ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឡប់​ពី​ស៊ីឈ្នួល​ច្រូតស្រូវ​ឲ្យ​គេ​រួច អស់​កម្លាំង​ពេក​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​​បាវ ១​កំប៉ុង​ហូប ត្រូវ​រង្វាន់ ១០០​លាន​​រៀល

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ស្ពឺ ៖ ក្រុមការងារ​ជា​អ្នកតំណាង​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​ចុះ​ទៅ​ប្រគល់​​​ទឹកប្រាក់​ចំនួន ១០០​លាន​រៀល ដល់​អ្នកស្រី វ៉េ សុខ​នី ដល់​លំនៅ​ឋាន​ផ្ទាល់​ដែល​ស្ថិត​នៅ​ភូមិ​ព្រៃ​ស្មាច់…

ខេត្តកំពង់ស្ពឺ ៖ ក្រុមការងារ​ជា​អ្នកតំណាង​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​ចុះ​ទៅ​ប្រគល់​​​ទឹកប្រាក់​ចំនួន ១០០​លាន​រៀល ដល់​អ្នកស្រី វ៉េ សុខ​នី ដល់​លំនៅ​ឋាន​ផ្ទាល់​ដែល​ស្ថិត​នៅ​ភូមិ​ព្រៃ​ស្មាច់ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ អ្នកស្រី វ៉េ សុខ​នី បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ បើ​និយាយ​ពី​កម្រិតជីវភាព​គ្រួសារ គឺ​មាន​ភាព​លំបាក​ខ្លាំង ព្រោះ​គ្មាន​មុខ​របរ​អ្វី​ក្រៅពី​ស៊ីឈ្នួល​ធ្វើស្រែ​ឱ្យ​គេ​តែ​ប៉ុណ្ណោះ​។ អ្នកស្រី​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ៖ សម្រាប់​មុខរបរ​សព្វ​ថ្ងៃនេះ គឺ​គ្មាន​អ្វី​ឱ្យ​ប្រាកដ​នោះ​ទេ ជួនកាល​ស៊ីឈ្នួល​ដកស្មៅ ជួនកាល​ស៊ីឈ្នួល​ច្រូតស្រូវ ឬ​ធ្វើ​ការងារ​ផ្សេង​ៗ​ទៀត​ដោយ​ប្រើ​កម្លាំងកាយ​ទាំងអស់​។

ដោយឡែក​សម្រាប់​ការ​ត្រូវ​រង្វាន់​ធំ​ពី​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ នៅ​ពេល​នេះ គឺជា​រឿង​ដែល​រំភើប​ជាទី​បំផុត ។ អ្នកស្រី​បាន​បញ្ជាក់​ថា កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ បន្ទាប់​ពី​ត្រឡប់​មក​ពី​ស៊ីឈ្នួល​ច្រូតស្រូវ​ឱ្យ​អ្នក​ភូមិ​រួច ក៏​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ​ចំនួន​មួយ​កំប៉ុង​ពី​អ្នកលក់​នៅ​ក្បែរ​ផ្ទះ​ទទួលទាន លុះ​ពេល​គាស់ ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​១០០​​លាន​រៀល​នៅ​នឹង​ក្រវិល​កំប៉ុង​តែ​ម្ដង​។ ដំបូង​ឡើយ អ្នកស្រី​មិន​គិត​ថា ជា​រង្វាន់​១០០​លាន​រៀល​នោះ​ទេ ព្រោះ​មិន​ចេះអក្សរ ហើយ​ក៏​យក​ឱ្យ​គេ​ជួយ​មើល ទើប​ដឹង​ថា ត្រូវ​រង្វាន់​១០០​លាន​រៀល​ពិតប្រាកដ​មែន ហើយ​ក៏​ទូរស័ព្ទ​ប្រាប់​ដំណឹង​ដល់​ក្រុមហ៊ុន​តែ​ម្ដង ។

អ្នកស្រី​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បាន​ប្រាក់​រង្វាន់​ធំ ១០០​លាន​រៀល​នេះ នឹង​យក​មួយ​ចំនួន​ទៅ​សងបំណុល​គេ និង​ទិញ​ដីស្រែ​ខ្លះ ហើយ​នៅ​សល់​ប៉ុន្មាន​ទុក​សង់ផ្ទះ​សម្រាប់​ស្នាក់​នៅ​ឱ្យ​បាន​សមរម្យ និង​បង្កើត​អាជីវកម្ម ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត ។

សូម​បញ្ជាក់​ផង​ដែរ​ថា ជា​ការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ ១០០​លាន​រៀល កើនឡើង​ដល់ ១០០ រង្វាន់ , បន្ថែម​ទឹកប្រាក់​ចំនួន ១០ លាន​រៀល ចំនួន​១០០ រង្វាន់​, ម៉ូតូ HONDA Dream កើនឡើង​ដល់ ១០០ រង្វាន់ , ទូរស័ព្ទ​ដៃ iPhone កើនឡើង​ដល់ ១០០ រង្វាន់ រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់​1​កំប៉ុង រាប់​លាន​កំប៉ុង ដោយ​គ្មាន​ការ​កំណត់​នោះ​ទេ ។

សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺ​មាន​តែ​នៅ​សម្បក​កំប៉ុង ដែល​មាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែ​ប៉ុណ្ណោះ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ