ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឆ្នាំ​ឆុង​ត្រូវ​រៀបចំ​ជីវិត​គ្រួសារ​ដូច​ម្តេច​ដើម្បី​ឱ្យ​មាន​សុភមង្គល ?

4 ឆ្នាំ មុន

រឿង​ឆ្នាំ​ឆុង​នេះ​ប្រជាជន​ចិន និង​កូនចៅ​ខ្មែរ​កាត់​ចិន​មាន​ជំនឿ​ខ្លាំង​ណាស់ ដោយ​យល់​ថា ការ​រកស៊ី​មិន​ឡើង ប្តី​ប្រពន្ធ​ចេះ​តែ​រកាំរកូស​នឹង​គ្នា កូនចៅ​មាន​ជំងឺ​ដ​ង្កា​ត់​ក៏​មក​អំពី​ឆ្នាំ​ឆុង​នេះឯង ។ ដូច្នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​ឆ្នាំ​ឆុង​ឱ្យ​ក្លាយទៅជា​ឆ្នាំ​មហា​សំណាង មាន​លាភ​មាន​ជ័យ មាន​រស្មី​នៃ​ជីវិត​ស្ថិត​ក្នុង​សិរី​មង្គល…

រឿង​ឆ្នាំ​ឆុង​នេះ​ប្រជាជន​ចិន និង​កូនចៅ​ខ្មែរ​កាត់​ចិន​មាន​ជំនឿ​ខ្លាំង​ណាស់ ដោយ​យល់​ថា ការ​រកស៊ី​មិន​ឡើង ប្តី​ប្រពន្ធ​ចេះ​តែ​រកាំរកូស​នឹង​គ្នា កូនចៅ​មាន​ជំងឺ​ដ​ង្កា​ត់​ក៏​មក​អំពី​ឆ្នាំ​ឆុង​នេះឯង ។ ដូច្នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​ឆ្នាំ​ឆុង​ឱ្យ​ក្លាយទៅជា​ឆ្នាំ​មហា​សំណាង មាន​លាភ​មាន​ជ័យ មាន​រស្មី​នៃ​ជីវិត​ស្ថិត​ក្នុង​សិរី​មង្គល កំពូល​ហោរ​ចិន​សែ​សូម​បង្ហាញ​វិធានការ​ដ៏​មាន​ប្រសិទ្ធ​ដូច​តទៅ ។

អ្នក​កើត​ឆ្នាំរោង​ទៅ​រៀប​ការ​ជាមួយនឹង​អ្នក​កើត​ឆ្នាំរកា នោះ​បញ្ជាក់​ថា ឆ្នាំ​របស់​អ្នក​ទាំង​ពីរ​ឆុង​នឹង​គ្នា​ហើយ ដូច្នេះ​គួរ​រៀបចំ​ក្បាល​គ្រែ​គេង​របស់​អ្នក​ទាំង​ពីរ​បែរ​ទៅ​ទិសឧត្តរ ឬ​ទិសបូព៌ ពណ៌នាំលាភ ខៀវ លេខនាំសំណាង 506 នោះ​ទេវតា​រក្សា​ទិស​នឹង​ថែរក្សា​លោក​អ្នក​ឱ្យ​មាន​សិរី​សួស្តី ។

បើ​អ្នក​កើត​ឆ្នាំខាល ហើយ​ម្នាក់​ទៀត​កើត​ឆ្នាំមមែ ដំណើរ​ជីវិត​របស់​អ្នក​ទាំង​ពីរ​មិនសូវ​ល្អ​ទេ គួរ​រៀបចំ​ដាក់​ក្បាល​គ្រែ​គេង​បែ​ទៅ​ទិស​កើត ឬ​ទិស​ត្បូង ពណ៌នាំលាភ ក្រហម លេខនាំសំណាង 207 ទេវតា​ជា​សិរី​នឹង​ថែរក្សា​លោក​អ្នក ។

អ្នក​ទាំង​ពីរ​កើត​ឆ្នាំរកា និង​ច រៀប​ការ​ជាមួយ​គ្នា ឆ្នាំ​អ្នក​ទាំង​ពីរ​នឹង​ឆុង​គ្នា​ហើយ ដំណោះស្រាយ​គួរ​រៀបចំ​ដាក់​ក្បាល​គ្រែ​គេង​នៅ​ទិសឦសាន ឬ​ទិសនិរតី ពណ៌នាំលាភ ប្រផេះ លេខនាំសំណាង 360 ទេវតា​ជា​សិរី​នឹង​ថែរក្សា​លោក​អ្នក​ឱ្យ​មាន​លាភ​សំណាង ។

បើ​អ្នក​កើត​ឆ្នាំវក រៀប​ការ​ជាមួយនឹង​អ្នក​កើត​ឆ្នាំកុរ ជើង​លេខ​ប្រាប់​ថា ឆ្នាំ​អ្នក​ទាំង​ពីរ​មិន​គាប់ប្រសើរ​ទេ គួរ​រៀបចំ​ក្បាល​គ្រែ​គេង​នៅ​ទិសអាគ្នេយ៍ ឬ​ទិសពាយ័ព្យ ពណ៌នាំលាភ ទឹកក្រូច លេខនាំសំណាង 890 នោះ​ទេវតា​ជា​សិរី​នឹង​នាំ​ជោក​លាភ លើក​ដួង​រាសី​ដល់​លោក​អ្នក ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ