ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋទាំងគ្រួសារ​ចេញទៅរកការងារ​ក្នុងដីថៃ ខណៈធ្វើស្រែមិនសូវបានផល​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​​ប្រជា​ពលរដ្ឋ​ទាំងគ្រួ​សារ​បាន​នាំ​គ្នា​ចេញពី​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ទៅ​ទឹកដី​ថៃ​ដើម្បី​រក​ការងារ​ធ្វើ​រក​ប្រាក់​ចំណូល​បន្ថែម​ ខណៈ​ឆ្នាំ​នេះ​ទឹក​តិច​​ធ្វើស្រែ​មិនសូវ​បាន​ផល ​។ ​ គេសង្កេតឃើញ​គ្រួសារ​ខ្លះ​មានកូន​តូច​ ខ្លះ​ក៏​មានកូន​ធំ​ ហើយ​សម្ភារៈ​នាំ​ទៅ​ជាមួយ​មាន​ស្ទើរ​គ្រប់​បែប​យ៉ាងដូច​ជា​កន្ទេល ​មុង​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​​ប្រជា​ពលរដ្ឋ​ទាំងគ្រួ​សារ​បាន​នាំ​គ្នា​ចេញពី​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ទៅ​ទឹកដី​ថៃ​ដើម្បី​រក​ការងារ​ធ្វើ​រក​ប្រាក់​ចំណូល​បន្ថែម​ ខណៈ​ឆ្នាំ​នេះ​ទឹក​តិច​​ធ្វើស្រែ​មិនសូវ​បាន​ផល ​។ ​

គេសង្កេតឃើញ​គ្រួសារ​ខ្លះ​មានកូន​តូច​ ខ្លះ​ក៏​មានកូន​ធំ​ ហើយ​សម្ភារៈ​នាំ​ទៅ​ជាមួយ​មាន​ស្ទើរ​គ្រប់​បែប​យ៉ាងដូច​ជា​កន្ទេល ​មុង​ ភួយ​ ចានឆ្នាំង ​សម្លៀក​បំពាក់​ និង​អង្ក​រ​។

​ពលករ​ទាំងនេះ​អះអាង​ថា​ ពួក​គាត់​ទៅ​ស៊ីឈ្នួល​កាប់​អំពៅ​ និង​ដក​ដំឡូង​ឲ្យ​ថៃ​តាម​ខេត្ត​ជាប់​ៗ​ព្រំដែន​ លុះ​ជិត​ដល់​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ទើប​ត្រឡប់​មក​ភូមិកំណើត​វិញ​ ។

​ពលករ​ទាំងនេះ​មួយ​ចំនួន​មក​ពី​ខេត្តបន្ទាយមានជ័យ​, ខេត្ត​កំពង់ធំ​ និង​ភាគច្រើន​មក​ពី​ខេត្តសៀមរាប​ ហើយ​ភាគច្រើន​ប្រើប្រាស់​លិខិតឆ្លងដែន​ការងារ (​Pass Port​) និង​មួយ​ចំនួន​តូច​ប្រើប្រាស់​ប័ណ្ណ​ឆ្លង​ព្រំដែន​(Border Pass) ​។ ​ពួក​គាត់​លើក​ឡើង​ខុស​គ្នា​ៗ​ខ្លះ​ថា​ ដោយសា​រ​ឆ្នាំ​នេះ​ភ្លៀង​ធ្លាក់​តិច​ធ្វើស្រែ​មិនសូវ​កើត​ខ្លះ​ថា​នៅ​ស្រុក​គ្មាន​ការងារ​ធ្វើ ​ឯ​អ្នកមួយ​ចំនួន​ទៀត​ថា​ រដូវ​នេះ​ធ្លាប់​ឆ្លងដែន​​ទៅ​មក​ធ្វើការ​ឲ្យ​ជនជាតិ​ថៃ​។

​ជុំ​វិញ​ករណី​នេះ ​លោក​វរ​សេនី​យ៍​ត្រី​សេ​ម ​មក​រា​ ប្រធាន​សេនាធិការ​នគរបាល​អន្តោ​ប្រវេ​ស​ន៍​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា​ ចំនួន​ពលករ​ឆ្លង​ដែន​ទៅ​ដី​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដើម្បី​រក​ការងារ​ធ្វើ​តាម​ខេត្ត​ជាប់​ព្រំដែន​ឆ្នាំ​នេះ​មាន​ចំនួន​តិច​ជាង​ឆ្នាំ​មុន​ៗ​ ហើយ​លោក​ថា​ពលករ​ទាំងនេះ​បច្ចុ​ប្បន្ន​​ងាក​ទៅ​ប្រើប្រាស់​លិខិតឆ្លងដែន​ការងារ​ជំនួស​ប័ណ្ណ​ឆ្លង​ព្រំដែន​ (Border Pass) វិញ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ