ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិល្បករ​កុះករ​ចូលរួម​ថត​ត្រៀម​កម្មវិធី​ខួប​លើក​ទី​៤១ ទិវា​ជ័យជម្នះ​៧​មក​រា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង តារាចម្រៀង និង​ពិធីករ​មក​ពី​បណ្តា​ទូរទស្សន៍​នានា​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​ជា​ច្រើន​កុះករ បាន​ជួបជុំ​គ្នា​ដើម្បី​ផលិតកម្ម​វិធី​សិល្បៈ​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៤១ នៃ​ថ្ងៃជ័យ​ជម្នះ​៧​មក​រា ឆ្នាំ​១៩៧៩ -៧​មក​រា ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង តារាចម្រៀង និង​ពិធីករ​មក​ពី​បណ្តា​ទូរទស្សន៍​នានា​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​ជា​ច្រើន​កុះករ បាន​ជួបជុំ​គ្នា​ដើម្បី​ផលិតកម្ម​វិធី​សិល្បៈ​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៤១ នៃ​ថ្ងៃជ័យ​ជម្នះ​៧​មក​រា ឆ្នាំ​១៩៧៩ -៧​មក​រា ឆ្នាំ ២០២០​។ កម្មវិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ចាប់ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៩​នេះ នៅ​ស្ថានីយទូរទស្សន៍​ថោ​ន​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។

កម្មវិធី​នេះ ត្រូវ​បាន​ផលិត និង​រៀបចំ​ដោយ​សមាគម​ទូរទស្សន៍​កម្ពុជា ក្រោម​ការ​ដឹកនាំ​ផលិត​ដោយ​លោក ម៉ៅ អា​យុទ្ធ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​មា​គម​នេះ​ផង​ដែរ​។ ស្ថិត​ក្នុង​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ សិល្បករ​ប្រុស​ស្រី​ល្បីឈ្មោះ​ជា​ច្រើន ពិសេស​តារាចម្រៀង​ល្បី​ៗ​បាន​បង្ហើរ​សំនៀង​យ៉ាង​ពីរោះ​។

តារាចម្រៀង​អ្នកស្រី ហ៊ឹ​ម ស៊ី​វន បាន​លើក​ឡើង​ថា អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​អ្នកស្រី​តែង​ចូលរួម​កម្មវិធី​ជួបជុំ​សិល្បករ​ដូច​គ្នា​នេះ​។ អ្នកស្រី​ថា អ្នកស្រី​ពិតជា​ចង​ចាំ​ជា​និច្ច​នូវ​មហា​ឧ​ក្រិត​កម្ម​នៃ​របប​ប្រល័យ​ពូជ​សា​សប៉ុល​ពត និង​ធ្វើ​ឲ្យ​អ្នកស្រី​កំព្រា​ឪពុក​ចាប់តាំងពី​វ័យ​កុមារ ដែល​គ្រានោះ​អ្នកស្រី​ទើប​មាន​វ័យ ៥​ឆ្នាំ​ប៉ុណ្ណោះ​។

ជាមួយ​គ្នា​នេះ​អ្នកស្រី​ក៏​ចង​ចាំ​ជា​និច្ច​នូវ​គុណូបការៈ​នៃ​ថ្ងៃជ័យ​ជម្នះ ៧​មក​រា ដែល​បាន​សង្គ្រោះ​ជាតិ និង​ប្រជាជន​កម្ពុជា​ឲ្យ​រស់រាន​មានជីវិត​ឡើង​វិញ​។ អ្នកស្រី​ក៏​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ជា​ច្រើន​ទៀត ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត ជីវិត​ទៅ​ប្តូរ​យក​សន្តិភាព ហើយ​សន្តិភាព​នេះ​បាន​នាំ​មក​នូវ​ការ​អភិវឌ្ឍន៍ ភាព​សុខសាន្ត សម្បូរ​សប្បាយ​រុងរឿង​។

អ្នកស្រី​លើក​ឡើង​ដែរ​ថា ការ​ជួបជុំ​សិល្បករ​នៅ​គ្រានេះ ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​សាមគ្គីភាព ការ​ស្រលាញ់​​រាប់អាន​គ្នា​ទៅ​វិញ​ទៅ​មក​ក្រោម​ម្លប់​សន្តិភាព​។ អ្នកស្រី​នឹង​នៅ​តែ​បន្ត​រក្សា​ជំហរ​ចូលរួម​គាំទ្រ​កម្មវិធី​នេះ​ជា​បន្តបន្ទាប់​ទៀត​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ