ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណី​យដ្ឋា​ន​ទឹកធ្លាក់​«​ប​រយ៉ា​ខា​»​កំពុង​ល្បី​រន្ទឺ​ឃើញ​ហើយ​ចង់ទៅ​លេង

4 ឆ្នាំ មុន

តាម​ប្រភព​គេហទំព័រ​ផ្លូវការ​របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន រមណី​ដ្ឋា​ន​ទឹកធ្លាក់​ចម្ការ​ខ្នុរ ឬ គេ​ហៅ​ថា «​ប​រយ៉ា​ខា​» ជា​រមណីយដ្ឋាន​កែ​ច្នៃ​មួយ​កន្លែង​កំពុង​តែ​ល្បី​រន្ទឺ មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ចូល​ទៅ​លេង​កំសាន្ត​យ៉ាងច្រើន​កុះករ ទាំង​ភ្ញៀវ​ជាតិ និង​បរទេស…

តាម​ប្រភព​គេហទំព័រ​ផ្លូវការ​របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន រមណី​ដ្ឋា​ន​ទឹកធ្លាក់​ចម្ការ​ខ្នុរ ឬ គេ​ហៅ​ថា «​ប​រយ៉ា​ខា​» ជា​រមណីយដ្ឋាន​កែ​ច្នៃ​មួយ​កន្លែង​កំពុង​តែ​ល្បី​រន្ទឺ មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ចូល​ទៅ​លេង​កំសាន្ត​យ៉ាងច្រើន​កុះករ ទាំង​ភ្ញៀវ​ជាតិ និង​បរទេស ។

រមណីយដ្ឋាន​នេះ​ផង​ដែរ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ថ្វីដៃ​របស់​ក្រុម​គ្រួសារ​មួយ​ហើយ​ដាក់​ឈ្មោះ​ថា រមណីយដ្ឋាន​«​ចម្ការ​ខ្នុរ​» ឬ​ហៅ​ថា​រមណីយដ្ឋាន​«​ទឹកជ្រោះ​ប​រយ៉ា​ខា​» ដែល​ស្ថិត​នៅ​ជាប់​នឹង​មាត់ជ្រោះ​ក្នុងភូមិ​បរ​ហ៊ុយ​ត្បូង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដែល​វា​រំលេច​ទៅ​ដោយ​ទេសភាព​ទឹកជ្រោះ​ដ៏​ត្រជាក់​លាយឡំ​ជាមួយនឹង​ទោង​ដែល​ត្រូវ​បាន​គេ​រៀប​ដាក់​នៅ​លើ​ផ្លូវទឹក​ហូរ​សាក​សម​សម្រាប់​អ្នក​ដែល​ចង់​លំហែកាយ និង​អ្នក​ចូល​ចិត្ត​ថតរូប (Selfie) ជាមួយនឹង​ទេសភាព​ធម្មជាតិ​ពិត​ៗ និង​មាន​កន្លែង​សម្រាប់​អង្គុយ​ញាំ​អី​ជាប់​នឹង​មាត់ជ្រោះ​ផង​ដែរ ។

បើសិនជា​ចង់​ធ្វើ​ដំណើរ​ទៅ​លេង​រមណីយដ្ឋាន​ចម្ការ​ខ្នុរ​នេះ គឺ​ត្រូវ​ចេញពី​ទីរួមខេត្ត​បាត់ដំបង កាត់​តាម​ជើងភ្នំ​សំពៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧​ឆ្ពោះទៅ​ទិស​ខាងលិច ដែល​មាន​ចម្ងាយ​ប្រហែល​ជាង​៨០​គីឡូម៉ែត្រ​ដល់​ក្រុងប៉ៃលិន រួច​ហើយ​បន្ត​ធ្វើ​ដំណើរ​ទៅ​ទិស​ខាងលិច​ឆៀង​ទៅ​ខាងត្បូង​ចម្ងាយ​ពី​ក្រុងប៉ៃលិន​ប្រហែលជា​៥​ទៅ​៦​គីឡូម៉ែត្រ ដោយ​ឆ្លងកាត់​តាម​ផ្លូវលំ​មួយ​កន្លែង​នឹង​អាច​ទៅ​រក​ឃើញ​រមណីយដ្ឋាន​នោះ​ហើយ ៕

កែសម្រួល​ដោយ ៖ សំណាង