ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Bill Gates ត្រូវការ​ពេល​៧​ម៉ោង​ដើ​ម្បើ​គេង

4 ឆ្នាំ មុន

ក្នុង​ពេល​ថ្មី​ៗ​នេះ​លោក​មហាសេដ្ឋី និង​អតីត​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Microsoft គឺ​លោក ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) បាន​ចែករំលែក​ពី​សៀវភៅ​ដែល​លោក​ចូល​ចិត្ត​ជាងគេ​ប្រចាំឆ្នាំ ២០១៩…

ក្នុង​ពេល​ថ្មី​ៗ​នេះ​លោក​មហាសេដ្ឋី និង​អតីត​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Microsoft គឺ​លោក ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) បាន​ចែករំលែក​ពី​សៀវភៅ​ដែល​លោក​ចូល​ចិត្ត​ជាងគេ​ប្រចាំឆ្នាំ ២០១៩ នេះ ។ ជាមួយ​គ្នា​នោះ​ផង​ដែរ​លោក​បាន​លើក​ឡើង​ពី​សៀវភៅ​មួយ​ក្បាល​ដែល​បាន​ជួយ​ឲ្យ​លោក​ស​ម្រា​ន​បាន​ល្អ​ជាង​មុន ។

សៀវភៅ Why We Sleep ឬ មូលហេតុ​អ្វី​បានជា​យើង​គេង ជា​សៀវភៅ​និពន្ធ​ដោយ​លោក ម៉ា​ធ្យូ វ៉ក​កឺ (Mattew Walker) ដែល​ជា​អ្នកជំនាញ​ផ្នែក​គេង និង​នាយក​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​ផ្នែក​ដំណេក​របស់​មនុស្ស​នៅ​សាកលវិទ្យាល័យ University of California ។ លោក ហ្គេ​ត​ស៍ បាន​ចែករំលែក​មក​ថា សៀវភៅ​មួយ​ក្បាល​នេះ​បាន​ជួយ​ឲ្យ​លោក​គិត​សា​ជា​ថ្មី​ពី​ការ​ចូល​ដំណេក​របស់​ខ្លួន ។ ពី​មុន លោក ហ្គេ​ត​ស៍ មាន​ទស្សនៈ​ផ្សេង​ពី​ការ​ចូល​ដំណេក ។ ពេល​ដែល​លោក​ទើបតែ​ចាប់ផ្តើម Microsoft ដំបូង​មាន​ពេល​ខ្លះ​គឺ​លោក​មិន​គេង​ទាំងស្រុង​ប៉ុន្មាន​យប់​ជាប់​គ្នា​ដើម្បី​បញ្ចប់​កិច្ចការ​របស់​លោក ។

តែ​លោក ហ្គេ​ត​ស៍ ក៏​ដូច​មនុស្ស​ទូទៅ​ដែរ ហើយ​ការ​ធ្វើ​ដូចនេះ​បាន​ធ្វើ​ឲ្យ​លោក​ជួប​ការ​លំបាក​ក្នុង​ការ​យកចិត្តទុកដាក់​ផ្តោត​ស្មារតី​លើ​កិច្ចការ ឆាប់​ហត់ និង​មិន​អាច​សម្រេច​ចិត្តបាន​មាន​ប្រសិទ្ធិ​ភាព​ជាដើម ។ លោក​បាន​ចែករំលែក​ថា លោក​ដឹង​ថា​លោក​មិន​អាច​ធ្វើការ​បាន​ដោយ​មាន​ប្រសិទ្ធិ​ភាព​ពេល​ដែល​លោក​ពឹងផ្អែក​លើ​ជាតិ​អា​ហ្វេ​អ៊ី​ន​ឡើយ ប៉ុន្តែ​លោក​បាន​វក់វី​នឹង​ការងារ ហើយ​លោក​គិត​ថា​ការ​គេង​ច្រើន​គឺជា​ការ​ខ្ជិលច្រអូស ។

បច្ចុប្បន្ន​នេះ លោក​ត្រូវការ​ការ​ចូល​ដំណេក​ឲ្យ​បាន ៧ ម៉ោង​ពេញ​ដើម្បី​ជំរុញ​ដល់​ភាព​ច្នៃប្រឌិត និង​អារម្មណ៍​របស់​លោក​នៅ​ថ្ងៃ​បន្ទាប់ ។ ហើយ​លោក​បាន​បន្ត​ថា មនុស្ស​គ្រប់​គ្នា​ស្ទើរតែ​ត្រូវការ​ស​ម្រា​ន​ឲ្យ​បាន​ពី ៧ ទៅ ៨ ម៉ោង​ជា​រៀង​រាល់​យប់ ។

សម្រាប់​អ្នក​ដែល​ជួប​បញ្ហា​ក្នុង​កា​រស​ម្រា​ន លោក ហ្គេ​ត​ស៍ បាន​ផ្តល់​យោបល់​ឲ្យ​ទិញ​អំ​ពូ​ល LED ដាក់​ក្នុង​បន្ទប់​គេង និង​រក្សា​សីតុណ្ហភាព​ប្រមាណ ១៨ ទៅ ១៩ អង្សា​សេ ។ លើស​ពី​នេះ​ទៅ​ទៀត លោក​ក៏​ផ្តល់​យោបល់​ឲ្យ​គេង​ថ្ងៃមុន​ម៉ោង ៣ រសៀល​ដែរ​ព្រោះ​វា​នឹង​ជំរុញ​ដល់​ភាព​ច្នៃប្រឌិត និង​សុខភាព​របស់​អ្នក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ