ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រិ​ន សា​វ៉េ​ត និង​ភរិយា​ថ្មី លើកដៃ​សំពះ​សុំ​​អធ្យាស្រ័យ​ដួង​វិ​ញ្ញា​ក្ខ​ន្ឋ​ភរិយា​ដើម​ក្នុង​​ថ្ងៃ​ការ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មហាជន​បាន​សម្តែង​ការ​អបអរ​ជា​អនេក នៅ​ពេល​បានឃើញ​តារា​មនោ​សញ្ចេតនា រិ​ន សា​វ៉េ​ត រកបាន​គូគាប់​ភរិយា​ថ្មី​ម្នាក់​ដែល​ស្រឡាញ់​ពេញចិត្ត លោក និង​កូន​រួមរស់​មួយ​ជីវិត​។ ក្តី​សង្ឃឹម​ថ្មី​នេះ…

រាជធានី​ភ្នំពេញ ៖ មហាជន​បាន​សម្តែង​ការ​អបអរ​ជា​អនេក នៅ​ពេល​បានឃើញ​តារា​មនោ​សញ្ចេតនា រិ​ន សា​វ៉េ​ត រកបាន​គូគាប់​ភរិយា​ថ្មី​ម្នាក់​ដែល​ស្រឡាញ់​ពេញចិត្ត លោក និង​កូន​រួមរស់​មួយ​ជីវិត​។ ក្តី​សង្ឃឹម​ថ្មី​នេះ ធ្វើ​ឱ្យ រិ​ន សា​វ៉េ​ត មហា​សែន​រំភើប លែង​ឯកា​ខ្លួន​នៅ​ពោះម៉ាយ​ទៀត​ហើយ និង​លែង​លំបាក​មើលថែ​កូនប្រុស​នៅ​តូច​ទៀត ក្រោយ​ភរិយា​ថ្មី ព្រម​បើក​បេះដូង​មើល​ថ្នម​ថែ​ដូច​កូនបង្កើត​ជា​បំណង​ធំ​។

ក្នុង​ពិធី​មង្គលការ​នេះ​ដែរ លោក រិ​ន សា​វ៉េ​ត បាន​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​ឲ្យ​ចូលរួម​ចំនួន​៧០​តុ ។ ក្នុង​នោះ​លោក​មិន​បាន​រំពឹង​ថា អ្នកសិល្បៈ​មក​ចូលរួម​ច្រើន​កុះករ​នោះ​ទេ ដោយសារ​តែ​អំឡុង​ពេល​នេះ​ជា​រដូវ​កាល​រវល់​ចេញ​ច្រៀង​ខន​សឺត នៅ​តាម​បណ្ដា​ខេត្ត និង​រាជធានី​ភ្នំពេញ​។

បើ​ទោះបីជា​លោក រិ​ន សា​វ៉េ​ត រៀប​ការ​មាន​អនាគត​ថ្មី មាន​គូគាប់​មែន ប៉ុន្តែ​ចិត្ត​របស់​លោក​នៅ​តែ​មិន​ភ្លេច​នឹកឃើញ​អារម្មណ៍​នឹករលឹក​ភរិយា​ដែល​បាត់​បង់ជីវិត​ចោល ដោយសារ​តែ​ជំងឺមហារីក​នោះ​ឡើយ ខណៈ​កំពុង​តែ​ញញឹម​ឈរ​ទទួលភ្ញៀវ​យ៉ាង​រាក់ទាក់​ក្រោម​ការ​លម្អ​ឈុត​អាពាហ៍​ពិពាហ៍​ដ៏​ស្រស់​ប្រណីត​។

លោក​សា​វ៉េ​ត និង​ភរិយា ទំនេរ​ដៃ​បន្តិច បាន​រៀបរាប់​ខ្លះ​ៗ​នូវ​អារម្មណ៍​ពិត​របស់​ខ្លួន​ថា តាម​រយៈ​ស្នាមញញឹម​ដែល​លោក​ទទួល​បាន​ពេល​នេះ​ជាមួយ​ប្រពន្ធ​ថ្មី​មែន តែ​ចិត្ត​ពិត​នៅ​តែ​នឹករលឹក និង​សូម​អភ័យទោស ឬ​អធ្យាស្រ័យ​ផង​ដល់​វិញ្ញាណក្ខន្ធ​របស់​ភរិយា​ដើម នៅ​ពេល​លោក​សម្រេចចិត្ត​រៀប​ការ​ថ្មី​ម្តងទៀត​។ លោក​មាន​តែ​បួងសួង សូម​ដួង​ព្រលឹង​គាត់​ដល់​ឋាន​ស្ងប់ចិត្ត សុខ​គតិ​ភព​កុំបី​ឃ្លៀងឃ្លាត​។

លោក​ថា រយៈពេល​៣​ឆ្នាំ ដែល​លោក​តស៊ូ​មើលថែ​កូនប្រុស​តូច​របស់​លោក ពេល​ខ្លះ​ដើរ​ចោល​មិន​បាន​ពេល​ទៅ​ធ្វើ​ការងារ ចិត្ត​អាណិតកូន​។ លុះដល់​ឃើញ​ភរិយា​ថ្មី​គាត់​ពេញចិត្ត ហើយ​ព្រម​ស្រឡាញ់​កូន​មុនគេ ទើប​លោក​សម្រេចចិត្ត​ជ្រើសរើស​។ កំណើត​ស្នេហ៍​របស់​យើង​ស្គាល់គ្នា​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ ហើយ​គាត់​ស្គាល់​ខ្ញុំ​ពេល​នាំ​បច្ច័យ​ចូល​បុណ្យ ពេល​លោក​ជួប​ទុក្ខ​កន្លង​ទៅ​។ ភរិយា​​ថ្មី​គាត់​រស់នៅ​បារាំង​យូរ​ឆ្នាំ​ហើយ ក្រោយ​រៀប​ការ​លោក​ឡើង​ចុះ​ធម្មតា ដោយ​ភាគរយ​នៅ​ខ្មែរ​ច្រើន​ជាង ដោយ​លោក​មិន​ចេះ​រស់នៅ​ស្រុក​គេ ណាមួយ​ស្រុក​ក៏​មាន​អ្វី​គ្រប់យ៉ាង​ដែរ​។

ចំពោះ​ភរិយា​លោក​សា​វ៉េ​ត ញញឹម​ឆ្លើយ​តប​វិញ​ថា អ្នក​នាង​នឹង​មើលថែ​កូន​បង​សា​វ៉េ​ត ឱ្យ​ល្អ ហើយ​គោលដៅ​ពេល​គាត់​ធំ​បន្តិច នឹង​នាំ​យក​ទៅ​បារាំង​ឱ្យ​រៀនសូត្រ​នៅ​ទីនោះ​។ អ្នក​នាង​នៅ​បារាំង​ធ្វើការ​ខាង​ផ្នែក​គម្រប​ទឹកអប់ ហើយ​នាំ​ទឹកអប់​មក​លក់​នៅ​ស្រុក​ខ្មែរ​ញឹកញាប់​។

ទោះបី​យ៉ាងណា ថ្ងៃក្រោយ​មានកូន ទោះ​កូន​មុន ឬ​កូន​ក្រោយ គឺ​កូន​ពេញ​បេះដូង​ទាំងអស់​គ្នា ដោយ​អ្នក​នាង​ស្រឡាញ់​គាត់​ត្រង់​គាត់​សុភាព​ស្លូតបូត ។ ជា​ពិសេស​ពេល​ប្រពន្ធដើម​ឈឺ គាត់​តស៊ូ​មើលថែ​ទាំងថ្ងៃទាំងយប់ ទោះ​ហត់នឿយ​ពិបាក​បែប​ណា​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ