ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វង្ស វិ​ឆ័​យ និង​កីឡាករ​ថៃ​ដល់​ថ្ងៃ​ដណ្ដើម​​ខ្សែក្រវាត់​អន្តរជាតិ ​និង​ទឹក​ប្រាក់​5​ពាន់​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២២ ធ្នូ ឆ្នាំ​២០១៩ ​ស្អែក​នេះ កីឡាករ​កម្ពុជា វង្ស វិ​ឆ័​យ និង​កីឡាករ​ថៃ…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២២ ធ្នូ ឆ្នាំ​២០១៩ ​ស្អែក​នេះ កីឡាករ​កម្ពុជា វង្ស វិ​ឆ័​យ និង​កីឡាករ​ថៃ Phat Oubun នឹង​ប៉ះ​គ្នា​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ និង​ទឹកប្រាក់​៥​ពាន់​ដុល្លារ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ឆក់​បាន​តំណែង​លេខ​១​ប្រចាំ​ពូ​ល រៀងខ្លួន ។ ការ​ប្រកួត​ដែល​កំពុង​ធ្វើ​ឱ្យ​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ផ្ដោត​ការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​នេះ ត្រូវ​បាន​ប្រកាស​ថា អ្នក​ឈ្នះ​មិន​ត្រឹមតែ​ទទួល​បាន​ខ្សែក្រវាត់​អន្តរជាតិ​ប៉ុណ្ណោះ​ទេ តែ​ក៏​ទទួល​បាន​ទឹកប្រាក់​ចំនួន​៥​ពាន់​ដុល្លារ​ផង​ដែរ ។

ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ របស់​ព្រឹត្តិការណ៍​កំពូល​ជើងឯក Champion មួយ​នេះ លេខ​១ ទទួល​បាន​ខ្សែក្រវាត់​១ ពាន​១ និង​ទឹកប្រាក់​៥០០០​ដុល្លារ លេខ​២ ទទួល​បាន​៣០០០​ដុល្លារ លេខ​៣ ទទួល​បាន​១៥០០​ដុល្លារ និង​លេខ​៤ ទទួល​បាន​១០០០​ដុល្លារ​។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ធ្វើ​នៅ​ថ្ងៃអាទិត្យ ស្អែក​នេះ កីឡាករ ឡុ​ង សុ​ភី ឬ នី សុ​ភី និង​កីឡាករ​ថៃ Chhouk Chhai ក៏​នឹង​ត្រូវ​ប្រកួត​គ្នា​យក​លេខ​៣​ផង​ដែរ​។

ការ​ប្រកួត​មួយ​នេះ ត្រូវ​គេ​ឃើញ​មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​ប៉ុស្តិ៍​អាស៊ី​អាគ្នេយ៍​មាន​អ្នក​ទស្សនា​ច្រើន​កកកុញ​ស្រាប់​ព្រោះតែ​ស្ថានភាព​ទីតាំង ស្របគ្នា​ដែល​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អ្នក​ប្រយុទ្ធ​កំពូល​ថាមពល​ឆេ​ម​ពាន ធ្វើ​ឡើង​ចំ​ថ្ងៃ​សម្រាក​ផង​កាន់តែ​មាន​អ្នក​ទស្សនា​កកកុញ​ថែម​ទៀត ។

កីឡាករ​កម្ពុជា​២​រូប ដែល​មានឈ្មោះ​ប្រកួត​យក​ខ្សែក្រវាត់ នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុត​ឈាម​​ជាមួយ​គ្នា ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ទាំង​២​ប៉ះ​គ្នា​ក្នុង​ការ​ប្រកួត​លើក​នេះ នឹង​ធ្វើ​ឱ្យ​កក្រើក​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ដោយ​ម្នាក់​ៗ​គ្រាន់តែ​ដឹង​ថា​នឹង​ត្រូវ​ឡើង​ប្រកួត​ប៉ះ​គ្នា គឺ​ទាំង​កីឡាករ​កម្ពុជា និង​បរទេស សុទ្ធតែ​បាន​ត្រៀមខ្លួន ហើយ​មានការ​រំពឹង​ថា​ល្អមើល​សម្រាប់​ជំនួប​មួយ​នេះ ។ កីឡាករ​ទាំង​ពីរ​បាន​បង្ហាញ​ពី​ការ​ត្រៀមខ្លួន​ច្បាស់លាស់​ខ្លាំង​ណាស់ ខណៈ​ដែល​កីឡាករ​២​រូប​ទៀត គឺ ឡុ​ង សុ​ភី ឬ នី សុ​ភី និង កីឡាករ​ថៃ Chhouk Chhai ដែល​ត្រូវ​ប៉ះ​គ្នា​យក​លេខ​៣ ក៏​នឹង​ស៊ីសាច់ហុតឈាម​មិន​ខុស​គ្នា​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា ២​រូប​ដែល​មានឈ្មោះ​ឡើង​ប្រកួត​ដណ្ដើម​ប្រាក់​រង្វាន់ និង​ខ្សែក្រវាត់​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​នេះ ទាំង​ភាគី​កម្ពុជា និង​ថៃ​សុទ្ធតែ​ជា​កីឡាករ​ជើង​ខ្លាំង ដែល​លោក​រំពឹង​ខ្ពស់​សម្រាប់​ការ​ប៉ះ​គ្នា ដោយសារ​តែ​គេ​ប៉ះ​គ្នា​ក្នុង​នាម​ដណ្ដើម​ជើងឯក និង​ប្រាក់​រង្វាន់ មិនមែន​ប្រកួត​មិត្តភាព​។

បើ​ទោះជា​គេ​ត្រូវ​ប្រឈម​នឹង​កីឡាករ​ថៃ​ល្អ​សម្រាប់​ការ​ប្រកួត​លើក​នេះ តែ​ម្នាក់​ៗ​នៅ​តែ​មាន​ទំនុកចិត្ត​ចំពោះ​សមត្ថភាព​របស់​កីឡាករ​កម្ពុជា​រូប​នេះ​ភាគច្រើន ។ លោក​យល់​ថា ម្ខាង​ៗ ពិតជា​ចង់​ឈ្នះ​ដាច់ខាត ខណៈ​ដែល​អ្នក​ណា​ឈ្នះ ក្រៅពី​បាន​មុខមាត់ និង​ទឹកប្រាក់​តម្លៃ​ខ្លួន​ក្នុង​នាម​ជា​អ្នក​ឈ្នះ​ខ្ពស់​ជាង​ហើយ ក៏​បាន​ទទួល​ទំនុកចិត្ត​ពី​អ្នកគាំទ្រ​ជាង​មុន​បន្ថែម ។ ប៉ុន្តែ​បើ​ការ​ប្រកួត​នេះ បែរជា​ចាញ់​ព្រោះតែ​ប្រកួត​មិន​បាន​ល្អ​វិញ មិន​ខុស​ពី​ត្រូវ​បាក់មុខ និង​រង​ការ​រិះគន់​ពី​អ្នកគាំទ្រ​នោះ​ទេ ។

លោក​ជឿជាក់​ថា​កីឡាករ​កម្ពុជា​គូ​នេះ នឹង​បញ្ចេញ​សមត្ថ​ភាពល្អ​ដូច​ជា​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​ដែល​គេ​ធ្លាប់​បញ្ចេញ​ឡើង​នា​ពេល​កន្លង​មក ហើយ​ពិតជា​បើក​ការ​ប្រកួត​មិន​លាក់​ដៃ ដើម្បី​ជៀស​ផុត​ពី​ការ​រិះគន់​ណាមួយ​មិន​ខាន ។ អ៊ីចឹង​ហើយ ទើប​លោក​យល់​ថា ជំនួប​រវាង​ជើង​ខ្លាំង​ទាំង​៤​នឹង​មិនធម្មតា​សម្រាប់​ការ​ប្រកួត​ទាំងមូល ដោយសារ​តែ​ភាគី​ខាង​ណា​ក៏​មិន​ចង់​បាក់មុខ ។

លោក​ថា ការ​ប្រកួត​របស់​ពួក​គេ នៅ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា ក៏​នៅ​តែ​មាន​ក្រេ​ឌី​ត តែ​ពិបាក​ទុកចិត្ត​ពី​ភាព​ខ្លាំង​១០០​ភាគរយ ដោយសារ​កីឡាករ​ថៃ​ក៏​មិនធម្មតា ។ លោក​យល់​ថា កីឡាករ​ថៃ​ជា​ដៃគូ​ខ្លាំង តែ​គេ​ក៏​មិន​ទាន់​ប្រាកដ​ដូច​គ្នា​ថា​នឹង​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​កម្ពុជា​នោះ​ដែរ ដោយសារ​តែ​បទ​ពិសោធន៍​ប្រហាក់ប្រហែលគ្នា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ