ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ភាពរឹងមាំ​នៃ​កំណើនសេដ្ឋកិច្ច​បង្ហាញ​ថា កម្ពុជា​កំពុង​ធ្វើ​ដំណើរ​ផ្លូវត្រូវ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ភាពរឹងមាំ​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​បាន​បង្ហាញ​ថា កម្ពុជា​បាន​កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវត្រូវ ។ សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​មុន​នេះ​យ៉ាង​ដូច្នេះ​ថា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ភាពរឹងមាំ​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​បាន​បង្ហាញ​ថា កម្ពុជា​បាន​កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវត្រូវ ។ សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​មុន​នេះ​យ៉ាង​ដូច្នេះ​ថា « សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ ? នៅ​សល់​តែ​១១​ថ្ងៃ​ទៀត​ឆ្នាំ​ថ្មី​២០២០​នឹង​មក​ដល់ ។

សុខ​សន្តិភាព និង​ភាពរឹងមាំ​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​សព្វថ្ងៃ គឺ​បាន​បង្ហាញ​ច្បាស់​ថា កម្ពុជា​យើង​កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវត្រូវ​ពិតប្រាកដ​» ។ ជាមួយ​គ្នា​នោះ​ដែរ ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​ថ្លែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​សប្បុរ​ជន​ទាំងអស់ , ក្រុមហ៊ុន​ឯកជន​នានា​, អង្គការ​, សមាគម​, ទាំង​ក្នុង និង​ក្រៅប្រទេស​ដែល​បាន​ចូលរួម​វិភាគទាន​ជា​សម្ភារៈ និង​ថវិកា​ក្នុង​ការ​សាងសង់​មន្ទីរពេទ្យ​កាល់​ម៉ែ​តរបស់​កម្ពុជា​ឲ្យ​ក្លាយជា​មន្ទីរពេទ្យ​គំរូ​ជាតិ​ឈានមុខ​នៅ​កម្ពុជា ដើម្បី​បម្រើសេវា​សុខាភិបាល​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត ។

សម្តេច​បន្ត​ថា ទន្ទឹម​នឹង​នេះ​ដែរ ខ្ញុំ​សូម​អរគុណ​ដល់​បងប្អូន និង​កូនក្មួយ​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​បាន​ផ្ញើ​សារ​ចូលរួម​ផ្តល់​នូវ​កម្លាំងចិត្ត និង​ក្តី​ស្រឡាញ់​រាប់អាន​ដល់​ខ្ញុំ និង​ក្រុម​គ្រួសារ​ក្នុង​ពេល​ដ៏​លំបាក​បំផុត​នេះ ហើយ​ព្រមទាំង​បាន​ជូនពរ​ដល់​ម្តាយក្មេក​ខ្ញុំ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ឲ្យ​បាន​ឆាប់​ជា​សះស្បើយ ដើម្បី​ជា​ម្លប់​ដ៏​កក់ក្តៅ​សម្រាប់​កូនចៅ​ទាំងអស់​គ្នា ។

ក្នុង​គោលបំណង​គិត​គុ​រ​ដល់​ប្រជាពលរដ្ឋ​សម្តេច​ក៏​បាន​បញ្ជាក់​ថា យ៉ាង​ដូច្នេះ​ថា ៖«​ខ្ញុំ​សូម​ជូនពរ​ដល់​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ទាំងអស់​មាន​សុខភាព​ល្អ និង​ជួប​តែ​សេចក្តីសុខ និង​សំណាង​ល្អជា​និច្ច ជា​ពិសេស​នៅ​ក្នុង​ឆ្នាំ​ថ្មី​២០២០​ខាង​មុខ​នេះ​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ