ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក​ឆ្ងាយ​ពី​សិល្បៈ​អស់​រាប់​ឆ្នាំ កែវ កល្យាណ បង្ហាញ​កូនស្រី​ដើរ​តាម​គន្លង​ម្តាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង កែវ កល្យាណ ដែល​បាន​ចាក​ឆ្ងាយ​ពី​វិ​ថី​សិល្បៈ​អស់​រាប់​ឆ្នាំ​មក​ហើយ​នោះ នៅ​តែ​មិន​បាន​បង្ហាញ​តម្រុយ​ចូល​បម្រើ​វិ​ថី​ចាស់​មួយ​នេះ​ទៀត​នោះ​ទេ ទោះ​មានការ​ចង់​ឃើញ​​ស្នាដៃ​សម្តែង​ឡើង​វិញ​បែប​ណា​។ អ្នក​នាង​ត្រូវ​គេ​និយាយ​ថា អាច​នឹង​ឈប់​សិល្បៈ​ទាំង​ស្រុង…

រាជធានី​ភ្នំពេញ ៖ អ្នក​នាង កែវ កល្យាណ ដែល​បាន​ចាក​ឆ្ងាយ​ពី​វិ​ថី​សិល្បៈ​អស់​រាប់​ឆ្នាំ​មក​ហើយ​នោះ នៅ​តែ​មិន​បាន​បង្ហាញ​តម្រុយ​ចូល​បម្រើ​វិ​ថី​ចាស់​មួយ​នេះ​ទៀត​នោះ​ទេ ទោះ​មានការ​ចង់​ឃើញ​​ស្នាដៃ​សម្តែង​ឡើង​វិញ​បែប​ណា​។ អ្នក​នាង​ត្រូវ​គេ​និយាយ​ថា អាច​នឹង​ឈប់​សិល្បៈ​ទាំង​ស្រុង ហើយ​ក្នុង​សមាជិក​របស់​អ្នក​នាង​ប្រហែលជា​គ្មាន​វត្តមាន​អ្នក​ណា​ស្នង​ឡើយ​។

យ៉ាងណាមិញ ផ្ទុយ​ពី​ការ​យល់​ឃើញ អ្នក​នាង​ស្រាប់តែ​ជម្រុញ​កូនស្រី​ដ៏​ស្រស់​សោភា ទើប​ពេញ​វ័​ញ​ឱ្យ​បម្រើ​សិល្បៈ​។ មានការ​ភ្ញាក់ផ្អើល​តែ​ម្តង នៅ​ពេល​កំពុង​តែ​ថត​កម្មវិធី​អបអរ​ទិវា​ជ័យ​ជំនះ​៧​មក​រា ពី​សមាគម​ទូរទស្សន៍​ក្នុង​ទីតាំង​បរិវេណ​ទូរទស្សន៍​ថោ​ន កាលពី​រសៀល​ថ្ងៃ​ទី​១៨ ធ្នូ ឆ្នាំ​២០១៩​នោះ គេ​ឃើញ​មាន​អ្នកស្រី កែវ កល្យាណ ចូលរួម​។ ប៉ុន្តែ​បែរជា ទទួល​ដំណឹង​ថា អ្នកស្រី​នាំ​កូនស្រី​របស់​ខ្លួន​ចូល​សម្តែង ក្លាយជា​ប្រធានបទ​ថ្មី​មួយទៀត​ក្នុង​បរិយាកាស​នោះ​តែ​ម្តង​។

ជាមួយ​គ្នា​នេះ បណ្តា​សិល្បករ​ជា​ច្រើន​តាម​សួរនាំ ខ្លះ​សម្តែង​ការ​នឹករលឹក​អ្នកស្រី ហើយ​ខ្លះ​លាន់​មាត់​ថា កូនស្រី​របស់​គាត់​ពិតជា​មាន​រូប​សម្រស់​បាន សាច់​ស​ត្រេ មុខ​សមជា​តារា​ម្នាក់ មើល​យូរ​ដូច​កូនកាត់​ឥណ្ឌា​។ ម្ល៉ោះហើយ​អ្នក​នាង​កល្យាណ បិទ​មាត់​មិន​ជិត​នោះ​ទេ ពេល​ឃើញ​តារា​រលក​ក្រោយ​ជំរាបសួរ​រៀមច្បង ហើយ​សរសើរ​កូន​អ្នកស្រី​ពី​មួយ​ទៅ​មួយ​។

ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់​អ្នកស្រី កែវ កល្យាណ បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ដោយ​ផ្ទាល់​ថា​៖ កូនស្រី​រូប​នេះ​មានឈ្មោះ​ថា កែវ ឡា​វី​ញ មាន​វ័យ​២០​ឆ្នាំ ជា​កូន​បង មាន​ប្អូនប្រុស​ម្នាក់​ទៀត​។ ឡា​វី​ញ​មាន​និស្ស័យ​ចូល​ចិត្ត​សិល្បៈ​តាំងពី​យូរ​មក​ហើយ ដោយ​កូនស្រី​រូប​នេះ​របៀប​ទម្រង់​ពិធី​ការិនី ការ​ដើរ​បង្ហាញ​ម៉ូ​ដ និង​សម្តែង​។

អ្នក​នាង​បន្ត​ថា «​ទប់​អារម្មណ៍​គាត់​សិន មុន​ៗ​គាត់​ចង់​ចូល​សិល្បៈ​យូរ​ដែរ ប៉ុន្តែ​បង្វែរ​ឱ្យ​គាត់​រៀន​ឱ្យ​ច្រើន​មានចំណេះ​ដឹង​ជា​មុន​សិន ទើប​សិល្បៈ​ជា​ជម្រើស​ទី​២»​។ កូនស្រី​របស់​អ្នកស្រី​គាត់​បាន​ថត​រឿង​ចំនួន​២​រឿង​មក​ហើយ តែ​សុំ​លាក់​ចំណងជើង និង​ផលិតកម្ម​សិន ចាំ​ឱ្យ​បងប្អូន​ជួយ​អ៊ុត​ពី​ស្នាដៃ​។

ក្នុង​ចំណោម​សិល្បៈ​ប៉ុន្មាន​ផ្នែក​ដែល​គាត់​ចូល​ចេញ មាន​តែ​ពិធី​ការិនី និង​ដើរ​ម៉ូ​ដ​គាត់​ចូល​ចិត្ត​ច្រើន​។ រឿង​សិល្បៈ​ជា​ផ្នែក​មួយ​ទេ ប៉ុន្តែ​គោលដៅ​ថ្ងៃក្រោយ​គាត់​ថា ចង់​រកស៊ី​ជំនួញ​ផ្ទាល់ខ្លួន ហើយ​ម្តាយ​ក៏​មិន​ប្រឆាំង​អ្វី​ដែរ តាមតែ​ចិត្ត​ប៉ុណ្ណោះ​។

កញ្ញា​កែវ ឡា​វី​ញ បានឱ្យ​ដឹង​ថា នាង​នឹង​ព្យាយាម​ហាត់រៀន សម្តែង​មើល​បទ​ពិសោធន៍​រៀមច្បង និង​សុំ​យោបល់​គន្លឹះ​សម្តែង​ខ្លះ​ៗ​ពី​អ្នក​ម៉ាក់​ផង​ដែរ​។ កន្លង​ម ក​នាង​ចូល​ចិត្ត​សិល្បៈ​យូរ​ដែរ តែ​តាម​អ្នក​ម្តាយ​ឱ្យ​រៀន​សិន ទើប​ធ្វើ​តាម ។

បច្ចុប្បន្ន​មាន​ជំនាញ​ខាង​ឌី​ហ្សា​ញ ហើយ​ចេះ​ភាសា​ខ្លះ​ៗ​ដូច​ជា អង់គ្លេស ចិន និង​ថៃ​ខ្លះ ដោយ​សព្វថ្ងៃ​បាន​ឆ្លៀត​ធ្វើ​ជា​គ្រូបង្រៀន​ភាសា​ចិន នាសា​លា​ឯកជន​មួយ​។ ផ្នែក​សិល្បៈ​ស្រឡាញ់​ខាង​ពិធី​ការិនី និង​ដើរ​ម៉ូ​ដ​ជាងគេ ព្រោះ​កម្ពស់​បាន​១​ម៉ែត្រ​៦៦​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ