ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​មើល​ស្នាដៃ​ជន​ទុច្ចរិត នាំ​គ្នា​ជា​ប្រព័ន្ធ​​ចាប់ពី​ភូមិ​-​ឃុំ​កំពុង​ប្រើ​ល្បិច​រៀប​ចំ​ព្រៃ​រដ្ឋ​ជាង​៣០០​ហិ​កតា ថ្លៃ​ជិត​៥០​ម៉ឺន​ដុល្លារ

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ទឹក​លុយ​ជាង​៤៤៤.៦០០​ដុល្លារ​ដែល​ឈ្មួញ​ត្រៀម​បំរុង​ទុក​ទិញ​ដី​ព្រៃរបស់​រដ្ឋ ក្រោយ​ពេល​ដែល​មន្ត្រី​ខិលខូច​រៀបចំ​ឱ្យ​ពលរដ្ឋ​ឈរឈ្មោះ​ជា​ម្ចាស់​ដី ហើយ​ឱ្យ​ភូមិ​-​ឃុំ​ចុះហត្ថ​លេខា ដើម្បី​បំភ័ន្ត​ថ្នាក់ដឹកនាំ​ថា ជា​ដី​កម្មសិទ្ធិ​ពលរដ្ឋ​នោះ នឹង​ធ្លាក់​ដល់​ដៃ​ក្រុម​ឈ្មួញ ព្រម​ទាំ​មន្ត្រី​ខិលខូច​ជាក់​ជា​មិន​ខាន​ឡើយ ប្រសិនបើ​គម្រោងការ​នេះ…

ខេត្តកំពង់ស្ពឺ ៖ ទឹក​លុយ​ជាង​៤៤៤.៦០០​ដុល្លារ​ដែល​ឈ្មួញ​ត្រៀម​បំរុង​ទុក​ទិញ​ដី​ព្រៃរបស់​រដ្ឋ ក្រោយ​ពេល​ដែល​មន្ត្រី​ខិលខូច​រៀបចំ​ឱ្យ​ពលរដ្ឋ​ឈរឈ្មោះ​ជា​ម្ចាស់​ដី ហើយ​ឱ្យ​ភូមិ​-​ឃុំ​ចុះហត្ថ​លេខា ដើម្បី​បំភ័ន្ត​ថ្នាក់ដឹកនាំ​ថា ជា​ដី​កម្មសិទ្ធិ​ពលរដ្ឋ​នោះ នឹង​ធ្លាក់​ដល់​ដៃ​ក្រុម​ឈ្មួញ ព្រម​ទាំ​មន្ត្រី​ខិលខូច​ជាក់​ជា​មិន​ខាន​ឡើយ ប្រសិនបើ​គម្រោងការ​នេះ បាន​សម្រេច​។ រឿង​នេះ លោក​ឌុ​ល សុខុម មេឃុំ​តា​សាល​ស្រុក​ឱ​រ៉ា​ល់ ទទួលស្គាល់​ថា ជា​ការ​ពិត ដោយ​មាន​បញ្ជា​ពី​ថ្នាក់លើ តែ​លោក​មិន​បាន​ប្រាប់​ថា ឈ្មោះ​ជា​នរណា មាន​តួនាទី​អ្វី​នោះ​ទេ?

ដី​រដ្ឋ​ជាង 300 ហិ​កតា​នេះ គេ​ឲ្យ​ពលរដ្ឋ​ភូមិ​ដូង​ឈរឈ្មោះ​ជា​ម្ចាស់​ដី ដោយ​ឲ្យ​លុយ​ក្នុង​ម្នាក់​ពី 20 ម៉ឺន​ទៅ 40 ម៉ឺន​រៀល​។ នៅ​ពេល​មាន​ស្នាម​មេដៃ​ពលរដ្ឋ​ហើយ ទើប​ក្រុម​ឈ្មួញ​រៀបចំ​ឯកសារ​ដោយ​មានការ​ចុះហត្ថលេខា​ភូមិ​-​ឃុំ ដើម្បី​បំភ័ន្ត​ភ្នែក​ថ្នាក់ដឹកនាំ​ថា ជា​ដី​កម្មសិទ្ធិ​របស់​ប្រជា​ពលរដ្ឋ ហើយ​ក៏​ស្នើ​សុំ​ធ្វើ​ប័ណ្ណ​ដើម្បី​លក់​តែ​ម្ដង​។ ដី​ដែល​គេ​រៀប​នេះ មាន​ទំហំ 2 34​ហិ​កតា​, 168 m2 ស្ថិត​នៅ​ភូមិ​ដូង ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដោយ​មាន​អ្នក​ឈរឈ្មោះ​ជា​តំណាង​ម្នាក់ ត្រូវ​បាន​ស្គាល់​ថា ឈ្មោះ​អឹ​ល សា​រ៉ា ធ្វើការ​នៅ​សាលាឃុំ​តា​សាល​តែ​ម្ដង​។

បើ​តាម​ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​ស្រុក​ឪ​រ៉ា​ល់​មួយ​រូប​បង្ហើប​ឱ្យ​ដឹង​ថា ដី​ទាំងអស់​ដែល​គេ​រៀបចំ​បំភ័ន្ត​ថ្នាក់ដឹកនាំ ដើម្បី​លក់​នេះ គឺជា​ដី​ព្រៃរបស់​រដ្ឋ​ទាំងស្រុង តែ​ដោយសារ​មហិច្ឆតា​លោភលន់​ធ្វើ​ឲ្យ​ឈ្មួញ​មាន​ល្បិច​រៀប​គម្រោង​ជួល​ពលរដ្ឋ​ឱ្យ​ឈរឈ្មោះ​ជា​ម្ចាស់​ដី ដោយ​ឲ្យ​លុយ​ក្នុង​ម្នាក់​ចាប់ពី 20 ,30 ទៅ​40 ម៉ឺន​រៀល​ក្នុង 1 ហិច​តា ក្នុង​ការ​ឈរឈ្មោះ​។

នៅ​ពេល​ដែល​មាន​ប្រជាពលរដ្ឋ​ចូល​ឈ្មោះ​ជា​ម្ចាស់​បាន​ហើយ ទើប​គេ​រៀបចំ​ឯកសារ​ធ្វើ​លិខិត​កាន់កាប់ ដោយ​មាន​មេ​ភូមិ​មេឃុំ​ជា​អ្នក​ចុះហត្ថលេខា​លើ​លិខិត​ក្លែងបន្លំ​ទាំងនោះ​ពីក្រោម​ដល់​លើ ។ បន្ទាប់​ពី​មាន​ភូមិ​-​ឃុំ​ចុះហត្ថលេខា ហើយ​ក្រុម​ឈ្មួញ​ដែល​មាន​សេណា​រី​យ៉ូ​ច្បាស់លាស់​នោះ ចាប់ផ្ដើម​ដាក់​ពាក្យ​ស្នើ​សុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ ដើម្បី​ឱ្យ​ថ្នាក់ដឹកនាំ​មើលទៅ​ដូច​ជា ដី​ស្របច្បាប់​របស់​ពលរដ្ឋ​នៅ​ពេល​ដែល​ឯកសារ​រត់​ពីក្រោម​ដល់​លើ​ហើយ អ្នកទិញ​គេ​នឹង​គិតគូរ​លុយកាក់​ឲ្យ​ក្រុមការងារ​យក​ទៅ​ចែក​គ្នា​តាម​ឋានៈ​តូច​ធំ​។

ប្រភព​បន្ត​ថា ដី​ព្រៃ​ដែល​ក្រុម​ឈ្មួញ​រៀបចំ​ទាំង 234 ហិ​កតា​,168m2 នេះ​គឺ​គេ​ទិញ​ក្នុង​មួយ​ហិ​កតា​តម្លៃ 1900 ដុល្លារ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ