ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​អតីត​ថៅកែ​យានដ្ឋាន​ជួសជុល​រថយន្ត​មែរ​សឺ​ដេ​ស​ដ៏​ល្បីឈ្មោះ​ទៅ​តុលា​ការ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អតីត​ថៅកែ​យានដ្ឋាន​ជួសជុល​រថយន្ត​មែរ​សឺ​ដេ​ស​ដ៏​ល្បីឈ្មោះ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខាងកើត​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា និង​បក្សពួក កាលពី​ព្រឹក​ថ្ងៃ​២០ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អតីត​ថៅកែ​យានដ្ឋាន​ជួសជុល​រថយន្ត​មែរ​សឺ​ដេ​ស​ដ៏​ល្បីឈ្មោះ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខាងកើត​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា និង​បក្សពួក កាលពី​ព្រឹក​ថ្ងៃ​២០ ខែធ្នូ ឆ្នាំ​២០១៩​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ពី​បទ «​ក្លែងបន្លំ​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ គាន គឹ​ម​លាង​» ។

សេចក្តីរាយការណ៍​បន្ត​ថា ថៅកែ​យានដ្ឋាន​មែរ​សឺ​ដេ​ស​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​នេះ ឈ្មោះ ចាន់ វិទូ និង​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ ទួង សីហា ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ជនជាប់សង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​នគរបាល​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៧ ខែធ្នូ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក កែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

បើ​តាម​ដីកា​របស់​ស្ថាប័ន​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ទៅ​សា​ម៉ី​ខ្លួន​ឲ្យ​បង្ហាញមុខ​នៅ​នាយកដ្ឋាន​នគរបាល​សន្តិសុខ​ផ្ទៃក្នុង នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៩ ក៏​ប៉ុន្តែ​ដោយសារ​ជនសង្ស័យ​រូប​នេះ​មាន​បំណង​ចង់​គេចវេស​ចំពោះ​ដីកា​នោះ ទើបត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​មុន​ការ​កំណត់​តែ​ម្តង ។

ក្រោយ​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់​ជូន​លោក​ព្រះរាជអាជ្ញា ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។ ហើយ​ជនសង្ស័យ​កំពុង​ស្ថិត​នៅ​ដំណាក់កាល​ស្ថា​ប័​យ​អយ្យការ​ធ្វើការ​សាកសួរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ