ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ទៅ​សាលាដំបូង ពាក់ព័ន្ធ​ករណី​គ្រឿងញៀ.ន​៣​គីឡូ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៩ បុរស​ជា​ជាតិ​ស្បែក​ខ្មៅ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូន​ទៅ​សាលាដំបូង​ពាក់ព័ន្ធ​រក្សា​ទុក និង​ជួញ​គ្រឿងញៀន​ប្រមាណ​៣​គីឡូក្រាម ។ ជនសង្ស័យ​ឈ្មោះ FRANK…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៩ បុរស​ជា​ជាតិ​ស្បែក​ខ្មៅ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូន​ទៅ​សាលាដំបូង​ពាក់ព័ន្ធ​រក្សា​ទុក និង​ជួញ​គ្រឿងញៀន​ប្រមាណ​៣​គីឡូក្រាម ។

ជនសង្ស័យ​ឈ្មោះ FRANK UBALE អាយុ​៥០​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា មុខរបរ​មិន​ពិតប្រាកដ និង​បាន​មក​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​លេខ​៩ ជាន់​ទី​១ ផ្លូវ​បេតុង​លេខ​១៩ ភូមិ​ត្រពាំង​ថ្លឹង​៤ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជឹ​ម ឫ​ទ្ធី សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ មាន​លោក​វរសេនីយ៍ទោ ប៉ាន់ សុភាព ជា​នាយការិយាល័យ បាន​ធ្វើការ​បង្ក្រាប​ជាក់ស្តែង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែធ្នូ នៅ​ចំណុច​ផ្លូវ​បេតុង នឹង​បន្ទប់​ជួល​ខាងលើ បន្ទាប់​ពី​មានការ​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​៣​ខែ ។

នៅ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា គ្រឿងញៀន​ប្រមាណ​៣​គីឡូក្រាម​នោះ​គឺ​ពិតជា​របស់​ខ្លួន​ប្រាកដ​មែន ដែល​បាន​រក្សា​ទុក​សម្រាប់​ជួញដូរ និង​ចែកចាយ ក្នុងភូមិ​សាស្ត្រ​លើ​ទីផ្សារ​ងងឹត​ក្នុង​រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​បាន​សារភាព​ទៀត​ថា ខ្លួន​មាន​បក្ខពួក​ចំនួន​២​នាក់​ទៀត​ជា​ជនជាតិ នី​ហ្សេ​រី​យ៉ា ដែល​បាន​រកស៊ី​ជួញដូរ​គ្រឿងញៀន​ជាមួយ​គ្នា តែ​បក្ខពួក​ទាំង​២​នាក់​នោះ​កំពុង​រត់គេច​ខ្លួន ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ