ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ផ្ទះ និង​តូប​លក់ដូរ​របស់​ពលរដ្ឋ​ទាំង​ព្រលឹម​នៅ​ក្រុងព្រះសីហនុ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​បាន​ឆាប​ឆេះ​ផ្ទះ​ពលរដ្ឋ និង​តូប​លក់​ចាប​ហ៊ួ​យ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ កាលពី​ម៉ោង​៤​កន្លះ​ទៀប​ភ្លឺ ត្រូវ​នឹង​ព្រឹក​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៩​នេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​បាន​ឆាប​ឆេះ​ផ្ទះ​ពលរដ្ឋ និង​តូប​លក់​ចាប​ហ៊ួ​យ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ កាលពី​ម៉ោង​៤​កន្លះ​ទៀប​ភ្លឺ ត្រូវ​នឹង​ព្រឹក​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៩​នេះ នៅ​ចំណុច​ខាងលិច​ស្ពាន​សេ​តេ ចម្ងាយ​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​០២ សង្កាត់​០៣ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​។

បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ខណៈ​ពេល​អគ្គិភ័យ​កំពុង​ឆាបឆេះ​ភ្លាម​ៗ​នោះ បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ដោយ​ក្នុង​នោះ​រួម​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រសួងមហាផ្ទៃ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​កងរាជអាវុធហត្ថ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​កំពង់​ផែ​ស្វ​យ័​ត្ន ដោយ​ចូលរួម​សហការ​អន្តរាគមន៍​ពន្លត់ភ្លើង​ឱ្យ​រលត់​ទៅ​វិញ​ទាន់​ពេលវេលា​។

បច្ចុប្បន្ន ករណី​អគ្គិភ័យ​ខាងលើ​នេះ បាន​រលត់​ទៅ​វិញ​ទាំងស្រុង​ហើយ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា បណ្តាល​មក​ពី​មូលហេតុ​អ្វី​នៅឡើយ​ទេ ។ ក្រៅពី​ឆេះ​ដំបូលផ្ទះ និង​ខូចខាត​សម្ភារៈ​លក់​ចាប់​ហ៊ួ​យ​អស់​មួយ​ចំនួន ហើយ​ករណី​នេះ​មិន​មាន​មនុស្ស​រង​គ្រោះ និង​បណ្តាល​ឱ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​ក្បែរ​នោះ​ឡើយ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ