នៅលើលោកយើងនេះ រឿងអ្វីក៏អាចកើតមានបានដែរ អ្នកខ្លះចំណាយលើអាហារមួយពេល 300$ រីឯអ្នកខ្លះទៀតសន្សំរាប់ខែទើបបាន នេះឬជាវាសនា?
ជាក់ស្តែង យុវជន សួ ប្រុសពៅ និងលោក លី ហុងសេង បានចំណាយពេលរាប់ខែសន្សំលុយ ទំរាំអាចទិញទូរស័ព្ទស៊េរីថ្មី OPPO Reno2 F ក្នុងតម្លៃជាង300ដុល្លារ តែបែរជាមានសំណាងឈ្នះដំណើរកម្សាន្តទៅលេងក្រៅប្រទេស ដោយមិនដឹងខ្លួនដូចគ្នាទៅវិញ។
រង្វាន់ដំណើរកម្សាន្តទៅលេងកោះភូកេតដ៏ល្បីស្រស់ស្អាត ដែលរៀបចំដោយក្រុមហ៊ុន OPPO សម្រាប់អតិថិជន OPPO Reno2 & Reno2 F ឆ្នាំថ្មី ពិតជាធ្វើឲ្យ ប្រុសពៅ និង លោក លី ហុងសេង មានក្តីរំភើបយ៉ាងខ្លាំង រហូតចង់នាំភរិយាទៅជាមួយថែមទៀតផង។ ប៉ុន្តែលក្ខខណ្ឌក្រុមហ៊ុនផ្តល់រង្វាន់ជូនតែមួយរង្វាន់សម្រាប់អតិថិជនមួយរូប អាស្រ័យហេតុនេះ ពួកគាត់ត្រូវ រ៉ាប់រងការចំណាយលើភរិយារបស់គាត់ម្នាក់ៗដោយខ្លួនឯង។
សូមរំលឹកថា ប្រុសពៅ អាយុទើបតែ18ឆ្នាំ ប្រកបរបរជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលនៅផ្តុំស្ទឹងមានជ័យរាជធានីភ្នំពេញ ជាមួយភរិយាទើបតែនឹងរៀបការថ្មីថ្មោង។
ប្រុសពៅ ប្រាប់ថា៖ «កាលពីមុនខ្ញុំ ប្រើទូរស័ព្ទ OPPO F5 ហើយពិតជាល្អ ព្រោះថតរូបស៊ែលហ្វីស្អាត ប៉ុន្តែដោយខ្ញុំស្រឡាញ់ទូរស័ព្ទកាមេរ៉ា4 ទើបខ្ញុំខំសន្សំលុយ រយៈពេលបីបួនខែទើបអាចទិញ OPPO Reno2 F នេះបាន។ ខ្ញុំពិតជាសប្បាយបានទាំងទូរស័ព្ទល្អ និង ឈ្នះដំណើរកម្សាន្តទៅលេងកោះភូកេតថែមទៀតផង»។
ចំណែកឯ លោក លី ហុងសេង វិញ កើតនៅក្នុងគ្រួសារធំ មានបងប្អូនចំនួន 9 នាក់ ហើយលោកជាកូនទី7 មានស្រុកកំណើតនៅ ត្រាំខ្នារ ខេត្តតាកែវ។ បច្ចុប្បន្ន លោកមានអាយុ 37 ឆ្នាំ មានភរិយា និងកូនតូចអាយុ 2ខែ ហើយមានមុខរបរលក់ដូចចាប់ហួយតិចតួច និង ជាកសិករ។
លោក ហុងសេង រៀបរាប់ថា ក្នុងមួយខែគាត់អាចរកចំណូលបានចាប់ពី 100 ទៅ 200 ដុល្លារ។ «ខ្ញុំបានចំណាយពេល 6 ឬ 7 ខែ សន្សំលុយចង់ទិញទូរស័ព្ទស៊េរីថ្មី OPPO Reno2 F ព្រោះល្បីថា ថតរូបស្អាត អេក្រង់ច្បាស់ធំលាតពេញ និង អ៊ីនធើរណេតដើរកាន់តែលឿន។ កាលពីមុនខ្ញុំប្រើ OPPO F3 ហើយវាពិតជាល្អប្រើ ទើបខ្ញុំសម្រេចចិត្តជ្រើសយក OPPO Reno2 F ហើយគុណភាពវាពិតជាត្រូវចិត្តខ្ញុំណាស់»។
យើងនឹងរង់ចាំមើលបន្តទៀតថា តើ យុវជន ប្រុសពៅ និង លោក ហុងសេង អាចសន្សំថវិកាគ្រប់ចំនួន រួចនាំភរិយារបស់គាត់ទៅលេងក្រៅប្រទេសជាមួយគ្នាដែរឬយ៉ាងណា? ហើយប្រសិនអាណិត ស្រឡាញ់ពួកគាត់ សូមកុំភ្លេចជួយស៊ែរ ក្រែងល៍មានសប្បុរសជនជួយឩបត្ថម្ភ សម្រេចក្តីបំណងប្រាថ្នារបស់ពួកគាត់។ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ