ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣​នៅ​កំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២០

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​ប្រកាស​ជា​ផ្លូវការ​ថា កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៦-១៧ ខែវិច្ឆិកា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​ប្រកាស​ជា​ផ្លូវការ​ថា កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៦-១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​រាជធានី​ភ្នំពេញ ក្រោម​មូលបទ «​ការ​ពង្រឹង​ពហុភាគី​និយម​ដើម្បី​កំណើន​រួម​គ្នា​» ។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បង្ហាញ​វី​ដេ​អូ​រយៈពេល​បី​នាទី ស្ដី​ពី​ការ​ប្ដេជ្ញា និង​ការ​ត្រៀមខ្លួន​របស់​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ ។ ការ​លើក​ឡើង​របស់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​បាន​ទទួល​ការ​សារ​ទរ​យ៉ាង​ខ្លាំង​ពី​សំណាក់​រដ្ឋមន្ត្រី ការ​បរទេស​អាស៊ី​-​អឺរ៉ុប និង​អ្នកចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៤ ។

លោក​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​ជម្រាប​ជូន​អង្គប្រជុំ​ផង​ដែរ​ថា កម្ពុជា​ក៏​នឹង​រៀបចំ​ព្រឹត្តិការណ៍​ក្រៅ​កិច្ចប្រជុំ​កំពូល​ចំនួន​០៧ រួម​មាន (១) កិច្ចប្រជុំ​ភាព​ជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប (២) វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប (៣) កិច្ចប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​វ័យក្មេង​មូលនិធិ​អាស៊ី​-​អឺរ៉ុប (៤) វេទិកា​តុមូល​និពន្ធ​នាយក​មូលនិធិ​អាស៊ី​-​អឺរ៉ុប (៥) វេទិកា​ការងារ​អាស៊ី​-​អឺរ៉ុប (៦) វេទិកា​ប្រជាជន​អាស៊ី​-​អឺរ៉ុប និង​(៧) មហោស្រព​វប្បធម៌​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប ។

ជា​កិច្ចបញ្ចប់​អង្គប្រជុំ​ទាំងមូល​សំដែង​ការ​សារ​ទរ និង​រង់ចាំ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ នៅ​រាជធានី​ភ្នំពេញ ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ទីក្រុង​ម៉ា​ឌ្រី​ត ប្រទេស​អេ​ស្ប៉ា​ញ ។ រដ្ឋមន្ត្រី​ការ​បរទេស​បាន​បញ្ជាក់​ជា​ថ្មី​ម្តងទៀត​នូវ​ការ​គាំទ្រ​គោលការណ៍​ស្នូល​របស់ ASEM មាន​ជា​អាទិ៍ កិច្ច​សន្ទនា ភាព​ក្រៅផ្លូវការ​ភាព​បត់បែន​សមភាព និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ឈរ​លើ​ស្មារតី​នៃ​ការ​ឯកភាព​គ្នា ភាព​ជា​ដៃគូ​ស្មើភាព និង​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក ៕

កែសម្រួលដោយ