ្រ​គាត់ ជា​ពិសេស​បង​ៗ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ។ សុខភាព​ខ្ញុំ​ប្រសើរ​ឡើង​បន្តិច​ហើយ ប៉ុន្តែ​នៅ​តែ​មាន​អារម្មណ៍​ភ័យ​តក់ស្លុត​នឹង​ព្រឹត្តិការណ៍​ដែល​មិន​ធ្លាប់​ជួប​ក្នុង​មួយ​ជីវិត​នេះ ។ ខ្ញុំ​ជឿជាក់​លើ​ច្បាប់ ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ពុក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» ។

ម្ចាស់​ហាង​ម៉ាស្សា​ដែល​នាយ​ចឺម​រត់​ឱ្យ​ជួយ​និយាយ
ម្ចាស់​ហាង​ម៉ាស្សា​ដែល​នាយ​ចឺមរ​ត់ទៅ​ឱ្យ​ជួយ​អន្តរាគមន៍ ស្ថិត​នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ លោក សួរ ចាន់​ត្រា អាយុ​៣១​ឆ្នាំ បាន​រៀបរាប់​ថា តាម​ពិត ទៅ​មុន​ពេល​កើតហេតុ​គឺ​ហាង​ម៉ាស្សា​របស់​គាត់​រៀបនឹង​បិទទ្វារ​ទៅ​ហើយ ព្រោះ​ចាប់ផ្តើម​បើក​តាំងពី​ល្ងាច រហូត​ដល់​យប់​រំលង​អធ្រាត្រ ។ ប៉ុន្តែ​ដោយសារ​មាន​ភ្ញៀវ​ចូល​មក​ក្នុង​ហាង ដើម្បី​ឱ្យ​បុគ្គលិក​បន្ត​ម៉ាស្សា​ចំនួន​៤​នាក់​ទៀត ទើប​ខាង​គាត់​នៅ​បើកទ្វារ​រហូត​ដល់​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ ក៏​ស្រាប់តែ​ឃើញ​នាយ​ចឺម​រត់​ចូល​ទៅ​ឱ្យ​ខាង​គាត់​ជួយ​អន្តរាគមន៍ ខណ​:​ភ្ញៀវ​កំពុង​តែ​សម្រាក​ពេញ​នៅ​លើ​គ្រែ​ក្នុង​ហាង ហើយ​ពួក​គេ​ភ័យ​ក៏​រត់​ចែក​ជើង​គ្នា​ចេញ​ក្រៅ​អស់​តែ​ម្តង ។

គាត់​បន្ត​ទៀត​ថា ពួក​គេ​ទាំង​២​នាក់​មាន​បញ្ហា តាំងពី​នៅ​ខាងក្រៅ​មក​ម្ល៉េះ បណ្តាល​ឱ្យ​នាយ​ចឺម​រង​របួស​ក្បាល​និង​ដៃ ហើយ​រូបគេ​បាន​ស្ទុះ​ចូល​ទៅ​ខាងក្នុង ដើម្បី​ឱ្យ​ខាង​លោក​ជួយ ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ហាង ដោយពេល​នោះ​ជន​ដៃដល់​បាន​គំរាម​បាញ់​នាយ​ចឺម​នឹង​កាំភ្លើង ទៀត​ផង តែ​តាម​ពិត​គ្មាន​កាំភ្លើង​ទេ ។ បន្ទាប់​មក ពេល​ឃើញ​មាន​ឈាម​ហូរ​ប្រឡាក់​ឥដ្ឋ​ក្នុង​ហាង​និង​វាំងនន​ម៉ាស្សា ជន​ដៃដល់​ក៏​ស្រែក​ទាមទារ​ឱ្យ​នាយ​ចឺម​ទៅ​យក​ប្រាក់​ចំនួន​៣០០​ដុល្លារ មក​ឱ្យ​គាត់​ជា​ម្ចាស់​ហាង​ជំនួស​ការ​លាង​សម្អាត។ ប៉ុន្តែ​ពេល​នោះ​ នាយ​ចឺម​គ្មាន​ប្រាក់​ឱ្យ​គាត់​ជា​ម្ចាស់​ហាង​នោះ​ទេ ។

ម្ចាស់​ហាង​ម៉ាស្សា​រូប​នេះ​បញ្ជាក់​ថា ពេល​ឃើញ​មាន​ឈាម​ហូរ​ជោក​ខ្លួន​បែប​នេះ ខាង​គាត់​បាន​ដើរ​តាម​ពីក្រោយ​ជន​ដៃដល់​ដែល​កំពុង​កាន់ដំបង មិន​ឱ្យ​បន្ត​វាយ​ទៅ​លើ​នាយ​ចឺម​ថែម​ទៀត ដោយ​ទុក​ឱ្យ​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។ រីឯ​រូបភាព​វី​ដេ​អូ​ដែល​បង្ហាញ​ពី​សកម្មភាព​ពេល​មានការ​តាម​ប្រទូស្ត​រ៉ា​យ​គ្នា​នៅ​ក្នុង​ហាង​របស់​គាត់​នោះ គឺ​ថត​បាន​ដោយ​បុគ្គលិក​ប្រុស​នៃ​ហាង​របស់​គាត់​ម្នាក់ ដែល​ថត​ពី​ជាន់​ខាងលើ​ទៅ​ដោយ​ការ​ភិតភ័យ ។

លោក​អធិការ​បង្ហាញ​ការ​រៀបរាប់​របស់​នាង​ស្រី​លាភលោក រី តារា អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ នា​រសៀល​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា នារី​ជា​សង្សារ​ជន​ដៃដល់​ឈ្មោះ សៅរតនា ហៅ​ស្រី​លាភ អាយុ​២១​ឆ្នាំ ជា​អ្នក​លក់ដូរ​តាម​អន​ឡាញ រស់នៅ​ចំណុច​បុរី​មកុដ​ពេជ្រ​។ នាង​បាន​បំភ្លឺ​ថា កាលពីមុន​នាង​ជា​សង្សារ​របស់ឈ្មោះ ង៉ែត លី​ទី អាយុ​២២​ឆ្នាំ ដោយ​ពួក​គេ​ស្រឡាញ់​គ្នា​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ។

ប៉ុន្តែ ទំនាក់ទំនង​ស្នេហា​របស់​ពួក​គេ តែងតែ​ប្រែប្រួល ដោយ​មានការ​ឈ្លោះ​ទាស់ទែង​គ្នា​ជា​ញឹកញាប់ ទើប​ក្រោយមក​ក៏​ផ្តាច់ទំនាក់ទំនង និង​បែរមក​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​យុវជន​ម្នាក់​ទៀត ឈ្មោះ សុខ មេ​សា ហៅ​នាយ​ចឺម ជា​តារាចម្រៀង​វ័យក្មេង ។ លោក​អធិការ​បន្ត​ទៀត​ថា ប៉ុន្តែ​ដោយសារ​នាង​ស្រី​លាភ​សង្កេត​ឃើញ​នាយ​ចឺម​មាន​សង្សារច្រើន​ពេក ក៏​ផ្តាច់ទំនាក់ទំនង​ទៅ​ស្រឡាញ់​សង្សារ​ចាស់​វិញ និង​មាន​រយៈពេល​ប្រហែល​៥​ខែ​មក​ហើយ ។ ក្រោយមក នៅ​មុន​ពេល​កើតហេតុ ដោយសារ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ប្រើ​ទូរស័ព្ទ​ពីរ ទើប​នាយ​ចឺម​ទាក់ទង​ទៅ​នាង បែរជា​ចូលទៅ​ទូរស័ព្ទ​ដៃ​របស់​យុវជន ង៉ែត លី​ទី និង​ក្លាយ
ទៅ​ជា​ករណី​ហិង្សា​តែ​ម្តង ។

មុន​ពេល​កើតហេតុ នាយ​ចឺម​បាន​ទៅ​ចូលរួម​ច្រៀង​ក្នុង​ពិធី​ខួបកំណើត​ឱ្យ​កូន​របស់​មេ​ឆ្នោតម្នាក់ ឈ្មោះ ឈុ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ តាំងពី​ល្ងាច​រហូត​ដល់​យប់​ជ្រៅ ដែល​តាម​ព័ត៌មាន​ថា​មេ​ឆ្នោត​នេះ​ក៏​ត្រូវជា​បងធម៌​របស់​នាយ​ចឺម​ផង​ដែរ ។ លុះ​ចប់​កម្មវិធី នាយ​ចឺម​បាន​ទៅ​សម្រាក​នៅផ្ទះ​សំណាក់​យីហោ​«​ស្រី​រ៉ូ​» នៅ​ខាងលិច​ផ្ទះ​មានកម្ម​វិធី​ប្រមាណ​១៥០​ម៉ែត្រ​ហើយបន្ទាប់​មក​ក៏​កើត​មាន​ហេតុ​កា​េ​ណ៍​បែប​នេះ​តែ​ម្តង ។

លោក ហេង ឡុ​ង ប្រធាន​សមាគម​មិត្ត​សិល្ប​:​ជួយ​សង្គម បានឱ្យ​ដឹង​កាលពី​វេលា​ម៉ោង៥​និង​៣៨​នាទី​ល្ងាច​ថ្ងៃ​ទី​២០ ខែធ្នូ​ថា ដំបូង​គឺខាង​លោក​គិតគូរ​ពី​សុខភាព​របស់​ជន​រង​គ្រោះជាមុន​សិន ដោយ​ឱ្យ​រូបគេ​មក​ភ្នំពេញ​ដើម្បី​សម្រាក​ព្យាបាល ។ ពេល​នេះ​ខាង​លោក​កំពុង​តែ​ពឹងពាក់​មេធាវី​ឱ្យ​ជួយ​ដោះស្រាយ​រឿង​នេះ ព្រោះ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃុំខ្លួន​រួច​ហើយ មិន​អាចរ​ត់ទៅ​ណា​បាន​ទេ ។ លោក​បញ្ជាក់​ថា ជន​រង​គ្រោះ​ទាមទារ​សំណង​ចំនួន​៣០.០០០​ដុល្លារ តែ​ខាង​ជនសង្ស័យ​មិន​ព្រម ក៏​ទុក​ចាំ​ចរចា​នៅ​ពេល​ក្រោយ​ទៀត ៕​

អត្ថបទសរសេរ ដោយ