ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណោះស្រាយ​សម្រាប់​បញ្ហា​ដែល​គ្រប់​អាជីវកម្ម​តែងតែ​ជួប​ប្រទះ

4 ឆ្នាំ មុន

មិន​ថា ក្នុង​វិស័យ​ណា​ទេ ពេល​ដែល​អាជីវកម្ម​មួយ​លូតលាស់​ដល់​កម្រិត​មួយ​ហើយ អាជីវកម្ម​ទាំងនោះ​តែងតែ​ជួប​ប្រទះ​នឹង​បញ្ហា​ស្រ​ដៀង​ៗ​គ្នា​តែ​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អនាគត​អាជីវកម្ម ។ ខាងក្រោម​នេះ គឺជា​បញ្ហា​ធំ​ៗ​ទាំង​៤ ដែល​អាជីវកម្ម​ភាគច្រើន​តែង​ជៀសវាង​មិន​ផុត ៖ ១….

មិន​ថា ក្នុង​វិស័យ​ណា​ទេ ពេល​ដែល​អាជីវកម្ម​មួយ​លូតលាស់​ដល់​កម្រិត​មួយ​ហើយ អាជីវកម្ម​ទាំងនោះ​តែងតែ​ជួប​ប្រទះ​នឹង​បញ្ហា​ស្រ​ដៀង​ៗ​គ្នា​តែ​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អនាគត​អាជីវកម្ម ។ ខាងក្រោម​នេះ គឺជា​បញ្ហា​ធំ​ៗ​ទាំង​៤ ដែល​អាជីវកម្ម​ភាគច្រើន​តែង​ជៀសវាង​មិន​ផុត ៖

១. ភាព​គ្រ​អើត​គ្រ​ទម​៖
ឥទ្ធិពល​មួយ​ដែល​ជា​លទ្ធផល​នៃ​ភាព​ជោគជ័យ គឺ​វា​ធ្វើ​ឲ្យ​មនុស្ស​មាន​ជំនឿ​ជឿជាក់​លើ​ខ្លួនឯង​ជ្រុល ឬ​គ្រ​អើត​គ្រ​ទម​តែ​ម្តង ។ វា​កើត​មាន​ឡើង​នៅ​ពេល​ដែល​មនុស្ស​ក្នុង​អាជីវកម្ម​គិត​ថា ពួក​គេ​មាន​សមត្ថភាព​ខ្ពស់​មិនមែន​មក​ពី​ពួក​គេ​មានសំណាង​ល្អ​ម្តងម្កាល​ទេ ។ ដំណោះស្រាយ​តែ​មួយ​សម្រាប់​បញ្ហា​នេះ គឺ​អ្នក​ត្រូវ​តែ​បន្ត​ដាក់ខ្លួន និង​តាមដាន​មើល​ខ្លួនឯង និង​មនុស្ស​ជុំវិញ​ខ្លួន​ឲ្យ​បាន​ញឹកញាប់ ។

២. មនុស្ស​មិនដឹង​ពី​ដំណើរការ​ក្នុង​ការ​បំពេញការងារ​៖
ពេល​ខ្លះ​មនុស្ស​ផ្តោត​តែ​លើ​លទ្ធផល និង​ភ្លេច​មើល​អ្វី​ដែល​ត្រូវធ្វើ​ដើម្បី​សម្រេច​បាន​លទ្ធផល​ដែល​ចង់បាន ។ បើ​លទ្ធផល​មិនល្អ​នោះ​ដំណើរការ​សម្រេចចិត្ត​ប្រហែលជា​មិនល្អ​ដែរ ។ ដូច្នេះ​បើ​អ្នក​មិន​ទទួលស្គាល់​ថា ការ​ប្រកបការងារ​ក្នុង​អាជីវកម្ម​អ្នកមាន​បញ្ហា​ទេ​នោះ លទ្ធផល​របស់​អ្នក​ក៏​មិន​អាច​ល្អ​ប្រសើរ​ឡើង​ដែរ ។

៣. មិន​មានការ​ឲ្យ​មតិយោបល់​គ្នា​ទៅ​វិញ​ទៅ​មក ៖
ជា​ទូទៅ​មនុស្ស​មិន​ចូល​ចិត្ត​ផ្តល់​មតិយោបល់​នៅ​កន្លែង​ការងារ​ទេ ជា​ពិសេស​ពេល​ដែល​ពួក​គេ​ចង់​និយាយ​អ្វី​ដែល​អវិជ្ជមាន​ពី​អ្នក​ដទៃ ។ ប៉ុន្តែ​បើ​ក្រុមហ៊ុន ឬ​អាជីវកម្ម​មាន​បញ្ហា​ណាមួយ​នោះ បុគ្គ លិក​គួរតែ​ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​និយាយ​ប្រាប់​ឲ្យ​បាន​លឿន មុន​បញ្ហា​នោះ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ។

៤. មើល​រំលង​បុគ្គលិក ៖
ពេល​ដែល​អាជីវកម្ម​កាន់តែ​ធំ​ទៅ​ៗ អាជីវករ​ភាគច្រើន​ប្រមូល​ធនធាន ដើម្បី​វិនិយោគ​លើ​ផលិតផល ឬ​សេវាកម្ម​របស់​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ខណៈ​ដែល​មើល​រំលង​មនុស្ស​ដែល​ខិតខំ​ធ្វើការ​ដើម្បី​អាជីវកម្ម ។ បើ​អ្នក​ចង់​ជំរុញ​ដល់​ប្រសិទ្ធិ​ភាព​ការងារ​ក្រុមហ៊ុន អ្នក​ត្រូវ​តែ​វិនិយោគ​លើ​មនុស្ស ។ អ្នក​ត្រូវ​រក​បុគ្គលិក​ដែល​មាន​សមត្ថភាព​ខ្ពស់ ហើយ​ផ្តល់​អំណាច​ឲ្យ​ពួក​គេ​នាំមុខ​ក្នុង​ផ្នែក​ដែល​ពួក​គេ​មាន​ជំនាញ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់