ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ពា​ននេះ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង ណាមួយវា​មាន​អាយុកាល​ចំណាស់​ជាង​១០០​ឆ្នាំហើយ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សាលាខេត្ត​បាត់ដំបង​បាន​ចេញ​សេចក្តីជូនដំណឹង​កាលពី​ថ្ងៃ​ទី​១៥ ខែធ្នូ នេះ​ថា សុំ​ផ្អាក​ការ​ឆ្លងកាត់ សុំ​រុះរើ សុំ​ជួសជុល កែ​លម្អ លើកកម្ពស់​ឲ្យ​ទឹក​ហូរ…

ខេត្តបាត់ដំបង ៖ សាលាខេត្ត​បាត់ដំបង​បាន​ចេញ​សេចក្តីជូនដំណឹង​កាលពី​ថ្ងៃ​ទី​១៥ ខែធ្នូ នេះ​ថា សុំ​ផ្អាក​ការ​ឆ្លងកាត់ សុំ​រុះរើ សុំ​ជួសជុល កែ​លម្អ លើកកម្ពស់​ឲ្យ​ទឹក​ហូរ ដោយ​ប្រើ​វិធី​ជួសជុល​ដូច​ដើម បើ​មិន​វាយ​ចោល ឬ​ជួសជុល​កែ​លម្អរ​ទេ គឺ​វា​នឹង​បាក់​ពុក​ផុយ​មាន​គ្រោះថ្នាក់ ព្រោះ​អាយុ​ស៊ីម៉ងត៍​មាន​តែ​១០៣​ឆ្នាំ​ហើយ គឺ​កសាង​ពី​ឆ្នាំ​១៩១៦ ដល់​ឆ្នាំ​២០១៩ សព្វ​ថ្ងៃនេះ ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​បដិសេធ​សំណើរ រដ្ឋបាល​បាត់ដំបង​ក្នុង​ការ​ស្នើ​សុំ​វាយ​កម្ទេច​ស្ពានថ្ម​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​មុខ​សាលាខេត្ត ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ខណៈ​ស្ពាន​នេះ​មាន​អាយុកាល​ចំណាស់​ជាង​១០០​ឆ្នាំ និង​ត្រូវ​បាន​កសាង​ឡើង​ក្នុង​សម័យ​អាណានិគមនិយម​បារាំង ។ ក្នុង​លិខិត​ផ្ញើ​ជូន​លោក ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​ក្រសួង​វប្បធម៌​បាន​ស្នើ​សុំ​អ្នកជំនាញ​ពិនិត្យ​លើ​សំណើសុំ​រុះរើ​ស្ពាន​សម័យ​បារាំង ស្ថិត​នៅ​មុខ​សាលាខេត្ត​បាត់ដំបង ។

ក្នុង​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​បាន​បាន​សរសេរ​ថា រដ្ឋបាល​ខេត្តបាត់ដំបង​ពុំគួរ​រុះរើ​ស្ពានថ្ម​ចាស់​សម័យ​បារាំង​នោះ​ទេ ដោយសារ​ស្ពាន​នេះ​មាន​អាយុកាល​ដ៏​ចំណាស់​ជាងគេ ជាប់​ជា​សំណង់​បេតិកភណ្ឌ​ក្នុង​ទីក្រុង​នៅ​សល់​តែ​មួយ​គត់​ក្នុង​ខេត្តបាត់ដំបង​នេះ ។

ក្នុង​នោះ​ដែរ លោក ខាន់ ម៉ា​ណេ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេ​ង និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង​បាន​បញ្ជាក់​ថា សម្តេច​ក្រឡាហោម​គ្មាន​គំរោង​វាយ​ស្ពានថ្ម​ចាស់​ដែល​ទ្រុឌទ្រោម​នោះ​ទេ យើង​នឹង​អភិរក្ស​ជា​បេ​តិក​ភ័​ណ្ឌ​ជាតិ ។

ដើម្បី​សម្រួល​ចរាចរណ៍​ដែល​ចាប់ផ្តើម​កកស្ទះ​ម្តងម្កាល​នៅ​ក្នុង​ក្រុង​បាត់ដំបង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេ​ង ឲ្យ​ជំនាញ​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​រក​ប្រភព​ថវិកា ដើម្បី​សាងសង់​ស្ពាន​មួយទៀត​ជិត​គ្នា ។ ល្ងាច​ថ្ងៃ​ទី​១៩ ខែធ្នូ​កន្លង​មក រដ្ឋបាល​ខេត្តបាត់ដំបង​បាន​ធ្វើ​សេចក្តីជូនដំណឹង​បន្ថែម​ស្តី​ពី​ការ​ហាមឃាត់​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពានថ្ម​ចាស់​ទាំង​មធ្យោបាយ​ធ្វើ​ដំណើរ និង​ថ្មើរជើង​ដោយសារ​ស្ពាន​មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​បែក​ប្រេះស្រាំ​ខ្លាំង ។

ចំពោះ​មុខក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ចុះ​ត្រួតពិនិត្យ​ហើយ និង​រក​ថវិកា​ដើម្បី​ជួសជុល​ថែទាំ​ស្ពានថ្ម​ចាស់​នេះ ។ មួយវិញទៀត​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អំពាវនាវ​សប្បុរសជន​ក្នុងស្រុក​របស់​យើង​ក្នុង​ការ​សាងសង់​ស្ពាន​ថ្មី​មួយ​បន្ថែម​ទៀត នៅ​ក្បែរ​ស្ពានថ្ម​ចាស់​ដែល​មាន​រចនា​បទ​ប្រហាក់ប្រហែល​គ្នា ដើម្បី​ជួយ​សម្រួលការ​ចរាចរណ៍​ទាំង​ការ​ដឹក​ជញ្ជូន និង​ការ​ធ្វើ​ដំណើរ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ